ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​នៅ​អ៊ុយ​ក្រែ​ន​ជីក​ផ្នូរ​រាប់រយ​កន្លែង ដើម្បី​​គំរាម​​ប្រជាជន​មិនឱ្យ​​ចេញ​ក្រៅ​ផ្ទះ

4 ឆ្នាំ មុន

អ៊ុយ​ក្រែ​ន​ ៖ រហូត​មក​ដល់​ពេល​នេះ ទីក្រុង Dnipro របស់​អ៊ុយ​ក្រែ​ន មាន​ចំនួន​អ្នក​កើត​ជម្ងឺ​កូ​វី​ដ​១៩​ត្រឹមតែ​១៣​ករណី​ប៉ុណ្ណោះ និង​គ្មាន​អ្នក​​បាត់បង់ជីវិត​ដោយ​ជ​ម្ងឺ​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​ខាង​អាជ្ញាធរ​មូលដ្ឋាន​បាន​ជីក​យក​ផ្នូរ​ថ្មី​ៗ​ជាង ៦០០​កន្លែង​រួច​ជា​ស្រេច​។…

អ៊ុយ​ក្រែ​ន​ ៖ រហូត​មក​ដល់​ពេល​នេះ ទីក្រុង Dnipro របស់​អ៊ុយ​ក្រែ​ន មាន​ចំនួន​អ្នក​កើត​ជម្ងឺ​កូ​វី​ដ​១៩​ត្រឹមតែ​១៣​ករណី​ប៉ុណ្ណោះ និង​គ្មាន​អ្នក​​បាត់បង់ជីវិត​ដោយ​ជ​ម្ងឺ​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​ខាង​អាជ្ញាធរ​មូលដ្ឋាន​បាន​ជីក​យក​ផ្នូរ​ថ្មី​ៗ​ជាង ៦០០​កន្លែង​រួច​ជា​ស្រេច​។

ដោយ​មិន​ចង់ឱ្យ​ប្រជាជន​របស់​ខ្លួន​ចេញ​ក្រៅ​ផ្ទះ​ប្រថុយ​នឹង​ជម្ងឺ​កូ​វី​ដ​១៩ អភិបាលក្រុង ដែល​មាន​ប្រជាជន​ជិត​មួយ​លាន​នាក់ បាន​ព្យាយាម​ធ្វើ​យ៉ាងណា​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​អ្នកស្រុក​យល់​ពី​គ្រោះថ្នាក់​នៃ​ការ​មិន​យកចិត្តទុកដាក់​ចំពោះ​វិធានការ​រក្សា​គម្លាត​សង្គម​។ កាលពី​ស​ប្តា​ហ៍​មុន លោក​អភិបាលក្រុង Borys Filatov បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា អាជ្ញាធរ​មូលដ្ឋាន​កំពុង​រៀបចំ​សម្រាប់​ភាពអាក្រក់​បំផុត ដោយ​បន្ថែម​ថា​ផ្នូរ​ថ្មី​ជាង​៦០០ ត្រូវ​បាន​គេ​ជីក​រួច​ហើយ​នៅ​ក្នុង​ការ​រៀបចំ​សម្រាប់​ការ​​បាត់បង់ជីវិត​ដែល​រំពឹង​ទុក​។

លោក​បាន​សរសេរ​ថា​៖ «​យើង​កំពុង​ត្រៀម​សម្រាប់​អ្វី​ដែល​អាក្រក់​បំផុត​។ មិនមែន​៤០០​ទេ​ ប៉ុន្តែ​៦០០​ផ្នូរ​ត្រូវ​បាន​គេ​ជីក នៅ​ក្នុង​ទី​បញ្ចុះសព​ទីក្រុង​សម្រាប់​ការ​បញ្ចុះសព ដែល​បាត់បង់ជីវិត​​ដោយសារ​ជម្ងឺ​នេះ​។ ថង់​ប្លា​ស្ទិ​ច​ក្រាស់​ៗ ២០០០​ពាន់​ថង់ ត្រូវ​បាន​ទិញ​សម្រាប់​ត្រៀម​ទុកដាក់​សព​»។​

អ្នកនាំពាក្យ​របស់​អភិបាលក្រុង Dnipro គឺ​លោកស្រី Yulia Vitvitska បាន​បញ្ជាក់​ប្រាប់ AFP ថា​ទីក្រុង​នេះ​បាន​ជីក​ផ្នូរ​ចំនួន ៦១៥ ហើយ​បាន​ដាក់​ថង់​រាង​កាយ​ចំនួន ២០០០ សម្រាប់​ត្រៀម​សម្រាប់​ការ​​បាត់បង់ជីវិត​ដោយសារ​កូ​វី​ដ​១៩​។

ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីថ្លែងការណ៍​របស់​អភិបាលក្រុង មាន​ភាព​ច្របូកច្របល់​ដោយ​អ្នកខ្លះ​ចោទ​ថា​គាត់​គ្រាន់តែ​បង្ក​ភាព​ភិតភ័យ​ថែម​ទៀត​ក្នុង​ចំណោម​អ្នកស្រុក ដែល​មានការ​ព្រួយបារម្ភ​រួច​ទៅ​ហើយ ហើយ​អ្នក​ដទៃ​ទៀត​បាន​សរសើរ​គាត់​ចំពោះ​ការ​ប្រើ​វិធីសាស្ត្រ​ត្រឹមត្រូវ​ដោយ​ការ​បង្ខំ​មនុស្ស​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​៕ (យោង​តាមប្រភពពី www.odditycentral.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ