ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបម្រើ​តាម​យន្តហោះ​១០០​នាក់ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​មួយ​មាន​ផ្ទុក​កូ​វី​ដ​១៩

5 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តោន ៖ សហជីព​តំណាង​ឱ្យ​អ្នកបម្រើ​ការ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិច​បាន​និយាយ​ថា អ្នកបម្រើ​តាម​យន្តហោះ​ប្រហែលជា ១០០ នាក់​បាន​ធ្វើតេស្ត៍​រក​មើល​វីរុស​កូ​វី​ដ ហើយ​ជា​លទ្ធផល គឺ​អ្នក​ទាំង​អស់នោះ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​កូ​វី​ដ ១៩ ។…

វ៉ា​ស៊ី​ន​តោន ៖ សហជីព​តំណាង​ឱ្យ​អ្នកបម្រើ​ការ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិច​បាន​និយាយ​ថា អ្នកបម្រើ​តាម​យន្តហោះ​ប្រហែលជា ១០០ នាក់​បាន​ធ្វើតេស្ត៍​រក​មើល​វីរុស​កូ​វី​ដ ហើយ​ជា​លទ្ធផល គឺ​អ្នក​ទាំង​អស់នោះ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​កូ​វី​ដ ១៩ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CNN នៅ​ថ្ងៃ​ទី ៨ មេ​សា​នេះ ។

សមាគម​អ្នកបម្រើ​លើ​យន្តហោះ​អាជីព ហៅ​កាត់​ថា (APFA) ដែល​តំណាង​ឱ្យ​អ្នកធ្វើការ​លើ​ហោះ​យន្តហោះ​ជាង ២៧.០០០ នាក់​បាន​បង្ហាញ​តួលេខ​នៅ​ក្នុង​សារ​ទៅ​កាន់​សមាជិក​របស់​ខ្លួន​ហើយ​បាន​និយាយ​ថា​ក្រុមហ៊ុន​អាកាសចរណ៍​បាន​យល់ព្រម​ចាប់ផ្តើម​ផ្តល់​ម៉ាស់​មុខ​សម្រាប់​សមាជិក​ក្រុម​ជួរ​មុខ​ដែល​ធ្វើការ​ផ្ទាល់​ជាមួយ​អ្នក​ធ្វើ​ដំណើរ​លើ​យន្តហោះ ខណៈ​ពេល​ដែល​នៅ​កន្លែងធ្វើការ​អ្នក​គួរតែ​ជ្រើសរើស​ពាក់​មួយ​។ សហជីព​បាន​និយាយ​ថា​ម៉ាស់​មុខ​កំពុង​ត្រូវ​បាន​ចែកចាយ​នៅ​ស​ប្តា​ហ៍​នេះ​។

ប្រធាន APFA លោកស្រី Julie Hedrick បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​សហជីព​បាន​និង​កំពុង​ជំរុញ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ចាប់តាំងពី​ខែមករា​មក​ម្លេះ ដើម្បី​ផ្តល់​នូវ​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន​សម្រាប់​អ្នកបម្រើ​ការងារ​តាម​យន្តហោះ​។ លោកស្រី​បាន​និយាយ​ថា «​យើង​បាន​ធ្វើការ​តស៊ូ​មតិ ដើម្បី​ទាមទារ​ឲ្យ​មានការ​ផ្តល់​នូវ​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន​សម្រាប់​អ្នកធ្វើការ​លើ​យន្តហោះ​ទាំងអស់ រួម​ទាំង​វិធីសាស្ត្រ​រក្សា​គម្លាត​ពី​គ្នា​អ្នកដំណើរ​និង​អ្នកបម្រើ​លើ​យន្តហោះ ការ​ស្កេ​ន​កម្ដៅ​នៅ​អាកាសយានដ្ឋាន​និង​ដើម្បី​ទទួល​បានការ​ជូនដំណឹង​ជា​បន្ទាន់​ពី​អ្នកបម្រើ​តាម​ជើងហោះហើរ​ដែល​បាន​ធ្វើតេស្ត៍​រក​ឃើញ​មាន​ផ្ទុក​វីរុស​នេះ​» ។

លោកស្រី​បាន​បន្ត​ថា « អ្នកបម្រើ​ការងារ​លើ​យន្តហោះ គឺជា​អ្នកឆ្លើយ​តប​ដំបូង​របស់​អាកាសចរណ៍​ដែល​កំពុង​ដឹក​បុគ្គលិក​ពេទ្យ និង​គ្រឿង​ផ្គត់ផ្គង់​ទៅ​ក្នុង​មណ្ឌល COVID-១៩ ហើយ​ពួក​គេ​ត្រូវការ​ការ​ព្យាបាល​និង​ការពារ​ឲ្យ​បាន​ល្អ​» ។ ម្ចាស់​ក្រុមហ៊ុន​អាកាសចរណ៍​មិន​ធ្វើការ​អត្ថាធិប្បាយ​លើ​បញ្ហា​នៃ​ការ​រក​ឃើញ​អ្នកបម្រើ​លើ​យន្តហោះ​ដ៏​ធំ​ជាងគេ​លើ​ពិភពលោក​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​កូ​វី​ដ​១៩ ។

យ៉ាងណាមិញ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា «​សុវត្ថិភាព​របស់​អតិថិជន​និង​សមាជិក​ក្រុម​របស់​យោង​គឺជា​រឿង​អាទិភាព​ខ្ពស់​បំផុត​សម្រាប់​យើង ។ យើង​បាន​ធ្វើការ​ជិតដិត​ជាមួយនឹង​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ និង​មន្ត្រី​សុខភាព​សាធារណៈ និង​កំពុង​សម្របសម្រួល​ជាមួយ​ពួក​គេ​សម្រាប់​វិធានការ​ទាក់ទង​នឹង​សុខភាព​និង​សុវត្ថិភាព​ដែល​ត្រូវការ​ចាំបាច់​នានា ។ យើង​បន្ត​ពិនិត្យ​មើល​គ្រប់​វិធី​ដែល​យើង​អាច យកចិត្តទុកដាក់​និង​ការពារ​ក្រុម​របស់​យើង​ក្នុង​កំឡុង​ពេល​ដ៏​តានតឹង​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ