ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​អ្នក​ដាក់​កុងត្រូលជជុះ​ដុះ​ម​មីស ហើយ​ដោះ​លែង​វិញ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ស្រុក​ស្វាយ​លើ បាន​ធ្វើការ​ឃាត់ខ្លួន​ទាហានជើងគោក​នៃ​យោធភូមិ​ភាគ​ទី​៤​ម្នាក់ ដែល​ឈរជើង​នៅ​ស្នាក់​ការ​អង្គការ​បរិស្ថាន ស្ថិត​ក្នុងស្រុក​ស្វាយ​លើ ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ឡាន​ដឹក​គ្រឿង​សង្ហា​រឹម រួច​ទារប្រាក់​៣០០​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង ដែល​អ្នក​រកស៊ី​និយាយ​ថា…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ស្រុក​ស្វាយ​លើ បាន​ធ្វើការ​ឃាត់ខ្លួន​ទាហានជើងគោក​នៃ​យោធភូមិ​ភាគ​ទី​៤​ម្នាក់ ដែល​ឈរជើង​នៅ​ស្នាក់​ការ​អង្គការ​បរិស្ថាន ស្ថិត​ក្នុងស្រុក​ស្វាយ​លើ ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ឡាន​ដឹក​គ្រឿង​សង្ហា​រឹម រួច​ទារប្រាក់​៣០០​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង ដែល​អ្នក​រកស៊ី​និយាយ​ថា ដាក់​កុងត្រូលជជុះ​ដុះ​ម​មិះ​យូរហើយ​។ ហេតុ​ការណ៍​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ត្រពាំង​ខ្នារ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ​។

លោក​វរសេនីយ៍ត្រី ឈា សា​វុ​ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមេសា​នេះ​ថា ពិតជា​មាន​ករណី​ឃាត់ខ្លួន​ទាហានជើងគោក​ម្នាក់ (​ដឺ​ប៉េ​) ពិត​មែន​។ ការ​ឃាត់​នេះ គឺ​ធ្វើ​តាម​ពាក្យបណ្តឹង​របស់​ពលរដ្ឋ​ម្នាក់​ឈ្មោះ ខុំ វ៉ា រស់នៅ​ភូមិ​អូរ​អា​កុក ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ដែល​ជា​អ្នក​ដឹក​គ្រឿង​សង្ហា​រឹម (​ទ្វារ​បង្អួច​) ក្នុង ករណី​ឈ្មោះ រ៉ុ​ង មាន​មុខ​ងារ​ជា​ទាហានជើងគោក​ឈរជើង​ជាមួយ​អង្គការ​បរិស្ថាន ដោយ​បាន​បើកឡាន​ដេញ​កាក់​នៅ​ជិត​ប្រាសាទបឹងមាលា រួច​ហើយ​សម្លុត​ទារប្រាក់​ចំនួន​៣០០​ដុល្លារ​។

បើ​តាម​ជន​រង​គ្រោះ​និយាយ​ថា គាត់​គ្មាន​លុយ​ទេ គឺ​នៅ​សល់​តែ​៥០​ម៉ឺន​រៀល​ទេ តែ​ឈ្មោះ​រ៉ុ​ង មិន​ព្រម​ហើយ​ក៏​បាន​ដក​យក​អត្តសញ្ញាណប័ណ្ណ​ទុក​សិន ដោយ​និយាយ​ថា ពេល​យក​ទ្វារ​ទៅ​លក់​បាន​លុយ ចាំ​យក​មក​ឲ្យ​គាត់​គ្រប់​ចំនួន ទើប​ឲ្យ​អត្តសញ្ញាណប័ណ្ណ​នោះ​វិញ​។ ដោយសារ​មានការ​ខឹង​នឹង​ទ​ង្វើ​របស់​យោធា​ខាងលើ ទើប​ជន​រង​គ្រោះ​មក​ប្តឹង​នៅ​សាលាស្រុក​ស្វាយ​លើ ឲ្យ​ជួយ​អន្តរាគមន៍​។

លោក​វរសេនីយ៍ត្រី ឈា សា​វុ​ធ បន្ត​ថា ភ្លាម​ៗ​នោះ លោក​អភិបាលស្រុក​ក៏​បាន​បញ្ជា​ទៅ​កម្លាំង​ចម្រុះ ចុះ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ យក​មក​សួរនាំ​នៅ​ទី​បញ្ជា​រការ​អាវុធហត្ថ​ស្រុក​ស្វាយ​លើ​។ លោក​បន្ត​ថា ដោយ​មានការ​សុំ​ចរចា​សម្រួល​ពី​ជន​រង​គ្រោះ ទើប​លោក​អភិបាលស្រុក បញ្ជា​ឲ្យ​សមត្ថកិច្ច​អប់រំ​យោធា​ខាងលើ និង​ឱ្យធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់ស​កម្ម បើកឡាន​ដេញ​កាក់​ជំរិត​ទារ​លុយ​តទៅ​ទៀត​។ បន្ទាប់​ពី​ធ្វើ​កិច្ចសន្យា​រួច កម្លាំង​សមត្ថកិច្ច​ក៏​បាន​ដោះ​លែង យោធា​ខាងលើ​វិញ​។

សូម​រម្លឹក​ថា កន្លង​ទៅ​អាជ្ញាធរ​ស្រុក​ស្វាយ​លើ ធ្លាប់​បាន​ហៅ យោធា និង​ប្រធាន​អង្គការ​បរិស្ថាន ដែល​មាន​ស្នាក់​ការ​នៅ​ភូមិ​ទឹក​លិច ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ នេះ​មក​សួរនាំ និង​ធ្វើ​កិច្ចសន្យា​ម្តង​រួច​មក​ហើយ ក្នុង​ករណី​ស្រ​ដៀង​គ្នា​នេះ​ដែរ​។

យ៉ាងនេះ​ក្តី សមត្ថកិច្ច​ស្រុក​ស្វាយ​លើ បាន​ខ្សឹប​ប្រាប់​ថា បុគ្គល​ខាងលើ​ពិតជា​មិន​រាងចាល​នោះ​ទេ ព្រោះ​កន្លង​ទៅ ពួក​គេ​តែងតែ​កាក់​ឡាន​ដឹកឈើ ឡាន​ដឹក​សិប្បកម្ម ទារ​លុយ​ច្រើន​ៗ​ធ្វើ​ឲ្យ​កើតរឿង​ជម្លោះ​ជា​ញឹកញាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ