ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹក​បាល់​ពេក Zlatan ទៅ​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្លិប​នៅ​ប្រទេស​កំណើត

3 ឆ្នាំ មុន

ដោយសារ​តែ​នឹករលឹក​បាល់ទាត់​ពេក​ ទើប​កីឡាករ Zlatan Ibrahimovic បាន​ទៅ​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្លិប​មួយ​នៅ​ឯ​ប្រទេស​កំណើត​ខ្លួន ស្រប​ពេល​ដែល​ការ​ប្រកួត​កីឡាបាល់ទាត់​នៅ​ទូ​ទាំង​ពិភពលោក ត្រូវ​បាន​ផ្អាក​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស COVID-19 ក្នុង​នោះ​បាល់ទាត់​ប្រទេស​អុី​តា​លី​ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ ។…

ដោយសារ​តែ​នឹករលឹក​បាល់ទាត់​ពេក​ ទើប​កីឡាករ Zlatan Ibrahimovic បាន​ទៅ​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្លិប​មួយ​នៅ​ឯ​ប្រទេស​កំណើត​ខ្លួន ស្រប​ពេល​ដែល​ការ​ប្រកួត​កីឡាបាល់ទាត់​នៅ​ទូ​ទាំង​ពិភពលោក ត្រូវ​បាន​ផ្អាក​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស COVID-19 ក្នុង​នោះ​បាល់ទាត់​ប្រទេស​អុី​តា​លី​ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ ។

បើ​យោង​តាម​ក្លិប Hammarby នៃ​លី​គ​កំពូល​ស៊ុ​យ​អែ​ត (Allsvenskan) បាន​ធ្វើការ​បង្ហោះ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន ពី​វត្តមាន​របស់​ខ្សែប្រយុទ្ធ​ក្លិប AC Milan បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ពួក​គេ ខណៈ​ដែល​លី​គ​ប្រទេស​នេះ​ក៏​ត្រូវ​បាន​ផ្អាក​ផង​ដែរ ។

ក្លិប​ដែល​មូលដ្ឋាន​ក្នុង​រាជធានី Stockholm បាន​សម្តែង​ការ​រីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន Ibrahimovic ដើម្បី​ចែករំលែក​បច្ចេកទេស​ល្អ​ៗ រួម​និង​បទ​ពិសោធន៍​យ៉ាង​ជោគ​ជាំ​ជាមួយ​បាល់ទាត់​របស់​គេ​។

ប្រធាន​ក្លិប Hammarby លោក Richard von Yxkull បាន​ថ្លែង​ឱ្យ​ដឹង​ថា «​អាច​ជា​សំណាង​ដែល​ទទួល​បាន​មនុស្ស​ដូច​ជា Zlatan មក​ចូលរួម​ជាមួយ​ពួក​យើង ។ វា​ដូច​ជា​លឿន​ពេក​ក្នុង​ការ​និយាយ​លម្អិត​ពី​របៀប​ដែល Zlatan អាច​ចូលរួម​ចំណែក​ដល់ Hammarby ។ ប៉ុន្តែ​វា​ពិតជា​មាន​សក្តានុពល​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​សហការ​ជាមួយ​គេ »​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ