ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​បើកបរ​រថយន្ត​ចង្កូត​ស្តាំ​លើ​ផ្លូវ​ប្រកាន់​ឆ្វេង​ឱ្យ​មាន​សុវត្ថិភាព

10 ឆ្នាំ មុន

ជា​ការ​ពិត​ណាស់​ការ​ផ្លាស់​ប្តូរ​ទម្លាប់​បើកបរ​ពី​ការ​ប្រកាន់​ស្តាំ​ដៃ​និង​ឆ្វេង​ដៃ​នៃ​ផ្លូវ ក៏​ដូច​ជា​ការ​ប្រើប្រាស់​រថយន្ត​ចង្កូត​ឆ្វេង​-​ស្តាំ គឺជា​រឿង​លំបាក​សម្រាប់​អ្នកបញ្ជា​យានយន្ត ដែល​តម្រូវ​ឱ្យ​មានការ​ប្រមូលផ្តុំ​ស្មារតី​ខ្ពស់ ដើម្បី​បំពេញ​កាតព្វកិច្ច​ប្រកបដោយ​សុវត្ថិភាព ។
ខាងក្រោម​នេះ ជា​ចំណុច​ស្នូល​នៃ​ការ​បើកបរ​៖

ជា​ការ​ពិត​ណាស់​ការ​ផ្លាស់​ប្តូរ​ទម្លាប់​បើកបរ​ពី​ការ​ប្រកាន់​ស្តាំ​ដៃ​និង​ឆ្វេង​ដៃ​នៃ​ផ្លូវ ក៏​ដូច​ជា​ការ​ប្រើប្រាស់​រថយន្ត​ចង្កូត​ឆ្វេង​-​ស្តាំ គឺជា​រឿង​លំបាក​សម្រាប់​អ្នកបញ្ជា​យានយន្ត ដែល​តម្រូវ​ឱ្យ​មានការ​ប្រមូលផ្តុំ​ស្មារតី​ខ្ពស់ ដើម្បី​បំពេញ​កាតព្វកិច្ច​ប្រកបដោយ​សុវត្ថិភាព ។
ខាងក្រោម​នេះ ជា​ចំណុច​ស្នូល​នៃ​ការ​បើកបរ​៖

១-​ចូរ​ផ្ចង់ស្មារតី​ថា អ្នក​នឹង​កំពុង​តែ​អង្គុយ​នៅ​កៅអី​ខាងស្តាំ​នៃ​រថយន្ត ដែល​ផ្ទុយ​ពី​ទម្លាប់​កាលពីមុន ។ ចំពោះ​ករណី​នេះ គឺ​វា​ត្រូវការ​ពេលវេលា​ខ្លះ ដើម្បី​ឱ្យ​លោក​អ្នក​សម​នឹង​ការ​អនុវត្ត​ប្រចាំ​ថ្ងៃ តាម​សេចក្តីណែនាំ​រយៈពេល​ប្រមាណ​ជា​២១​ថ្ងៃ ទើប​វា​អាច​ឱ្យ​អ្នក​ទម្លាប់​បាន​ល្អ ។

២-​ចូរ​ផ្ចង់ស្មារតី​ថា ចង្កឹះ​លេខ​ដែល​នឹង​ប្រើប្រាស់​ផ្ទុយ​ពី​ទម្លាប់​កាលពីមុន​របស់​អ្នក ។ ប៉ុន្តែ​ប្រសិនជា​អាច​អ្នក​គួរ​បើករថយន្ត​ប្រើ​លេខ​ស្វ័យប្រវត្តិ ឬ​លេខ​អូ​តូ ទើប​គ្មាន​បញ្ហា​អំពី​ការ​បញ្ចូល​លេខ​ទ្បើ​ង​ចុះ​តាម​កាលៈទេសៈ​តម្រូវ ។
តែបើ​រថយន្ត​នោះ ជា​ប្រភេទ​លេខ​ដៃ​វិញ អ្នក​ក៏​នឹង​ចាំបាច់​ត្រូវ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច​លើ​មុខងារ​របស់​ដៃ ហើយ​ដៃ​ទាំង​ទ្វេ​នោះ​ក៏​មិន​តម្រូវ​ឱ្យ​ប្រើ​ប្រាក់​នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ ឬ​បញ្ចូល​លេខ​តែ​មួយ​ផ្នែក​នោះ​ទ្បើ​យ ។

៣-​សូម​ចង​ចាំ​នូវ​ការ​ប្រកាន់​យក​ឆ្វេង​ដៃ​នៅ​ពេល​បើកបរ ។ ករណី​នេះ គឺជា​រឿង​លំបាក​បំផុត​ក៏​អាច​ថា​បាន ខណៈ​ដែល​ផ្លូវ​មាន​សភាព​ស្ងប់ស្ងាត់ ឬ​ឥត​មាន​រថយន្ត​ចរាចរណ៍ ។ នៅពេល​ដែល​រថយន្ត​ដទៃ​មាន​វត្តមាន​លើ​ដងផ្លូវ​ជាក់ស្តែង គឺ​អ្នក​គួរតែ​ធ្វើការ​បើកបរ​ទៅ​មុខ​បន្ត​ទៀត ប៉ុន្តែ​នៅ​ក្នុង​ការ​គិត​អាចរ​វើ​ររ​វាយ ឬ​ភ័​ណ្ឌ​ច្រ​ទ្បំ​បាន​យ៉ាង​ងាយ​នៅ​ពេល​អ្នកមាន​អារម្មណ៍​នឿយណាយ ឬ​ក៏​បាត់​បត់​ស្មារតី ហើយ​វា​ក៏​ជា​កត្តា​ងាយ​នឹង​ជួប​គ្រោះថ្នាក់​ក្នុង​ពេល​ប្តូរ​ទម្លាប់​បើកបរ​ប្រកាន់​ស្តាំ​វិញ​ផង​ដែរ ។ ដូច្នេះ​ចូរ​ប្រុងស្មារតី ឬ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ហើយ​កុំ​ព្យាយាម​បើកបរ​នៅ​ពេល​អ្នកមាន​អារម្មណ៍​នឿយណាយ​ឱ្យ​សោះ ពោល​គឺ​អ្នក​គួរ​រក​ទីតាំង​សុវត្ថិភាព និង​សមគួរ​អែប​ឈប់​រថយន្ត​សម្រាក​ខណៈ​សិន ទើប​បន្តដំណើរ​ទៅ​មុខ​ទៀត ។

៤-​រៀន​បើក​បត់​នៅ​ក្នុង​ទិស​ដៅ​ផ្ទុយ ។ បើ​ទោះជា​ដំបូង​ទ្បើ​យ​វា​ដូច​ជា មាន​អារម្មណ៍​ប្លែក​ក៏​ដោយ ក៏​អ្នក​ត្រូវ​អនុវត្ត​ជា​ប្រចាំ​ដែរ ព្រោះ​ធ្វើ​បែប​នេះ​នឹង​នាំ​ឱ្យ​អ្នក​ថ្នឹក​ក្នុង​ការ​បើក​បត់​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ ។ ប៉ុន្តែ​សូម​ចង​ចាំ​ថា ជោគជ័យ​ទាំងនោះ​គឺ​ទទួល​បាន​មក​ពី​ការ​អនុវត្ត ។

៥-​រៀន​បើក​បត់​ឆ្វេង ។ នៅ​លើ​ផ្លូវ​មួយ​ចំនួន​នឹង​តម្រូវ​ឱ្យ​អ្នក​ប្រើប្រាស់​មធ្យោបាយ​ត្រឹមត្រូវ​ក្នុង​ការ​បត់ ហើយ​វា​ក៏​អាច​ជា​ការ​ខិតខំ​អស់ពី​សមត្ថភាព​និង​កម្លាំងកាយ​ចិត្ត​ដែរ នៅ​ពេល​មាន​អ្នក​ថ្មើរជើង​កំពុង​ឆ្លងកាត់​ផ្លូវ ។

៦-​ប្រើប្រាស់​ដៃ​ទាំង​សងខាង​របស់​អ្នក​តាម​លទ្ធភាព​នៅ​ក្នុង​ការ​បើកបរ​ដោយ​រីករាយ ពិសេស​គឺ​បន្ទន់​ដៃ​យក​ចង្កូត​តាម​សម្រួល កុំ​បង្ខំ​ឱ្យ​សោះ ។ *​ខាងក្រោម​នេះ​គឺជា​បញ្ជីរាយនាម​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ ដែល​បើកបរ​រថយន្ត​ប្រកាន់​ឆ្វេង​ដៃ​និង​ស្តាំ​ដៃ​នៃ​ផ្លូវ​៖
ក​/​ប្រទេស​បើកបរ​ប្រកាន់​ស្តាំៈ
-​កម្ពុជា
-​ទ្បា​វ
-​ហ្វ៊ី​លី​ពី​ន
-​វៀតណាម
-​មី​យ៉ា​ន់​ម៉ា
ខ​/​ប្រទេស​បើកបរ​ប្រកាន់​ឆ្វេងៈ
-​ព្រុយ​ណេ
-​ឥណ្ឌូ​ណេ​ស៊ី
-​ម៉ា​ទ្បេ​ស៊ី
-​សិង្ហ​បុរី
-​ថៃ

    ​   ​