ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​២​នាក់​បង​ប្អូន​ជិះ​ម៉ូតូ​ឌុប​គ្នា​​ប៉ះ​ជាមួយ​ម៉ូតូ​មួយគ្រឿងទៀតដួល​​ រថយន្ត​មក​ពី​ក្រោយ​កិន​ស្លា.ប់ប្អូន​ ប​ងរបួស​

9 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ​ម្នាក់​បាន​ស្លា.ប់ និង​ម្នាក់​ទៀត​រងរបួស​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍​មួយ​ដែល​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​២០​នាទី​ព្រឹក ថ្ងៃទី​១២ តុលា ២០១៤ នៅ​តាម​ផ្លូវ​បេតុង​ ស្ថិត​ក្នុង​ភូមិ​កំពង់​បាយ​ខាង​ជើង​ សង្កាត់​កំពង់​បាយ ក្រុង​កំពត​ ។

ខេត្ត​កំពត​ ៖ ​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍​មួយ​ដែល​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​២០​នាទី​ព្រឹក ថ្ងៃទី​១២ តុលា ២០១៤ នៅ​តាម​ផ្លូវ​បេតុង​ ស្ថិត​ក្នុង​ភូមិ​កំពង់​បាយ​ខាង​ជើង​ សង្កាត់​កំពង់​បាយ ក្រុង​កំពត​ ។

ក្មេង​ប្រុស​ដែល​ស្លាប់​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថាច់ ឆោម ចំណែក​ក្មេង​ប្រុស​ដែល​រង​របួស​ឈ្មោះ​ថាច់​ វិឆ័យ អាយុ​១៣​ឆ្នាំ ។ ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ទាំង​២នាក់​ជា​បង​ប្អូន​បង្កើត​នឹង​គ្នា​ ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​C100 ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​យ៨២០៧ឌុប​គ្នា​នៅ​តាម​ផ្លូវ​ខាង​លើ ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​ប៉ះ​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​ឌ្រីម​មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​បណ្តាល​ឱ្យ​ដួល ស្រប​ពេល​នោះ​​មានរថយន្ត​មួយ​គ្រឿង​ទៀត​ធ្វើ​ដំណើរ​​មក​ពី​ក្រោយចាប់ហ្វ្រាំងមិន​ទាន់ក៏​កិន​ក្មេង​ប្រុស​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង ​ហើយ​បន្ថែម​ល្បឿន​បើក​គេច​បាត់​។

ក្រោយកើតហេតុ​សមត្ថ​កិច្ចបាន​មក​ពិនិត្យកន្លែង​កើតហេតុរួច​រាយ​ការណ៍​តាម​វិទ្យុ​ទាក់ទង​តាម​ចាប់រថយន្ត​ដែល​កិន​ក្មេងប្រុស​រង​គ្រោះ។ មួយសន្ទុះក្រោយមក​សមត្ថ​កិច្ចបានឃាត់រថយន្តសង្ស័យមួយគ្រឿង​ដែល​ជា​រថយន្តដឹក​ប្រជាពលរដ្ឋទៅបុណ្យកឋិន ពាក់​ស្លាក​លេខ២A1571 និង​ឃាត់អ្នក​បើកបរ​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព