ខេត្តព្រះវិហារ៖ អាចនិយាយបានថាជាកាកសំណល់នៅពេលដែលទំនិញក្លាស្សេត្រូវបានកកស្ទះដោយមិនអាចនាំយកទៅណាបាន ហើយសល់រយៈពេលយូទំនិញទាំងនោះពិតណាស់វានិងខូចគុណភាព វានិងប៉ះពាល់ទៅដល់សុខភាពអ្នកប្រើប្រាស់ នេះបើតាមការអះអាងពីអាជីករម្នាក់សុំរក្សាសិទ្ធិមិនបញ្ចេញឈ្មោះ។
តាមការលើកឡើងរបស់អាជីវករខាងលើបានលើកឡើងទៀតថា៖ក្នុងនាមជាអាជីវករដូចគ្នាលោកមិនចង់និយាយអោយប៉ះពាល់ដល់សេដ្ឋកិច្ចនោះទេ រឹតតែមិនចង់លើកឡើងអំពីទំនិញដែលនាំចូលពីប្រទេសសៀមថែមទៀត។
លោកបន្តថា៖យើងដឹងហើយបច្ចុប្បន្នប្រទេសសៀមបានបង្កទំនាស់ជាមួយកម្ពុជាហើយច្រកព្រំដែនត្រូវបានបិទទាំងអស់ឯទំនិញក៏ត្រូវចាល់កកស្ទះមិនអាចនាំចេញមកកម្ពុជាបានឡើយ ។ បើជាទំនិញវេចខ្ចប់រយៈពេលយូរអាចប្រើប្រាស់បានជាធម្មតាអាស្រ័យទៅលើកាលបរិច្ឆេទលើមុខទំនិញនីមួយៗ ប៉ុន្តែបើជាទំនិញបង្កកមិនអាចរក្សាទុកបានយូរនោះទេ ។
លោកថាទំនិញបង្កកត្រូវការរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង (កក)តែបើសិនបាត់បង់ភាពត្រជាក់ច្រើនម៉ោងវានិងចាប់ផ្តើមធំក្លិនស្អុយ មិនអាចប្រើប្រាស់បានទៀតទេ ដូច្នេះអាចនិយាយបានថាក្លាយជាកាកសំណល់ហើយ។
ទាក់ទិនករណីទំនិញខូចគុណភាពដែលត្រូវបានឈ្មួញនាំពីប្រទេសសៀមឆ្លងកាត់ប្រទេសឡាវហូរចូលមកកម្ពុជាត្រូវបានរាំងខ្ទប់ដោយកម្លាំងសមត្ថកិច្ចចម្រុះស្រុកឆែបខេត្តព្រះវិហារ កាលពីអាធ្រាត្រឈានចូលថ្ងៃទី១៦ សីហា និងនៅរសៀលថ្ងៃទី១៦ ដដែលត្រូវដុតកម្ទេចចោល។
បើតាមសមត្ថកិច្ចឲ្យដឹងថារថយន្តចំនួន ៤ គ្រឿងត្រូវបានបង្ក្រាបក្រោយរកឃើញទំនិញខូចគុណភាពនាំពីថៃឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាត្រង់ចំណុចកំពង់ស្រឡៅ ស្រុកឆែបខេត្តព្រះវិហារ។រថយន្តទាំង ៤ គ្រឿងនោះផ្ទុកទំនិញខូចគុណភាព សរុបជាង ៥ តោន។
ក្រោយពីមានការត្រួតពិនិត្យពីសមត្ថកិច្ចចម្រុះរួមមានមន្រី្ដគយនិងរដ្ឋាករខេត្តកំពង់ធំ-ព្រះវិហារ គណៈបញ្ជាការឯកភាពស្រុកឆែប មន្ដ្រីការិយាល័យផលិតផលនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងសមត្ថកិច្ខពាក់ព័ន្ធ ក្រោមការដឹកនាំសម្របសម្រួលពីព្រះ
រាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្រុមការងារបានសម្រេចដុតកម្ទេចចោលនៅទំនិញខូចគុណភាពដូចខាងក្រោម។ រួមមាន៖ កោះមាន់ ចំនួន ២០៥ កេស ស្មើនឹង ២៤៦០ គីឡូក្រាម។ ស្លាបមាន់ ចំនួន ៤៥ កេស ស្មើនឹង ៥៤០ គីឡូក្រាម។ត្រីកន្ធរ ចំនួន ១០០ ការុង ស្មើនឹង ២០០០ គីឡូក្រាម។និងនំម្សៅបំពង ចំនួន ១៤០គីឡូក្រាម។ ទំនិញទាំង៤មុខខាងលេី សរុប៥.១៤០(ប្រាំពាន់មួយរយសែសិប) គីឡូក្រាម។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចក្នុងប្រតិបត្តិការខាងលើថា៖ រថយន្តល្មើសទាំង៤គ្រឿងនោះត្រូវផាកពិន័យតាមច្បាប់គយទើបដោះលែង ។ ចំណែកឈ្មួញមិនត្រូវបានចាត់វិធានការឬឃាត់ខ្លួននោះឡើយ។
មានការរិះគន់ថា ឱ្យតែចាប់បានទំនិញខូចគុណភាព មិនដែលចាប់បានម្ចាស់វាទេ ចាប់បានតែទំនិញយកមកដុតចោល ។ ដល់អីចឹងទៅ ម្ចាស់ទំនិញឆក់ឱកាសរកស៊ីអាក្រក់បន្តទៀត ដើម្បីស្តារដើម…ហេ! ហេ! ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕












ចែករំលែកព័តមាននេះ