ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ជួរ​មុខ៣នាក់ ខ្វះ​ខាតសម្ភារ​ការពារ ប្រើ​ថង់​សំរាម​ជំនួស ឆ្លង​វីរុស​កូ​វី​ដ​១៩

4 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ គិលានុប្បដ្ឋាយិកា ចំនួន​៣​នាក់ គេ​មើលឃើញ​នាងបានប្រើ​ថង់​ដាក់​ក្នុង​ធុង​សម្រាប់វេចខ្ចប់​សំរាម ដោយសារ​តែ​ខ្វះខាត​បរិក្ខា​ការពារ ត្រូវ​បាន​គេ​រាយការណ៍​កាលពី​យប់មិញ​ថា បាន​ធ្វើតេស្ត​រក​ឃើញ​ឆ្លង​វីរុស COVID-19 ​ទាំងអស់​គ្នា…

ទីក្រុង​ឡុ​ង​ដ៍ ៖ គិលានុប្បដ្ឋាយិកា ចំនួន​៣​នាក់ គេ​មើលឃើញ​នាងបានប្រើ​ថង់​ដាក់​ក្នុង​ធុង​សម្រាប់វេចខ្ចប់​សំរាម ដោយសារ​តែ​ខ្វះខាត​បរិក្ខា​ការពារ ត្រូវ​បាន​គេ​រាយការណ៍​កាលពី​យប់មិញ​ថា បាន​ធ្វើតេស្ត​រក​ឃើញ​ឆ្លង​វីរុស COVID-19 ​ទាំងអស់​គ្នា នេះបើតាម dailymail ចុះផ្សាយថ្ងៃទី៩ មេសានេះ។

អ្នកទាំង៣រូប ជាបុគ្គលិក​ពេទ្យ​ជួរ​មុខ នៅ​មន្ទីរពេទ្យ ណ​ត​វ៉េ​ក ផាក Northwick Park ក្នុង​ទីក្រុង Harrow ប្រទេស​អង់គ្លេស ត្រូវ​បាន​បង្ខំចិត្ត ដោយ​យក​ថង់​សំរាម​គ្លីនិក ពាក់​នៅ​ក្បាល ​និង​ជើង​របស់​ពួក​គេ កាលពី​ខែ​មុន ដោយសារ​កង្វះខាត ឧបករណ៍​ការពារ ផ្ទាល់ខ្លួន​ (​បរិក្ខា​វេជ្ជសាស្ត្រ​) ។

ប្រភព​ពី​ប្រធាន​មន្ទី​ពេទ្យ បាន​ប្រាប់​សារព័ត៌មាន Daily តាម​រយៈ​សារ Telegraph ថា គិលានុបដ្ឋាយិកា​ទាំង​៣​នាក់ ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ ឃើញ​ថា មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​នេះ នៅ​ឯ​មជ្ឈមណ្ឌល​តេស្ត ខាងជើង​ទីក្រុង​ឡុ​ង​ដ៍ កាលពី​ស​ប្តា​ហ៍មុន ។

ណ​ត​វ៉េ​ក ផាក គឺជា​មន្ទីរពេទ្យ​ដំបូង​គេ នៅ​ក្នុង​ប្រទេស​អ​ង់គ្លេ​ស ដែល​ប្រកាស​ពីភាព​អាសន្ន​ធ្ងន់ធ្ងរ បន្ទាប់​ពី​ការ​ហូរ​ចូល​នៃ​អ្នកជំងឺ​កូ​វី​ដ​១៩ យ៉ាង​កំ​ហុ​ក ។ បុគ្គលិក​ជាង​ពាក់កណ្តាល ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ឆ្លង​វីរុស​នេះ ហើយ​ថៅកែ​មន្ទីរពេទ្យ ត្រូវ​បាន​ស្តីបន្ទោស ចំពោះ​ការ​ខកខាន មិន​បាន​ផ្តល់​ឱ្យ​ពួក​គេ​នូវ បរិក្ខា​វេជ្ជសាស្ត្រ សម្រាប​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ ។

អ្នកនាំពាក្យ​ផ្នែក​សុខភាព ដែល​គ្រប់គ្រង​មន្ទីរពេទ្យ Northwick Park បាន​និយាយ​ថា ពិត​ហើយ បុគ្គលិក​មួយ​ចំនួន​របស់​យើង​ដែល​ធ្វើការ​នៅ​ក្នុង​តំបន់​ប្រឈមខ្លាំង គឺ​បាន​ធ្វើតេស្ត​រក​ឃើញ​វីរុស​នេះ វិជ្ជមាន Covid-19 ។ យើង​មិន​នឹក​ស្មាន​ដល់​ទេ ប៉ុន្តែ​យើង​កំពុង​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​បុគ្គលិក​របស់​យើង​ដែល​បាន​ធ្លាក់ខ្លួន​ឈឺ (ព្យាបាល) ហើយ​សូម​ជូនពរ​ឲ្យ​ពួក​គេ​ឆាប់​ជា​សះស្បើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ