ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​ដំណើរ និង​ដឹក​ទំនិញ តែ​ក្នុងភូមិ​សាស្ត្រ​ទីក្រុង​ភ្នំពេញ មិន​ហាមឃាត់​ឡើយ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រលប់​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​បន្ទាន់ ត្រៀម​រៀបចំ​ផែន ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ចេញ​-​ចូល រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នា​ព្រលប់​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​បន្ទាន់ ត្រៀម​រៀបចំ​ផែន ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ចេញ​-​ចូល រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង​២៤​និង​០០​នាទី ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២០ រហូត​ដល់​ម៉ោង ២៤​និង​០០​នាទី ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០ ដោយ​អនុវត្ត​តាម​បទបញ្ជា​លេខ ០២ ប​.​ប ចុះ​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២០ របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​ដាក់​កំហិត លើ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

យោងតាម សេចក្តីណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ មាន២ចំណុច ដូច​ខាងក្រោម ៖

១. អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ចរាចរ ការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន​ទំនិញ របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ពី​ភូមិ​មួយ ទៅ​ភូមិ​មួយ ពី​សង្កាត់​មួយ ទៅ​សង្កាត់​មួយ ពី​ខណ្ឌ​មួយ ទៅ​ខណ្ឌ​មួយ ដោយ​មិន​មានការ​ហាមឃាត់ ឬ​រឹតត្បិត​ឡើយ​។

២. បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​ស្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ អាច​ធ្វើ​ចរាចរ ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ទំនិញ នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ពី​ភូមិ​មួយ ទៅ​ភូមិ​មួយ ពី​សង្កាត់​មួយ ទៅ​សង្កាត់​មួយ ពី​ខណ្ឌ​មួយ ទៅ​ខណ្ឌ​មួយ ដោយ​សេរី គ្មាន​ការ​ហាមឃាត់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ