ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​ទេវតា​ប្រុស​-​ស្រី នូ ឧសភា និង​ដួង ម៉ា​និ​ច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​កញ្ញា​ដួង ម៉ា​និ​ច ត្រូវ​បាន​ជ្រើសរើស​ជា​តួអង្គ​តំណាង​ឲ្យ​ទេវតា​សង្ក្រាន្ត​ឆ្នាំ​ថ្មី ក្នុង​ទម្រង់​សម័យ​អង្គរ សម្រាប់​ចងក្រង​ជា​សៀវភៅ​ព្រះរាជ​ពិធី​ទ្វាទសមាស ខណៈ​ទេវតា​តួអង្គ​តំណាង​ឲ្យ​ពង្ស​ទេវតា​ប្រុស​ឆ្នាំជូត​បាន​ទៅ​លើ​តារា​សម្តែង និង​ច្រៀង​លោក​នូ ឧសភា…

រាជធានី​ភ្នំពេញ ៖ ​កញ្ញា​ដួង ម៉ា​និ​ច ត្រូវ​បាន​ជ្រើសរើស​ជា​តួអង្គ​តំណាង​ឲ្យ​ទេវតា​សង្ក្រាន្ត​ឆ្នាំ​ថ្មី ក្នុង​ទម្រង់​សម័យ​អង្គរ សម្រាប់​ចងក្រង​ជា​សៀវភៅ​ព្រះរាជ​ពិធី​ទ្វាទសមាស ខណៈ​ទេវតា​តួអង្គ​តំណាង​ឲ្យ​ពង្ស​ទេវតា​ប្រុស​ឆ្នាំជូត​បាន​ទៅ​លើ​តារា​សម្តែង និង​ច្រៀង​លោក​នូ ឧសភា ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ដួង ម៉ា​និ​ច បាន​សម្តែង​នូវ​ក្តី​រីករាយ និង​មោទនភាព ក្នុង​ពេល​ដែល​នាង​បាន​ទទួល​តំណែង​កិត្តិយស​នេះ ហើយ​នាង​អរគុណ​នូវ​ទឹកចិត្ត​ក្រុមការងារ​ទាំងអស់​សម្រាប់​ការ​ចូលរួម និង​កម្លាំង​សាមគ្គី​ដែល​ធ្វើ​ឲ្យ​ទេពធីតា​សង្ក្រាន្ត​ក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ទ្វាទសមាស​លេច​នូវ​រូបរាង​ឡើង ។ ជា​មួយ​រូបរាង​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី ដួង ម៉ា​និ​ច បាន​ភ្ជាប់​ជាមួយ​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​នាង​ខ្ញុំ​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ ដោយ​បាន​គ្រង​នូវ​សម្លៀក​បំពាក់​តួអង្គ​តំណាង​ឲ្យ​ទេវតា​សង្ក្រាន្ត​ឆ្នាំ​ថ្មី ព្រះ​នាង​គោ​រាគៈ​ទេវី ជា​បុត្រី​ទី​២​នៃ​កបិល​មហាព្រហ្ម ក្នុង​ទម្រង់​សម័យ​អង្គរ ដែល​បង្ហាញ​ពី​ភាព​សម្បូរ​បែប​នៃ​វប្បធម៌​ដ៏​ត្រចះត្រចង់​របស់​ខ្មែរ ។

សូម​បួងសួង​ដល់​បារមី​នៃ​បុព្វបុរស​ខ្មែរ​គ្រប់​សម័យកាល សូម​ប្រទាន​នូវ​ពរ​ជ័យ គំនិត បញ្ញា​ស្មារតី​ដល់​កុលបុត្រ​ខ្មែរ​គ្រប់​រូប រួបរួម​គ្នា​សិក្សា​ស្រាវជ្រាវ ស្រឡាញ់ ថែរក្សា និង​លើកតម្កើង​នូវ​មរកត​វប្បធម៌​ជាតិ​យើង​ឲ្យ​កាន់តែ​ផុស​ត្រដែត​រូបរាង មាន​ពន្លឺ​ឡើង​គ្រប់​ទម្រង់ គ្រប់​សម័យកាល ដើម្បី​បង្ហាញ​លើ​ឆាក​ជាតិ និង​អន្តរជាតិ​នូវ​វប្បធម៌​ដ៏​រុងរឿង​របស់​មហានគរ​ខ្មែរ ។ កូន​ខ្មែរ​ជំនាន់​ក្រោយ ពិតជា​មាន​មោទនភាព និង​គោរព​កោតសរសើរ​ដល់​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់​ទុក​នូវ​មរតក​វប្បធម៌​ដ៏​អស្ចារ្យ រចនា​បទ​ជា​ច្រើន​សម័យកាល ដែល​គួរ​ឲ្យ​សិក្សា​ឈ្វេងយល់ »​។

សៀវភៅ​ព្រះរាជ​ពិធី​ទ្វាទសមាស គឺជា​សៀវភៅ​សម្រាប់​កិច្ចការ​ចងក្រង​នៃ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​ដែល​ធ្លាប់​បាន​បោះ​ពុ​ម្ភ​. ភាគ​១, ភាគ​២ និង​ភាគ​៣​រួច​មក​ហើយ ។ សៀវភៅ​នេះ​ចម្លង​ចេញពី​សាស្ត្រា​ស្លឹករឹត​ទាំងឡាយ ដែល​សាស្ត្រា​ទាំងនោះ​ចារ​នៅ​មុន​សម័យ​កើត​ព្រះ​នគរ​សៀម (​ស្យាម​) បច្ចុប្បន្ន​ថៃ ។

ឆ្នាំ​នេះ ទេវតា​សង្ក្រាន្ត​ឆ្នាំ​ថ្មី ព្រះ​នាង​គោ​រាគៈ​ទេវី ជា​បុត្រី​ទី​២​នៃ​កបិល​មហាព្រហ្ម ទ្រង់​នឹង​យាងចុះ​មក​ក្នុង​ថ្ងៃ​មហាសង្ក្រាន្ត​ខាង​មុខ ថ្ងៃ​ចន្ទ ៦​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមេសា គ​.​ស​.២០២០ វេលា​ម៉ោង​២០:៤៨​នាទី ក្នុង​កិរិយា​ផ្ទំ​បើកព្រះនេត្រ (​តាម​សៀវភៅ​ព្រះរាជ​ពិធី​ទ្វាទសមាស​) លើ​ខ្នង​ព្យា​គ្ឃៈ (​ស្តេចខ្លា​) ជា​ពាហនៈ ទ្រង់​អម្ពរ​ពណ៌​លឿង លម្អ​ព្រះ​កាណ៌ ដោយ​ផ្កា​អង្គា​បុស្ស អ​ភរ​ណ កែវ​មុក្តា ភក្សាហារ​ទ្រង់​តេ​លំ (​ប្រេង​) ព្រះ​ហស្ត​ស្តាំ​ទ្រង់​ព្រះ​ខ័ន ព្រះ​ហស្ដ​ឆ្វេង​ទ្រង់​ឈើច្រត់ ៕ ​

អត្ថបទសរសេរ ដោយ