តាំងពីយប់ទល់រសៀលនេះ មានភាគតិច​បំផុត អ្នក​​ដែលសម្រុកចូល​​​មណ្ឌល​​​គិរី​


​ខេត្តមណ្ឌលគិរី ៖ សង្កេតឃើញ​​នៅក្នុងទឹកដី​ខេត្តមណ្ឌលគិរីឯណោះវិញ គិតត្រឹមម៉ោង១រសៀលថ្ងៃទី​១០ មេសា នេះ គឺ​មិនសូវ​​មាន​បងប្អូន​​​​​សម្រុក​​​ធ្វើ​ដំណើរ​​​​មកស្រុក​កំណើតដូច​នៅ​តាមបណ្តា​ខេត្ត​នានា​ទេ គិតចាប់​តាំង​ពី​យប់​ រហូតមកទល់ព្រឹក​ទាំងអ្នកដំណើរតាម​​រថយន្ត ឬក៏តាម​ម៉ូតូ គឺមានភាគតិចបំផុត​។

​លោក​ឧត្តមសេនីយ៍ទោ​ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ឱ្យ​ដឹង​ដែរ​ថា ​អាជ្ញាធរ​ខេត្ត​ក៏​បាន​​​ដាក់​​កំលាំង​ចំនួន​៥​គោលដៅរួចហើយ​ ដើម្បី​ទប់ស្កាត់​ការធ្វើ​ដំណើរ​របស់​បងប្អូន ​ដែលមានបំណង​​មក​​កាន់​ស្រុក​​កំណើតនេះ​ ។ ​ចំណុច​គោលដៅ​ទាំង​៥​កន្លែង គឺស្ថិត​​នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​​មាន៣​គោលដៅ និង​នៅ​ព្រំប្រទល់​ខេត្តមណ្ឌលគិរីទៅ​ក្រចេះ១​គោលដៅ និងព្រំប្រទល់​ខេត្តមណ្ឌល​គិរី​ ទៅ​រតនគិរី​ ១​គោលដៅ​ទៀត​ ។

បើតាម​​​លោកស្នង​ការដែល​ទទួល​បន្ទុក​តាម​គោល​ដៅនីមួយ​ៗបាន​ឱ្យកោះសន្តិភាពដឹងថា គឺ​មិន​សូវ​មាន​រថយន្ត​​ធ្វើចរាចរណ៍នោះ​ទេ គឺ​មានភាគតិច​បំផុត​ដែល​ចេញពី​ខេត្ត​ ។ ហើយបើ​ត្រូវ​ចូលមកខេត្ត​វិញ លុះត្រា​រថយន្តផ្ទុក​មនុស្សត្រឹម​២នាក់​​ទើបអាចចូល​​​បាន ប៉ុន្តែ​បើ​មាន​​៥នាក់​នៅក្នុង​​រថយន្ត គឺហាមមិន​ចូល​ឡើយ ។

លោក​ស្នងការ​នគរបាល​ខេត្តបាន​បន្ថែម​ថា ការ​ដាក់​តាម​គោលដៅ​នីមួយ​ៗ គឺជា​កាតព្វកិច្ច​របស់​កងកម្លាំង​ទាំងអស់ ដែល​ត្រូវ​អនុវត្ត​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្ការទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ កុំឱ្យ​មានការឆ្លង​រាលដាល​កាន់តែច្រើននោះ ​។ ​

​លោកបញ្ជាក់​ទៀត​ថា ការ​ណែនាំ​ទប់ស្កាត់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ បាន​ធ្វើ​ឡើង​តាំងពី​ម៉ោង​២៤:០០​​​អា​ធ្រា​ត​​ថ្ងៃ​ទី​០៩ មេ​សា រហូត​ដល់​វេលា​ម៉ោង​២៤:០០ថ្ងៃ​ទី​ ១៦ មេ​សា ខាងមុខនេះ ។

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ