ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសង្ក្រាន្ត​ឆ្នាំ​នេះ​ទេវតា​នាម​គោ​រាគ​ទេវី​ចុះ​មក​រក្សា​មនុស្សលោក

4 ឆ្នាំ មុន

មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​នឹង​ចូល​មក​ដល់​នៅ​វេលា​ម៉ោង​២០​និង​៤៨​នាទី​យប់ ថ្ងៃ​ចន្ទ ៦​រោច ខែ​ចែ​ត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមេសា គ្រិស្តសករាជ​២០២០ ជា​ថ្ងៃ​ចូល​ឆ្នាំជូត ទោស័ក ព​.​ស…

មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​នឹង​ចូល​មក​ដល់​នៅ​វេលា​ម៉ោង​២០​និង​៤៨​នាទី​យប់ ថ្ងៃ​ចន្ទ ៦​រោច ខែ​ចែ​ត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមេសា គ្រិស្តសករាជ​២០២០ ជា​ថ្ងៃ​ចូល​ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ជា​វារៈ​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ។

ពេល​នោះ​មាន​ទេវធីតា​មួយ​ព្រះ​អង្គជា​មគ្គនាយិកា​ព្រះ​នាម គោ​រាគ​ទេវី ជា​បុត្រី​ទី​២​នៃ​កបិល​មហាព្រហ្ម គង់​នៅ​​​ចា​តុ​ម្មហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌​លឿង លម្អ​នូវ​ព្រះ​កាណ៌​ដោយ​សៀតផ្កា​អង្គាបុស្ប អាភរណៈ​ទ្រង់​ពាក់​កែវ​មុក្តា ភក្សាហារ​ទ្រង់​សោយ តេ​លំ (​ប្រេងសណ្តែក​-​ល្ង​) ។ អាវុធ​ព្រះ​ហស្ត​ស្តាំ​ទ្រង់​ព្រះ​ខ័ន ព្រះ​ហស្ត​ឆ្វេង ទ្រង់​យដ្ឋិ (​ឈើច្រត់​) គង់​ផ្ទំ​បើកព្រះនេត្រ​លើ​ខ្នង ព្យគ្ឃៈ (​ខ្លាធំ​) ជា​ពាហនៈ ​។

សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ​រៀបចំ​ពលិការ គ្រឿង​សក្ការបូជា អុច​ប្រទីបជ្វាលា​ថ្វាយ​ព្រះ​រតនត្រ័យ​និង​ទទួល​ស្វាគមន៍​ទេវធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថិយ​ជា​ចិត្ត​អប្រិយ​ជាប់​ដោយ​គំនុំគុំកួន​ព្យាបាទ​ឈ្នានីស​ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឱ្យ​ជ្រះស្រឡះ តាំងចិត្ត​ប្រព្រឹត្ត​ល្អ ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃ​ណី រក្សាសីល​ប្រាំ​ឱ្យ​បាន​ជាប់​ជា​និច្ច នោះ​ទេវតា​និង​ឱ្យ​ពរ​សព្ទសាធុការ លោក​អ្នក​នឹង​មាន​សិរី​សួស្តី សុភមង្គ​ល​វិបុល​សុខ​គ្រប់​ប្រការ​តាំងពី​ឆ្នាំ​ថ្មី​នេះ​តរៀ​ទៅ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ