ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​គ្រោង​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​​៦​ខែ

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ទូរទស្សន៍​ TBS រាយការណ៍​នា​ថ្ងៃ​ទី​៦ ខែ​មេ​សា​ថា រដ្ឋាភិបាល​ជប៉ុន​គ្រោង​ប្រកា​ស​ភាព​អាសន្ន​សម្រាប់​រយៈពេល​៦​ខែ ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​។ ទូរទស្សន៍​នោះ​ប​ន្ត​​ថា វិធានការ​នោះ​នឹង​ទាក់ទិន​ដល់​ក្រុង​តូ​ក្យូ​…

ប្រទេស​ជប៉ុន ៖ ទូរទស្សន៍​ TBS រាយការណ៍​នា​ថ្ងៃ​ទី​៦ ខែ​មេ​សា​ថា រដ្ឋាភិបាល​ជប៉ុន​គ្រោង​ប្រកា​ស​ភាព​អាសន្ន​សម្រាប់​រយៈពេល​៦​ខែ ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​។

ទូរទស្សន៍​នោះ​ប​ន្ត​​ថា វិធានការ​នោះ​នឹង​ទាក់ទិន​ដល់​ក្រុង​តូ​ក្យូ​ និង​ខេត្ត​៣​នៅ​ជាប់​ជិតខាង រាជ​ធានី ក៏​ដូច​ជា​នៅ​ក្រុង​អូ​សា​កា​។ ក្នុង​ដំណាក់​កាលនោះ តំបន់​ទាំងនេះ​អាច​សម្រេច​លើ​រយៈពេល​នៃ​ការ​អនុវត្ត​បណ្ដា​វិធាន​របស់​ពួក​គេ​ផ្ទាល់​។ ការ​ប្រកា​សភាព​អាសន្ន​អាច​មាន​ចាប់ពី​ថ្ងៃ​ទី​៧ ​មេ​សា ​ទៅ​។

រួច​បើ​តាម​កាសែត​NIKKEI​ជប៉ុន​ថា ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ស្ដី​ការ​ឆ្លង បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​បាន​រួម​ប្រជុំ ដើម្បី​រៀបចំ​ការ​ប្រកា​សភាព​អាសន្ន​ដោយ​នាយក​រដ្ឋមន្ត្រី​លោក​ស៊ី​ន​ហ្សូ​អា​បេ​។ រដ្ឋាភិបាល​ជប៉ុន​រង​សម្ពាធ​កាន់តែ​ខ្លាំង ដើម្បី​ឲ្យ​ធ្វើការ​ផ្ដួចផ្ដើម​គំនិត​នោះ ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​។ យោង​តាម​តុល្យការ​ផ្លូវការ​ចុង​ក្រោយ​ថា នៅ​ជប៉ុន​មាន​អ្នក​ឆ្លង​វីរុស​នេះ​ជាង​៤.៥០០​នាក់ ក្នុង​នោះ​​អ្នក​បាត់បង់​ជីវិត​១០៤​នាក់​។

ការ​កែទម្រង់​មួយ​នៃ​ច្បាប់​ដែល​អនុម័ត​កាលពី​ខែ​មុន ក្នុង​ក្រប​ខណ្ឌ​នៃ​ចម្លើយ​តប​របស់​អាជ្ញាធរ​ចំពោះ​ការ​ឆ្លង​វីរុស អនុញ្ញាត​ឲ្យ​នាយក​រដ្ឋមន្ត្រី​ប្រកា​សភាព​អាសន្ន ប្រសិនបើ​ជំងឺ​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​មួយ និង​ប្រសិនបើ​ការ​ឆ្លង​រាលដាល​អាច​នាំ​ឲ្យ​មានការ​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​។

ការ​ប្រកា​សភាព​អាសន្ន​នឹង​អនុញ្ញាត​ឲ្យ​បណ្ដា​អភិបាលខេត្ត​ក្រុង អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​ស្ថិត​នៅ​ក្នុងផ្ទះ និង​ឲ្យ​បណ្ដា​សហគ្រាស​បិទទ្វារ តែ​មិន​បញ្ជា​ឲ្យ​មានការ​បង្ខាំង​ទូទៅ តាម​បែប​ដែល​អនុវត្ត​នៅ​អ៊ីតា​លី អេ​ស្ប៉ា​ញ​ឬ​នៅ​បារាំង​ឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ