ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាម​ទេពធីតា​ទាំង​៧​នៃ​កបិល​មហាព្រហ្មតាមថ្ងៃនីមួយៗ

4 ឆ្នាំ មុន

កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​ខឿនអរិយធម៌​ដ៏​ចំណាស់​នៅ​ភូមិភាគ​អាស៊ី​អាគ្នេយ៍ ហើយ​ប្រជាជាតិ​នេះ​ក៏​មាននូវ​ថ្ងៃ​ចូល​ឆ្នាំ​របស់​ខ្លួន ហៅ​ថា​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​បី​ថ្ងៃជា​ឱឡារិក ហើយ​នៅ​ពេល​ឆ្នាំ​ថ្មី​ចូល​មក​ដល់​ម្តង​ៗ​តែង​មាន​ទេវតា​ទាំង​៧​ដែល​ជា​បុត្រី​របស់​កបិល​មហាព្រហ្ម​ដាក់​វេន​គ្នា​ចុះ​មក​រក្សា​មនុស្សលោក​តាម​ឆ្នាំ​និង​ថ្ងៃ​នីមួយ​ៗ​មិន​ដែល​ខកខាន ។​ ឈ្មោះ​ទេពធីតា​មហា​​សង្ក្រាន្ត​ទាំង​៧​តំណាង​ថ្ងៃ​នីមួយ​ៗ ៖ ១-​ថ្ងៃអាទិត្យ ទេពធីតា​នាម…

កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​ខឿនអរិយធម៌​ដ៏​ចំណាស់​នៅ​ភូមិភាគ​អាស៊ី​អាគ្នេយ៍ ហើយ​ប្រជាជាតិ​នេះ​ក៏​មាននូវ​ថ្ងៃ​ចូល​ឆ្នាំ​របស់​ខ្លួន ហៅ​ថា​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​បី​ថ្ងៃជា​ឱឡារិក ហើយ​នៅ​ពេល​ឆ្នាំ​ថ្មី​ចូល​មក​ដល់​ម្តង​ៗ​តែង​មាន​ទេវតា​ទាំង​៧​ដែល​ជា​បុត្រី​របស់​កបិល​មហាព្រហ្ម​ដាក់​វេន​គ្នា​ចុះ​មក​រក្សា​មនុស្សលោក​តាម​ឆ្នាំ​និង​ថ្ងៃ​នីមួយ​ៗ​មិន​ដែល​ខកខាន ។​ ឈ្មោះ​ទេពធីតា​មហា​​សង្ក្រាន្ត​ទាំង​៧​តំណាង​ថ្ងៃ​នីមួយ​ៗ ៖

១-​ថ្ងៃអាទិត្យ ទេពធីតា​នាម ទុ​ង្សា​ទេវី គ្រឿង​អាភរណៈ ពណ៌​ក្រហម សៀតផ្កា​ទទឹម គ្រឿង​ប្រដាប់​កែវ​បទុមរាគ សោយ​ផ្លែ​ល្វា ដៃស្តាំ​កាន់​កងចក្រ ឆ្វេង​កាន់​ខ្យងស័ង្ខ ពាហនៈ ឥន្ទ្រី ។

២-​ថ្ងៃ​ចន្ទ ទេវតា​នាម គោ​រាគ​ទេវី គ្រឿង​អាភរណៈ ពណ៌​លឿងទុំ សៀតផ្កា​អង្គា​បុស្ស គ្រឿង​ប្រដាប់ កែវ​មុក្តា សោយ​តេ​លំ (​ប្រេង​) ព្រ​ហស្ត​ស្តាំ​កាន់​ព្រះ​ខ័ន ឆ្វេង​កាន់ ឈើច្រត់ ពាហនៈ ព្យគ្ឃៈ (​ខ្លា​)

៣-​ថ្ងៃ​អង្គារ ទេវតា​នាម រា​ក្យ​សា​ទេវី ពណ៌​ស្វាយ​ក្រ​ម៉ៅ សៀតផ្កា​ឈូក គ្រឿង​ប្រដាប់ កែវ​មោ​រា​សោយ​លោហិត (​ឈាម​) ដៃស្តាំ​កាន់ ត្រីសូល៍ ឆ្វេង​កាន់ ដង​ធ្នូ ពាហនៈ សត្វ​សេះ ។

៤-​ថ្ងៃ​ពុធ ទេវតា​នាម ម​ណ្ឌា​ទេវី ពណ៌​ស៊ី​លាប សៀតផ្កា​ចម្ប៉ា គ្រឿង​ប្រដាប់ កែវ​ពិទូរ្យ សោយ​ទឹកដោះ​សិ​ប្បិ (​ទឹកដោះស្រស់​) ដៃស្តាំ​កាន់​ម្ជុល ឆ្វេង​កាន់​ឈើច្រត់ ពាហនៈ សត្វ​លា ។

៥-​ថ្ងៃ​ព្រហស្បតិ៍ ទេវតា​នាម កិ​រិ​ណី​ទេវី ពណ៌​បៃតង​ សៀតផ្ការ​ចំប៉ី គ្រឿង​ប្រដាប់​ត្បូង​មរកត​សោយ​សណ្ដែក ល្ង ព្រ​ហស្ត​ស្តាំ​កាន់ កង្វេរ​ដំរី ឆ្វេង​កាន់​កាំរន្ទះ​បាញ់ ពាហនៈ ដំរី ។

៦-​ថ្ងៃ​សុក្រ ទេវតា​នាម កិ​មិ​រ៉ា​ទេវី ទ្រង់​ពណ៌​ស សៀត​ផ្ការំចង់ សោយ​ចេកណាំវ៉ា ព្រ​ហស្ត​ស្តាំ​កាន់ ព្រះ​ខ័ន ឆ្វេង​កាន់ ពិណ ពាហនៈ ក្របី ។

៧-​ថ្ងៃ​សៅរ៍ ទេវតា​នាម ម​ហោ​ទ​រា​ទេវី ទ្រង់​ពណ៌​ខៀវ សៀតផ្កា​កណិកា គ្រឿង​ប្រដាប់​ត្បូង និលរ័ត្ន សោយ​សាច់​ទ្រាយ (​ពពួក ក្ដាន់ ឈ្លូស​) ស្តាំ​កាន់​កងចក្រ ឆ្វេង​កាន់ ត្រីសូល៍ ពាហនៈ ក្ងោក ។

ឆ្នាំ​នេះ​មហាសង្ក្រាន្ត​ចំ​ថ្ងៃ​ចន្ទ​ត្រូវ​បុត្រី​ទី​២​នៃ​កបិល​មហាព្រហ្ម​គឺ​នាង​គោ​រាគ​ទេវី​ចុះ​មក​រក្សា​ជម្ពូទ្វីប ។ សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ​រៀបចំ​ពលិការ គ្រឿង​សក្ការបូជា អុច​ប្រទីបជ្វាលា​ថ្វាយ​ព្រះ​រតនត្រ័យ​និង​ទទួល​ស្វាគមន៍​ទេវធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថិយ​ជា​ចិត្ត​អប្រិយ​ជាប់​ដោយ​គំនុំគុំកួន​ព្យាបាទ​ឈ្នានីស​ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឱ្យ​ជ្រះស្រឡះ តាំងចិត្ត​ប្រព្រឹត្ត​ល្អ ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សាសីល​ប្រាំ​ឱ្យ​បាន​ជាប់​ជា​និច្ច នោះ​ទេវតា​និង​ឱ្យ​ពរ​សព្ទសាធុការ លោក​អ្នក​នឹង​មាន​សិរី​សួស្តី សុភមង្គល​វិបុល​សុខ​គ្រប់​ប្រការ​តាំងពី​ឆ្នាំ​ថ្មី​នេះ​តរៀ​ទៅ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ