កីឡាករចាស់វស្សា Thomas Muller របស់ក្លិប Bayern Munich បានសម្រេចបន្តកុងត្រារយៈពេល២ឆ្នាំបន្ថែមទៀត ដើម្បីស្នាក់នៅជាមួយក្លិបជើងឯកលីគកំពូលអាល្លឺម៉ង់២៩សម័យកាលរហូតដល់ឆ្នាំ ២០២៣ ។

ខ្សែប្រយុទ្ធអន្តរជាតិអាល្លឺម៉ង់វ័យ៣០ឆ្នាំរូបនេះ បានបង្ហាញខ្លួនបានជាង៥០០ប្រកួត និងបានឈ្នះពានរង្វាន់ផ្សេងគ្នាចំនួន១៦ជាមួយក្រុម Bayern ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងនៅក្នុងឆ្នាំ ២០០៩ ។
កីឡាករ Muller ដែលបានស៊ុតបាល់បញ្ចូលទីចំនួន ១១៦គ្រាប់ក្នុងក្របខ័ណ្ឌ Bundesliga បាននិយាយថា «ក្លិបនេះមិនមែនគ្រាន់តែជាក្លិបចាស់មួយសម្រាប់ខ្ញុំទេ។ តែវាជាស្ថិតក្នុងដួងចិត្តរបស់ខ្ញុំផងដែរ ។ ខ្ញុំសប្បាយចិត្តណាស់ ដែលខ្ញុំបាននៅទីនេះរយៈពេល២ឆ្នាំទៀត ហើយខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាងទាំងនៅក្នុង និងក្រៅទីលាន»។
បច្ចុប្បន្នក្រុម Bayern Munich កំពុងដាច់ ៤ពិន្ទុពីក្រុមលេខ២ Borussia Dortmund នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Bundesliga ខណៈដែលលីគត្រូវបានផ្អាករហូតដល់ថ្ងៃទី ៣០ ខែមេសា ដោយសារតែការរាតត្បាតនៃវីរុស COVID-19 ៕
ចែករំលែកព័តមាននេះ