ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​សហជីព​ស្នើ​រាជរដ្ឋាភិបាល​លើក​ពេល​កម្មករ​ឈប់​សម្រាក់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ទប់ស្កាត់​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​លោក ហ្វា សាលី បាន​ស្នើ​ដល់​រាជរ​ដ្ឋា​ភិ​បាក​ក៏​ដូច​ជា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វី​ជ្ជា​ជីវៈ​លើក​ពេល​ការ​ឈប់​សម្រាក​ចំពោះ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ទៅ​ពេល​ណាមួយ ដើម្បី​ចៀស​រាង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ។…

រាជធានី​ភ្នំពេញ ៖ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​លោក ហ្វា សាលី បាន​ស្នើ​ដល់​រាជរ​ដ្ឋា​ភិ​បាក​ក៏​ដូច​ជា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វី​ជ្ជា​ជីវៈ​លើក​ពេល​ការ​ឈប់​សម្រាក​ចំពោះ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ទៅ​ពេល​ណាមួយ ដើម្បី​ចៀស​រាង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ។

លោក​បញ្ជាក់​ថា​«​ខ្ញុំ​យល់​ឃើញ​ថា បើសិន​ក្រសួង​ការងារ​មិន​ឆ្លើយ​តប​ទាន់​ពេលវេលា ហើយ​នៅ​តែ​អនុវត្ត​អនុញ្ញាត​ឲ្យ​បងប្អូន​កម្មករនិយោជិត​ខ្មែរ​ឈប់​សម្រាក​នៅ​បុណ្យចូលឆ្នាំ​នៅ​ពេល​ខាង​មុខ​នេះ ខ្ញុំ​គិត​ថា ជា​រឿង​មួយ​សូវ​ល្អ​ដោយសារ​តែ​ការ​ចូល​ឆ្នាំ​នេះ​មានការ​ជួបជុំ​គ្នា​ដើរ​លេង​ផឹកស៊ី ចំពោះ​បងប្អូន​មួយ​ចំនួន​បាន​ផ្គើន​នឹង​បំរាម​ពី​ការ​មិន​ឲ្យ​ជួបជុំ​ផ្សេង​ៗ» ។ លោក​ថា​ចំណុច​នេះ​អាច​នឹង​ឆ្លើយ​តប​មិន​ទាន់​នៅ​ពេល​គាត់​ត្រឡប់​ពី​ចូល​ឆ្នាំ​វិញ ហើយ​ធ្វើ​ការងារ​តាម​រោងចក្រ​សហគ្រាស​នានា​អាច​ពាំនាំ​ជំងឺ​នឹង​មក​ជាមួយ ។ ហើយ​ឃើញ​ថា មាន​កម្មករ​មួយ​ចំនួន​បាន​ធ្វើ​ចំណាកស្រុក​ផ្សេង​ៗ​នៅ​តាម​តំបន់​មាន​ផ្ទុក​ជំងឺ នោះ គឺ​យើង​មានការ​ព្រួយបារម្ភ​ណាស់​ដល់​ពេល​គាត់​មក​វិញ ។

ចំណុច​នេះ មេ​សហជីព​រូប​នេះ​បាន​លើក​ឡើង​ថា ក្នុង​ករណី​ក្រសួង​នៅ​តែ​អនុវត្ត​ប្រកាស​នេះ​សុំ​ឲ្យ​អំពាវនាវ​ដល់​បងប្អូន​កម្មករ​កុំ​ឲ្យ​មានការ​ជួបជុំ​គ្នា​កុំ​ដើ​លេង លេង​គប់​ទឹក បាត​ម្សៅ ឬ​ជួបជុំ​គ្នា​ច្រើន គឺ​ពេល​សែន​ទេវត្តា​រួច​នាំ​គ្នា​នៅផ្ទះ​តែ​ម្តង ។ លោក​បន្ត​ថា នៅ​ពេល​កម្មករ​ត្រឡប់​ទៅ​វិញ ក្រសួង​ការងារ និង​ក្រសួងសុខាភិបាល​ត្រូវ​តែ​ចុះ​ពិនិត្យ​តាម​គោលដៅ​រោងចក្រ​ហស​គ្រាស​នីមួយ​ៗ​តែ​ម្តង ដូច​ជា ការ​ណែនាំ​បន្តបន្ទាប់​នៅ​ពេល​ចូល​ធ្វើការ ដើម្បី​ចៀសវាង​ការ​ឆ្លង​ណាមួយ ។

លោក​គូសបញ្ជាក់​ថា​៖«​ប៉ុន្តែ​បើ​អាច​ខ្ញុំ​ស្នើ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ដូច​ជា រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​ពិចារណា​ម្តងទៀត ហើយ​ស្នើ​សុំ​ផ្អាក​ការ​ឈប់​សម្រាក​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ទុក​ថ្ងៃ​ឈប់​នេះ​លើក​ទៅ​ខែ​ណាមួយ បន្ទាប់​ជំងឺ​កូ​វី​ដ​១៩​នេះ អវត្តមាន​ពី​កម្ពុជា ។ យើង​មាន​តែ​ធ្វើ​វិធី​នេះ​ទេ ដើម្បី​ចៀស​ឲ្យ​ឆ្ងាយ​ព្រោះ​យើង​កំពុង​ធ្ងន់ធ្ងរ​លើ​បញ្ហា EBA ផង និង​ជំងឺ​នេះ​ផង​ដែល​ពិបាក​ដល់​កម្មករ​នោះ​យើង​ពិបាក​ទទួលយក​» ។ លោក​បាន​បន្ត​ថា ចំពោះ​សំណើរ​នេះ ក្រសួង​ការងារ​មិន​ទាន់​បាន​ឆ្លើយ​តប​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​លោក​នឹង​ត្រៀម​ដាក់​លិខិត​ទៅ​ក្រសួង​ការងារ​រោង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ