ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! ញៀន​ថ្នាំ​ដុត​កម្ទេច​ផ្ទះ ថែម​ទាំង​កាន់​កាំបិត​កំញើញ​អ្នក​ភូមិ​ទៀត

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ញៀន​នឹង​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​អស់​គ្មាន​សល់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​តូច…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ញៀន​នឹង​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​អស់​គ្មាន​សល់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​រាយការណ៍​ថា បុរស​ខាងលើ​ឈ្មោះ រ៉េ​ន សុ​គាន់ អាយុ​២៣​ឆ្នាំ រស់នៅ​ម្នាក់ឯង នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ហើយ​បុរស​រូប​នេះ​ជា​មនុស្ស​បែក​ថ្នាំ​ដល់​កំរិត ហើយ​បាន​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​អស់​គ្មាន​សល់​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា លំនៅ​ឋាន​នោះ​ខាងលើ​ធ្វើ​អំពី​ឈើ​ជញ្ជាំង និង​ដំបូល​ប្រក់​ស័ង្កសី​មាន​ទំហំ ៤x៦​ម៉ែត្រ​។ សមត្ថកិច្ច​បាន​ប្រាប់​ថា គេ​គ្រាន់តែ​ដឹង​ថា ជន​នេះ​បាន​ដុត​កំទេច​ផ្ទះ​ខ្លួន​ឯង ដែល​មនុស្ស​ទូទៅ​សន្និដ្ឋាន​ថា ទំនង​បណ្ដាល​មក​ពី​ជន​នេះ​ញៀន​ថ្នាំ​ដល់​កំរិត​។

ក្រោយ​ពេល​ដុត​ផ្ទះ​ឆេះ​ខ្ទេចខ្ទី ជន​នេះ​បាន​កាន់​កាំបិត​ផ្គាក់​កំញើញ​អ្នក​ភូមិ និង​សមត្ថកិច្ច​ដែល​ព្យាយាម​ចូល​ជួយ​អន្តរា​គម​ន័​ពន្លត់ភ្លើង​ឆេះ​ផ្ទះ​នោះ តែ​បន្តិច​ក្រោយ​ទើបត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់​ខ្លួន​​បាន​តែ​ម្តង​។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ដែរ​ថា លំនៅ​ឋាន និង​ទ្រព្យសម្បត្តិ​ទាំងអស់​បាន​ក្លាយជា​ផេះ រីឯ​ជន​បង្ក​ត្រូវ​បាន​ឃាត់ខ្លួន តែ​គេ​មិន​ទាន់​ដឹង​អំពី​នីតិវិធី​របស់​សមត្ថកិច្ច​ចំពោះ​ជន​ម្នាក់​នេះ​នៅ​ឡើយ​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ