ប្រេស៊ីល៖ វាជារឿងភ្ញាក់ផ្អើលមួយទៀតដែលកំពុងបង្កនូវការព្រួយបារម្ភទ្វេរឡើង បន្ទាប់ពីប្រទេសប្រេស៊ីលបានប្រកាសថារកឃើញវិជ្ជមានវីរុសកូវីដ១៩ លើអំបូរជនជាតិដើមភាគតិច Yanomami ដែលកំពុងរស់នៅឆ្ងាយដាច់ស្រយាលខ្លាំងក្នុងតំបន់ព្រៃអាម៉ាហ្សូន ដែលនាំឲ្យករណីវិជ្ជមានលើជនជាតិដើមភាគតិចផ្សេងៗកើនឡើងដល់ ៧ ករណី ។
អ្នកជំងឺថ្មីដែលរកឃើញថាកើតជំងឺកូវីដ ១៩ លើអំបូរជនជាតិដើមភាគតិច Yanomami លើកក្មេងប្រុសវ័យ ១៥ ឆ្នាំ ដែលពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងនៅតំបន់ Boa Vista ដែលជាទីក្រុងស្ថិតនៅភាគខាងជើងនៃរដ្ឋ Roraima ប្រទេសប្រេ
ស៊ីល ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Minister Luiz Henrique Mandetta ថ្លែងនៅសន្និសិទ្ធកាសែតកាលពីថ្ងៃពុធ ដោយអះអាងបញ្ជាក់ថា «ថ្ងៃទនេះយើងរកឃើញករណីវីជ្ជមានកូវីដ ១៩ លើជនជាតិដើមភាគតិច Yanomami ដែលការរកឃើញនេះបានធ្វើឲ្យយើងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការកើតមានវីរុសកូវីដ ១៩ នៅតំបន់ដាច់ស្រយាលលើបងប្អូនជនជាតិដើមភាគតិច» ។ លោកបានបន្តថា «យើងត្រូវប្រយ័ត្នជាមួយសហគមន៍ជនជាតិដើម ជាពិសេសសហគមន៍ដែលមានទំនាក់ទំនងតិចតួចជាមួយពិភពខាងក្រៅ» ។
យោងតាមកាសែត Globo បានអោយដឹងថាប្រទេសប្រេស៊ីលឥឡូវនេះបានបញ្ជាក់ថាមានករណីឆ្លងវីរុសហ្ស៊ីកាយ៉ាងហោចណាស់ ៧ ករណីក្នុងចំណោមប្រជាជនជនជាតិដើម។
ករណីវិជ្ជមានកូវីដ ១៩ ដំបូងគេជនជាតដើម ទីមួយគឺជាស្ត្រីអាយុ ២០ ឆ្នាំមកពីក្រុមជនជាតិភាគតិចកូម៉ាម៉ា ដែលត្រូវបានបញ្ជាក់ជាវិជ្ជមានកាលពីមួយសប្តាហ៍មុន។ ប្រទេសប្រេស៊ីលជាជម្រករបស់ជនជាតិដើមភាគតិច ៨០០.០០០ នាក់មកពីជាង ៣០០ ក្រុម។
អំបូរជនជាតិដើមភាគតិច Yanomami ត្រូវបានគេស្គាល់ថាជាក្រុមដែលថ្នាំលាបមុខនិងស្នាមប្រហោងគួរឱ្យចាប់អារម្មណ៍មានចំនួនប្រហែល ២៧.០០០ នាក់។ ភាគច្រើនបំផុតគឺនៅដាច់ឆ្ងាយពីពិភពខាងក្រៅរហូតដល់ពាក់កណ្តាលសតវត្សរ៍ទី ២០ ពួកគេត្រូវបានបំផ្លិចបំផ្លាញដោយសារជំងឺដូចជាកញ្ជ្រិលនិងគ្រុនចាញ់នៅទសវត្សឆ្នាំ ១៩៧០ ។ ជនជាតិដើមភាគតិចនៅតំបន់ព្រៃអាម៉ាហ្សូនងាយរងគ្រោះនឹងជំងឺដែលនាំចូលពីព្រោះពួកគេត្រូវបានបំបែកចេញពីប្រវត្តិសាស្ត្រពីមេរោគដែលភាគច្រើននៃពិភពលោកបានបង្កើតអភ័យឯកសិទ្ធិ ៕
ចែករំលែកព័តមាននេះ