ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹកម្នាក់​ថា ​ការ​ពន្យារពេល Euro 2020 ជា​ប្រយោជន៍​ដល់​ក្រុម​ជម្រើស​ជាតិ​​អុី​តា​លី

3 ឆ្នាំ មុន

លោក Roberto Mancini គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​អុី​តា​លី​ជឿជាក់​ថា ការ​ពន្យារពេល​ព្រឹត្តិការណ៍ Euro 2020 ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ អាច​នឹង​ជួយ​ដល់​ក្រុម​របស់​លោក​ក្នុង​ការ​ត្រៀមខ្លួន​កាន់តែ​ច្រើន សម្រាប់​ការ​ប្រជែង​ជើងឯក…

លោក Roberto Mancini គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​អុី​តា​លី​ជឿជាក់​ថា ការ​ពន្យារពេល​ព្រឹត្តិការណ៍ Euro 2020 ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ អាច​នឹង​ជួយ​ដល់​ក្រុម​របស់​លោក​ក្នុង​ការ​ត្រៀមខ្លួន​កាន់តែ​ច្រើន សម្រាប់​ការ​ប្រជែង​ជើងឯក ។

បុរស​ជនជាតិ​អុី​តា​លី ​វ័យ​៥៥​ឆ្នាំ​រូប​នេះ​បាន​ស្តារ​មុខមាត់​ឡើង​វិញ​សម្រាប់​ក្រុម​ជ​ម្រើ​សជាតិ​អុី​តា​លី បន្ទាប់​ពី​ត្រូវ​បាន​តែងតាំង​កាលពី​ឆ្នាំ ២០១៨ ក្រោយ​ពួក​គេ​បាន​ខក​ខានមិនបាន​ចូលរួម​ការ​ប្រកួត World Cup 2018 ដែល​រុ​ស្ស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

ក្រោម​ការ​ដឹកនាំ​របស់​លោក Roberto Mancini អុី​តា​លី​បាន​បញ្ចប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល (UEFA Euro 2020 qualifying) របស់​ពួក​គេ​ជាមួយនឹង​កំណត់​ត្រា​ឈ្នះ ១០០% និង​បន្ត​ឈ្នះ​ជា​បន្តបន្ទាប់​ចំនួន ១១​លើក​ពី​ការ​ប្រកួត​ផ្សេង​ទៀត​។

ឆ្លង​ឆ្លើយ​ជាមួយ Sky Sport Italia លោក Roberto Mancini បានឱ្យ​ដឹង​ថា «​ប្រ​សិន​យើង​បាន​ប្រកួត Euro 2020 នៅ​ខែមិថុនា​ឆ្នាំ​នេះ​វា​ពិតជា​រឿង​ដ៏​ល្អ ប៉ុន្តែ​ប្រហែលជា​យើង​នឹង​ត្រូវ​ប្រឈម​មុខ ជាមួយ​ក្រុម​ជម្រើសជាតិ​ដទៃ​ទៀត ដែល​បាន​ត្រៀមខ្លួន​ល្អ​ជាង​យើង​» ។

«​ប៉ុន្តែ​ជាមួយនឹង​រយៈពេល​មួយ​ឆ្នាំ​ទៀត វា​នឹង​ជា​ឱកាស​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​ពួក​យើង នឹង​ទទួល​បាន​បទ​ពិសោធន៍​កាន់តែ​ច្រើន ដើម្បី​ឱ្យ​យើង​អាច​ប្រកួតប្រជែង​បាន​ល្អ​បំផុត​។ ខ្ញុំ​សង្ឃឹមថានឹង​ក្លាយជា​គ្រូបង្វឹក​នៃ​ក្រុម (​អុី​តា​លី​) ដែល​នឹង​ឈ្នះ​ជើងឯក​អឺរ៉ុប ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៦៨» ។

សូម​បញ្ជាក់​ថា ដោយសារ​តែ​ការ​រីក​រាលដាល​កាន់តែ​ខ្លាំង​នៃ​វីរុស COVID-19 បាន​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍ Euro 2020 ត្រូវ​សម្រេច​លើក​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ ពោល​គឺ​នៅ​ថ្ងៃ​ទី ១១ ខែ មិថុនា ដល់​ថ្ងៃ​ទី ១១ ខែ កក្កដា ឆ្នាំ ២០២១ ៕ (ដកស្រង់​ចេញពី CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ