ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកហ៊ុន ម៉ា​នី នាំ​​អំណោយ​ប្រគល់​ជូន​សាលា​រាជធានី​ ដើម្បី​ចែក​ជូន​ប្រជាពល​រដ្ឋ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ចូលរួម​ជា​ចំណែក​ក្នុង​ការ​សម្រួលការ​លំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រូវការ ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ជម្រុញ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង និង​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ១៩ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២០ លោក…

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ចូលរួម​ជា​ចំណែក​ក្នុង​ការ​សម្រួលការ​លំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រូវការ ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ជម្រុញ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង និង​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ១៩ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២០ លោក ហ៊ុន ម៉ា​នី បាន​នាំ​យក​អង្ករ​ចំនួន១០​តោន និង​មី​ចំនួន​២០០​កេស បរិច្ចាគ​ក្រោម​គម្រោង​សប្បុរស​របស់​មូលនិធិ​ម៉ា​នី ប្រគល់​ជូន​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​យក​ទៅ​ចែក​ប្រជា​ពលរដ្ឋ​​ដែលជួប​បញ្ហា​លំបាក​។

ក្នុង​រយៈ​កាល​​កន្លង​មកនេះ សកម្មភាព​សប្បុរសធម៌​ជា​ច្រើន​មិន​ថា ការ​ចូលរួម​បរិច្ចាគ​ជា​ថ​រិ​កា ជា​សម្ភារៈ និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេង​ៗ របស់​សប្បុរ​ជន​នានា ជា​លក្ខណៈ​បុគ្គល និង​ស្ថាប័ន បាន​សបញ្ជាក់​យ៉ាង​ច្បាស់​នូវ​ទឹកចិត្ត​នៃ​ការ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក និង​ស្មារតី​រួម​គ្នា​ទាំងអស់​គ្នា​ដើម្បី​ឆ្លង​ផុត​នូវ​ឧបសគ្គ​ដែល​កំពុង​ជួប​ប្រទេះ​ជាមួយ​គ្នា​។

លើស​ពី​នេះ​ទៀត​ រាល់​ការ​ចូលរួម​គាំទ្រ​យ៉ាង​សកម្ម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ របស់​រាជរដ្ឋាភិបាល បាន​បង្ហាញ​ពី​ការ​គិតគូរ និង​ការ​ត្រៀមខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការ​បង្ការ​ការពារ សុខមាលភាព និង​សុខ​សុវត្ថិភាព​ប្រជាជាតិ​ខ្មែរ​ជា​រួម​។

សូម​ជម្រាប​ជូន​ដែរ​ថា ទន្ទឹម​នឹង​ការ​នាំ​យក​គ្រឿង​ឧបភោគបរិភោគ ប្រគល់​ជូន​ដល់​សាលាក្រុង​រាជធានី​ភ្នំពេញ មូលនិធិ​ម៉ា​នី បាន​សម្របសម្រួល​អ្នក​ស្ម័គ្រចិត្ត​មក​ពី​បណ្តា​ក្រុម​យុវជន​ចំនួន​១៦​ក្រុម​ផ្សេង​ៗ​គ្នា និង​បាន​រួម​សហការ​គ្នា​រៀបចំ​ជា​កញ្ចប់​បរិច្ចាគ​ដែល​ក្នុង​មួយ​កញ្ចប់​មាន​៖ អង្ករ​ចំនួន​៥​គីឡូ​ក្រាម​ ទឹកស៊ីអុីវ១​ដប​) សាប៊ូ​លាងដៃ១ដុំ​ និង​ភេសជ្ជៈ២​កំប៉ុង ទៅ​ប្រគល់​ជូន​ដល់​សង្កាត់​ទាំង​១០៥​ទូ​ទាំង​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​បន្ត​ចែក​ជូន​ប្រជាពលរដ្ឋ ដោយ​ក្នុង​មួយ​សង្កាត់​នឹង​ទទួល​បាន​ចំនួន​១០០​កញ្ចប់​។

ក្នុង​ឱកាស​នោះ​ដែរ លោក​ឃួ​ង ​ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ការ​អរគុណ
យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក ហ៊ុន ម៉ា​នី ដែល​លោក​នា​ពេល​កន្លង​មក ដូច​ជា​នៅ​ពេល​បច្ចុប្បន្ន​នេះ លោក​តែងតែ​ជួយ​ឧបត្ថម្ភ​មក​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​លទ្ធភាព​ក្នុង​ការ​បន្ត​ចែក​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ក្នុង​ជីវភាព​គ្រួសារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ