ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ថា គ្មាន​ផែនការ​ដាក់​ទណ្ឌកម្ម​លើ​ចិន​ភ្លាម​ៗ រឿង​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​នោះ​ទេ

1 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៥ ខែសីហា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥ ថា លោក​មិន​ចាំបាច់​ពិចារណា​ភ្លាម​ៗ​អំពី​ពន្ធ​សងសឹក​លើ​ប្រទេស​ដូច​ជា ប្រទេស​ចិន​សម្រាប់​ការ​ទិញ​ប្រេង​ឆៅ​ពី​រុ​ស្ស៊ី​នោះ​ទេ ប៉ុន្តែ​ប្រហែលជា​ត្រូវ​ពិចារណា​ក្នុង​រយៈពេល ២ ឬ ៣ ស​ប្តា​ហ៍​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

លោក ត្រាំ បាន​គំរាម​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុ​ស្ស៊ី និង​ទណ្ឌកម្ម​បន្ទាប់បន្សំ​ផ្សេង​ទៀត​លើ​ប្រទេស​ណាមួយ​ដែល​ទិញ​ប្រេង​ឆៅ​របស់​ប្រទេស​មួយ​នេះ ប្រសិនបើ​គ្មាន​វិធានការ​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នោះ​ទេ​។ ដ្បិត​ប្រទេស​ចិន និង​ឥណ្ឌា គឺជា​អ្នកទិញ​ប្រេង​ឆៅ​កំពូល​ទាំង​ពីរ​របស់​រុ​ស្ស៊ី​។

លោក​ត្រាំ បាន​ដាក់​ពន្ធ ២៥% បន្ថែម​ពីលើ​ពន្ធ ២៥% ដែល​មាន​ស្រាប់​លើ​ទំនិញ​នាំ​ចូល​ពី​ឥណ្ឌា ដោយ​លើក​ឡើង​ពី​ប្រទេស​នេះ នៅ​តែ​បន្ត​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​។ ទោះជា​យ៉ាងណា​ក៏​ដោយ ភ្លាម​ៗ​លោក ត្រាំ មិន​បាន​ចាត់វិធានការ​ស្រ​ដៀង​គ្នា​នេះ​ប្រឆាំង​នឹង​ចិន​នោះ​ទេ​។

នៅ​ពេល​ត្រូវ​បាន​សួរ​ដោយ​លោក Sean Hannity ពិធីករ​នៅ​ទូរទស្សន៍ Fox News ថា តើ​លោក​កំពុង​ពិចារណា​សកម្មភាព​បែប​នេះ ប្រឆាំង​នឹង​ទីក្រុង​ប៉េ​កាំ​ង​ឬ​យ៉ាងណា បន្ទាប់​ពី​លោក និង​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ដឺ​មៀ ពូ​ទី​ន (Vladimir Putin) មិន​អាច​បង្កើត​បាន​កិច្ចព្រមព្រៀង​ដើម្បី​ដោះស្រាយ ឬ ផ្អាក​សង្គ្រាម​របស់​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន?

លោក ត្រាំ បាន​ថ្លែង​បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​របស់​លោក​ជាមួយ​លោកពូ​ទី​ន នៅ​រដ្ឋ​អា​ឡា​ស្កា​យ៉ាង​ដូច្នេះ​ថា «​មែនហើយ​ដោយសារ​តែ​អ្វី​ដែល​បាន​កើតឡើង​នៅ​ថ្ងៃនេះ ខ្ញុំ​គិត​ថា ខ្ញុំ​មិន​ចាំបាច់​គិត​អំពី​វា​ឥឡូវ​នោះ​ទេ​។ ខ្ញុំ​ប្រហែលជា​ត្រូវ​គិត​អំពី​វា​ក្នុង​រយៈពេល​២​ស​ប្តា​ហ៍ ឬ​៣​ស​ប្តា​ហ៍ ឬ​ផ្សេង​ពី​នេះ ប៉ុន្តែ​យើង​មិន​ចាំបាច់​គិត​អំពី​វា​នៅ​ពេល​នេះ​ទេ​។ ខ្ញុំ​គិត​ថា​អ្នក​បានដឹង​ថា កិច្ចប្រជុំ​បាន​ដំណើរការ​យ៉ាង​ល្អ​»​។

ប្រភព​ពី Reuters បានឱ្យ​ដឹង​ថា សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ចុះ​របស់​ប្រទេស​ចិន នឹង​រង​ទុក្ខ​បន្ថែម​ទៀត ប្រសិនបើ​លោក ត្រាំ ធ្វើ​តាម​ការ​សន្យា​របស់​លោក​ដើម្បី​បង្កើន​ទណ្ឌកម្ម និង​ពន្ធគយ​។ បច្ចុប្បន្ន​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង (Xi Jinping) និង​លោក ត្រាំ កំពុងធ្វើការ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រួម​គ្នា ដែល​អាច​កាត់​បន្ថយ​ភាព​តានតឹង និង​ពន្ធ​នាំ​ចូល​រវាង​ភាគី​ទាំង​ពីរ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​របស់​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ