ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ផលិតផល​នាំ​ចូល​ស្តុក​ទុក និង​ចែកចាយ​ខុសច្បាប់​ជាង​២.០០០​កេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អង្គភាព​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​​ផលិតផល​ក្លែងក្លាយ បាន​បង្ហោះ​ព័ត៌មាន​ផ្សព្វផ្សាយ​ស្តី​ពី​លទ្ធផល​នៃ​កិច្ចសហការ​បង្ក្រាប​បទល្មើស​នាំ​ចូល​ស្តុក​ទុក និង​ចែកចាយ​ផលិតផល​ខុសច្បាប់ ។ ហើយ​កាលពី​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២០ នេះ…

រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អង្គភាព​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​​ផលិតផល​ក្លែងក្លាយ បាន​បង្ហោះ​ព័ត៌មាន​ផ្សព្វផ្សាយ​ស្តី​ពី​លទ្ធផល​នៃ​កិច្ចសហការ​បង្ក្រាប​បទល្មើស​នាំ​ចូល​ស្តុក​ទុក និង​ចែកចាយ​ផលិតផល​ខុសច្បាប់ ។ ហើយ​កាលពី​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២០ នេះ កម្លាំង​សមត្ថកិច្ច​របស់​គណៈ​ម្មា​ធិ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) បាន​ចុះ​បង្ក្រាប​ផលិតផល​នាំ​ចូល​ស្តុក​ទុក និង​ចែកចាយ​ខុសច្បាប់​ជាង​២.០០០ កេស ស្មើនឹង​ប្រមាណ​១៣ តោន នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ ដោយ​មានការ​សម្របសម្រួល​ដោយ​លោក សាយ ណូ​រ៉ា ព្រះរាជ​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី មន្ត្រី​សុខាភិបាល​ខណ្ឌ និង​មន្ត្រី​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម​។

ការ​ចុះ​ត្រួតពិនិត្យ​ខាងលើ​នេះ គណៈកម្មាធិការ​អន្តរក្រសួង​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​រក​ឃើញ​ផលិតផល​ខុសច្បាប់​ជា​ច្រើន​មុខ សរុប​ចំនួន​ជាង ២.០០០​កេស ស្មើនឹង​ប្រមាណ​១៣​តោន ដោយ​ក្នុង​នោះ​មាន​សារធាតុ​សម្លាប់​មេរោគ​, ម៉ាស់ និង​គ្រឿងសម្អាង​ជាដើម​។

បន្ទាប់​ពី​ត្រួតពិនិត្យ​ផលិតផល​ទាំងនេះ សមត្ថកិច្ច​ចម្រុះ​បាន​ពិនិត្យ និង​សន្និដ្ឋាន​ជាបឋម​ថា ទី​តាំង​នាំ​ចូល​ស្តុក​ទុក និង​ចែកចាយ​ខាងលើ​នេះ មិន​មាន​អនុលោម​តាម​ច្បាប់​កំណត់​នោះ​ទេ ដូច​ជា ៖ ពុំ​មាន​លើក​ស្លាក​យីហោ​ត្រឹមត្រូវ​, ផលិតផល​ពុំ​មាន​ចុះបញ្ជី​ការ ឬ​លេខ​ប្រវេទន៍ ពី​ក្រសួង​សុខាភិបាល​, គ្មាន​អាជ្ញាប័ណ្ណ​បើក​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​គ្រឿងសម្អាង ពី​ក្រសួងសុខា​ភិបាល​, គ្មាន​លិខិតបញ្ជាក់​គុណភាព​ផលិតផល​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​, ផលិតផល​ទាំងនេះ​អាច​នឹង​អន់​គុណភាព ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ស្បែក​, គ្មាន​វិញ្ញាណ​បន​ប​ត្រ​បញ្ជាក់​ការ​ដាក់​លក់​ផលិតផល​លើ​ទីផ្សារ និង​បាន​ធ្វើការ​ឃោសនា​ផ្សព្វផ្សាយ​ផលិតផល​ទាំង​នេះ តាម​បណ្តាញ​សង្គម Facebook ដោយ​មិន​បាន​ស្នើ​សុំ​ការ​ការ​អនុញ្ញាត​ពី​ក្រសួង​សុខា​ភិបាល​ត្រឹមត្រូវ​។

ក្រោយ​ពី​បាន​ពិនិត្យ និង​ការ​សន្និដ្ឋាន​ខាងលើ​រួច សមត្ថកិច្ច​ចម្រុះ​សម្រេច​ផ្អាក​អាជីវកម្ម​នេះ​បណ្តោះ​អាសន្ន ហើយ​ផលិតផល​ទាំងនេះ ត្រូវ​បាន​ឃាត់​រក្សា​ទុក​នៅ​ទីតាំង​ដដែល និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន ដើម្បី​យក​ទៅ​ធ្វើការ​ពិ​សោ​ន៍ និង​សមត្ថកិច្ច​ចម្រុះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ កំពុង​បាន​បន្ត​នីតិវិធី ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ