ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​អ៊ីចឹង​! មហាសេដ្ឋី​ម្នាក់​អះអាង​ថា លោក​ជោគជ័យ​ខ្លាំង​ព្រោះតែ​ចូល​ចិត្ត​លេង​ហ្គេ​ម

4 ឆ្នាំ មុន

បច្ចុប្បន្ន​នេះ​លោក​មហាសេដ្ឋី មីន លៀង តាន់ (Min Liang Tan) គឺជា​និមិត្តរូប​ដ៏​ពេញ​និយម​ក្នុង​ចំណោម​មនុស្ស​ដែល​ចូល​ចិត្តការ​លេង​ហ្គេ​ម ។ ប៉ុន្តែ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន…

បច្ចុប្បន្ន​នេះ​លោក​មហាសេដ្ឋី មីន លៀង តាន់ (Min Liang Tan) គឺជា​និមិត្តរូប​ដ៏​ពេញ​និយម​ក្នុង​ចំណោម​មនុស្ស​ដែល​ចូល​ចិត្តការ​លេង​ហ្គេ​ម ។ ប៉ុន្តែ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Razer ម្នាក់​នេះ​បាន​លាឈប់​ពី​ការងារ​ជា​មេធាវី និង​ចាប់ផ្តើម​អាជីវកម្ម​ជាមួយ​លោក រ៉ូ​បឺត ក្រា​ខូ​ហ្វ (Robert Krakoff) កាលពី​ឆ្នាំ ២០០៥ ព្រោះ​លោក​ចង់​ឈ្នះ​ហ្គេ​ម​កាន់តែ​ច្រើន​ប៉ុណ្ណោះ ។

លោក​បាន​និយាយ​ថា អ្វី​ដែល​យើង​ចង់​ធ្វើ​នៅ​ពេល​នោះ​គឺ​ប្រកួត​ជាមួយ​អ្នកលេង​ហ្គេ​ម​ដទៃ​ទៀត​» ។ ប៉ុន្តែ​គោលដៅ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​បាន​ផលិតផល​ដែល​នាំមុខ​គេ​គឺ Bloomslang Mouse ដែល​ត្រូវ​បាន​ច្នៃ​ឡើង​ដើម្បី​បង្កើន​ល្បឿន និង​ជួយ​តម្រង់​បាន​ល្អ ។ប៉ុន្តែ​វា​ជា​គុណសម្បត្តិ​មួយ​របស់​អ្នកលេង​ហ្គេ​ម​ដែរ ហើយ​លោក តាន់ បាន​និយាយ​ថា​វា​ជា​អ្វី​ដែល​បន្ត​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​លោក​អស់​រយៈពេល ១៥​ឆ្នាំ​មកនេះ ។

លោក​មិន​បាន​ឈប់​ត្រឹម Mouse ទេ តែ​លោក​បាន​បន្ត​ទៅ​បង្កើត Hardware រួច​បង្កើត Ecosystem មួយ​ទាំងមូល​ថែម​ទៀត ។ បច្ចុប្បន្ន ក្រុមហ៊ុន​លោក​កំពុង​ព្យាយាម​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ធនាគារ ហើយ​ក៏​កំពុង​តែ​ផលិត​ម៉ាស់​ដើម្បី​ទប់ទល់​នឹង​កូ​វី​ដ​-១៩​ដែរ ។

មហាសេដ្ឋី​ជនជាតិ​សិង្ហ​បុរី​ដែល​ក្មេង​ជាងគេ​នេះ​បាន​បន្ត​ទៀត​ថា លោក​តែងតែ​ផ្តោត​ស្មារតី​លើ​បញ្ហា​បន្ទាប់ និង​អ្វី​ដែល​មាន​បន្ទាប់ ខណៈ​ដែល​ស្ទើរតែ​មិន​ដែល​ងាក​ទៅ​ក្រោយ​បន្តិច ។

អ្នកដឹកនាំ​អាយុ ៤២​ឆ្នាំ​នេះ​ក៏​បាន​និយាយ​ថា គុណសម្បត្តិ​លោក​ក៏​បាន​ឆ្លុះ​បញ្ចាំង​ក្នុង​ការ​គ្រប់គ្រង​របស់​លោក​ដែរ ។ ក្រុមហ៊ុន Razer តែងតែ​ត្រូវ​បាន​រិះគន់​ថា​ទាមទារ​ខ្លាំង​ពេក​ពី​បុគ្គលិក​របស់​ខ្លួន ដែល​លោក តាន់ ទទួលស្គាល់​ថា​វា​ជា​អត្ត​ចរិត​មួយ​របស់​អ្នក​ចូល​ចិត្ត​លេង​ហ្គេ​ម ។

លោក​បាន​បកស្រាយ​ថា «​ដូច​ការ​គ្រប់គ្រង ពួក​យើង​ទៅ​មក​វា​ដូច​ហ្គេ​ម​ប្រើ​យុទ្ធសាស្ត្រ តើ​ធនធាន​អ្វី​ដែល​យើង​អាចយ​កមក​ប្រើ​បាន? តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ចេញពី A ទៅ B ក្នុង​ពេល​ដែល​លឿន​ជាងគេ?»

យ៉ាងណា​ក្តី លោក​បាន​បន្ថែម​ថា អ្វី​ដែល​សំខាន់​ក្នុង​អាជីវកម្ម​សម្រាប់​លោក គឺ​ការ​លេង​សប្បាយ ។ លោក​បាន​បន្ត​ថា «​ខ្ញុំ​គិត​ថា​នៅ​ពេល​បច្ចុប្បន្ន​នេះ​ពេល​ដែល​ពួក​យើង​ដឹង​ថា​អ្វី​ទាំង​អស់នេះ​ជា​វិស័យ​ដែល​មាន​តម្លៃ​រាប់​ប៊ី​លាន​ដុល្លារ ពួក​យើង​នឹង​ឆ្លើយ​តប​ថា វ៉ា​វ វា​ដូច​ជា​ធំ​ជាង​មុន​បន្តិច ។ តែ​នៅ​ចុងបញ្ចប់ អ្វី​ដែល​សំខាន់​គឺ​ភាព​សប្បាយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ