ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​សរសើរ កីឡាករ​រ ឃុន ឌី​ម៉ា បរិច្ចាគ​ប្រាក់ខែ​ជួយ​ប្រឆាំង​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ខណៈ​ដែល​មន្ត្រីរាជការ​ជាន់ខ្ពស់​ស្ទើរ​គ្រប់​លំដាប់ថ្នាក់ បាន​រួបរួម​គ្នា​បរិច្ចាគ​ប្រាក់ខែ​យ៉ាងតិច​៤​ខែ ក្នុង​ចំនួន​១០០​ភាគរយ ឬ មួយ​ផ្នែក​នៃ​ប្រាក់ខែ​នោះ ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០១៧ គឺ​កីឡាករ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ខណៈ​ដែល​មន្ត្រីរាជការ​ជាន់ខ្ពស់​ស្ទើរ​គ្រប់​លំដាប់ថ្នាក់ បាន​រួបរួម​គ្នា​បរិច្ចាគ​ប្រាក់ខែ​យ៉ាងតិច​៤​ខែ ក្នុង​ចំនួន​១០០​ភាគរយ ឬ មួយ​ផ្នែក​នៃ​ប្រាក់ខែ​នោះ ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០១៧ គឺ​កីឡាករ ឃី​ម ឌី​ម៉ា ក៏​បាន​ប្រកាស​បរិច្ចាគ​ថវិកា​របស់​ខ្លួន​ចូលរួម​ផង​ដែរ​។

បើ​ទោះជា​ការ​បរិច្ចាគ​របស់​លោក​មិនមែន​ជា​ចំនួន​ច្រើន តែ​ក៏​ជា​ទឹកចិត្ត​លះបង់​មួយ​ជា​គំរូ ខណៈ​ដែល​គេ​ដឹង​ថា កីឡាករ​ភាគច្រើន គឺ​មាន​ជីវភាព​ខ្វះខាត ប៉ុន្តែ​កីឡាករ ឃី​ម ឌី​ម៉ា បែរជា​ចេញ​មុខ​បរិច្ចាគ​ជួយ​ទៅ​វិញ​នោះ​។

យោង​តាម​ការ​ប្រកាស​កីឡាករ ឃី​ម ឌី​ម៉ា បាន​សម្រេច​ស្នើ​អោយ​កាត់​ប្រាក់ខែ​របស់​ខ្លួន​ចំនួន​១០​ម៉ឺន​រៀល​ក្នុង​១​ខែ ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ (COVID-19)​។ ការ​ផ្តល់​ជូន​នេះ មាន​រយៈពេល​៥​ខែ ដោយ​គិត​ចាប់ពី​ខែឧសភា ឆ្នាំ​២០២០​តទៅ​។

កីឡាករ​ដែល​មាន​តួនាទី​ខាងក្រៅ​ជា​អនុសេនីយ៍ត្រី និង​ជា​ជំនួយការ​វរ​សេនា​តូច​លេខ​១​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​រូប​នេះ បញ្ជាក់​ថា ការ​សម្រេច​អោយ​កាត់​ប្រាក់ខែ​របស់​លោក បើ​ទោះជា​មិនមែន​ចំនួន​ច្រើន​ណាស់ណា តែ​ក៏​ជា​ការ​រួមចំណែក​មួយ​ដើម្បី​អោយ​កម្លាំង​នៃ​ការ​ជួយ​សង្គម​កាន់តែ​មាន​កម្លាំង​ធំ​។

កីឡាករ​ប្រដាល់​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​រូប​នេះ បន្ត​ថា ខ្លួន​បាន​បរិច្ចាគ​ប្រាក់បៀវត្សរ៍​ក្នុង​ក្រប​ខណ្ឌ​កងរាជអាវុធហត្ថ​ចំនួន​១០​ម៉ឺន​រៀល​ក្នុង​១​ខែ មាន​រយៈពេល​៥​ខែ​ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ដោយ​លោក​រំពឹង​ថា ការ​ចូលរួម​របស់​លោក គឺជា​សារ​តូច​មួយ បង្ហាញ​ពី​កម្លាំង​សាមគ្គី​។

ជាមួយនឹង​ទឹកចិត្ត​នេះ មាន​មនុស្ស​មិន​តិច​ទេ សរសើរ​ថា ឃី​ម ឌី​ម៉ា ដ្បិតថា មិនមែន​ជា​កីឡាករ​ដែល​មាន​ជីវភាព​មានបាន តែ​នៅ​ពេល​សង្គម​ត្រូវការ​ការ​ចូលរួម លោក​ក៏​ចេះ​ចែករំលែក​ផង​ដែរ គឺ​មិនមែន​សម្អាង​ថា​កូ​វីត​១៩​បង្ក​ការ​ប៉ះពាល់ ហើយ​ក៏​ខ្វះ​ការ​ចូលរួម​នោះ​ទេ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ