បុរស​ចំណាស់ម្នាក់​​ស្រវឹង​ជោក​ជិះ​​ម៉ូតូ​ទៅបុក​រថយន្ត​​​​របួស​ហើយ​​ ​បង់លុយ៥០ដុល្លារ​ឱ្យគេទៀត​


រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ចំណាស់ម្នាក់ស្រវឹង​ស្រា​ជោក​ជាំ​បើក​ម៉ូតូ​បញ្រ្ចាសទិសដៅចរាចរណ៍​ ហើយ​ជ្រុល​ទៅ​បុក​ចំពីមុខ​រថយន្ត​កូរ៉េ​ បណ្តាល​ឱ្យ​ដួលម៉ូតូ​របួស​ក្បាល​ជង្គង់ ក៏មាន​កំហឹង​ក្រោយ​វាយ​កញ្ចក់​រថយន្តកូរ៉េមុខ​រថយន្តកូ​រ៉េ បែក​ខ្ចាយ​រួច​បង់លុយ​ឱ្យ​ម្ចាស់រថយន្ត​៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីម៉ោង​៨​និង​៣០​នាទី យប់ ថ្ងៃ​ទី ០៨ តុលា ២០១៤ នៅចំណុច​មុខ​តុលា​ការ​កំពូល តាម​បណ្តោយ​ផ្លូវ​ព្រះសុធារស ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូន​ពេញ ។

ប្រភពព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​នៅមុន​ពេលកើត​ហេតុ​គេឃើញ​បុរស​ចំណាស់ស្រវឹង​ស្រា​ជោក​ជាំ​ម្នាក់​ជិះម៉ូតូ​វីវ៉ា ពណ៌ខ្មៅ​ មួយ​គ្រឿង​​ ពាក់ស្លាក​លេខ​ភ្នំ​ពេញ​1BF-5022 ធ្វើ​ដំណើរតាម​ផ្លូវ​ព្រះសុធារស​ក្នុង​ទិសដៅ​ពីជើង​ទៅត្បូង (បញ្រ្ចាសទិសដៅចរាចរណ៍) ស្របពេល​នោះ​ក៏មាន​រថយន្ត កូរ៉េដឹក​ទឹកកក អនា​ម័យ​​មួយ​គ្រឿង ពណ៌ស ពាក់ស្លាក​លេខ​ភ្នំ​ពេញ 2F-9483 បើក​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈមក​ដល់​ចំណុច​កើត​ហេតុ ក៏បាន​វ៉ាក់អឺគ្នា​ជាមួយ​ម៉ូតូ​វីវ៉ា​ដែល​បើក​ខុស​ទិសដៅចរាចរណ៍ ពេលនោះតៃកុង​រថយន្ត​បាន​ចាប់ហ្រ្វាំង​ទាំង​បង្ខំ ហើយ​ម៉ូតូ​ក៏បាន​បុក​ចំពីមុខ​រថយន្ត​ពេញ​ទំហឹង បណ្តាល​ធ្លាក់កាង​រថយន្ត​ខាង មុខ​និង​ដួល​ម៉ូតូ​របួស​ជង្គង់បុរស​ចំណាស់ ។ បន្ទាប់ពី​ជួប​គ្រោះ​ថ្នាក់ចរាចរណ៍រង​របួស​ហើយ​នោះ​បុរស​ចំណាស់ខាង​លើ​បាន​បញ្ចេញ​កំហឹង ដោយ​ក្រោក​មក​វាយ​កញ្ចក់មុខ​របស់​រថយន្ត​កូរ៉េ បែក​ខ្ចាយ​និង​ចង់វាយ​បុរស​បើក​រថយន្ត​ផងដែរ ។

ក្រោយពេល​កើត​ហេតុ​សមត្ថ​កិច្ច​បាន​ចុះមក​ពិនិត្យ​កន្លែង​កើត​ហេតុ​ក៏បាន​ពិនិត្យ​ឃើញ​ថា​បុរស​ចំណាស់​ជាអ្នក​ខុស ហើយ​ក៏បាន​ចេញ​សំណងឱ្យ​ទៅម្ចាស់រថយន្ត​ចំនួន​៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅនឹង​កន្លែង​កើត​ហេតុ ។

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ