ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​កំណើត​នៃ​រាជធានី​ភ្នំពេញ

4 ឆ្នាំ មុន

នៅ​គ​.​ស ១៣៧២ មាន​ដូន​ចាស់​ម្នាក់​ឈ្មោះ ពេញ ជា​អ្នកមាន​ភោគ​សម្បត្តិ​បរិបូណ៌ មាន​លំនៅ​ក្បែរ​ច្រាំង​ទន្លេ​បួន​មុខ ។ ផ្ទះ​របស់​គាត់​សង់​នៅ​លើ​ទួល​ខាងកើត​ភ្នំ​តូច​មួយ ។ ថ្ងៃមួយ​ដូនពេញ​បាន​ចុះ​ទៅ​កំពង់ទឹក…

នៅ​គ​.​ស ១៣៧២ មាន​ដូន​ចាស់​ម្នាក់​ឈ្មោះ ពេញ ជា​អ្នកមាន​ភោគ​សម្បត្តិ​បរិបូណ៌ មាន​លំនៅ​ក្បែរ​ច្រាំង​ទន្លេ​បួន​មុខ ។ ផ្ទះ​របស់​គាត់​សង់​នៅ​លើ​ទួល​ខាងកើត​ភ្នំ​តូច​មួយ ។

ថ្ងៃមួយ​ដូនពេញ​បាន​ចុះ​ទៅ​កំពង់ទឹក ស្រាប់តែ​ឃើញ ដើម​គគីរ​មួយ​ធំ​អណ្តែត​មក​ក្បែរ​ច្រាំង គាត់​ក៏​ប្រញាប់​ទៅ​អំពាវនាវ​ហៅ​អ្នក​ជិតខាង​ឲ្យ​មក​ជួយ​ទាញ​យក​ដើម​គគីរ​នោះ​ទាល់តែ​មក​ដល់​មាត់ច្រាំង ។

ពេល​នោះ​ដូនពេញ​យក​កំណាត់ឈើ​ទៅ​កោស​កៀរ​សំអាត​ភក់​ចេញ ស្រាប់តែ​ប្រទះ​ឃើញ​ក្នុង​ប្រហោង​ឈើ​គគីរ​មាន​ព្រះ​ពុទ្ធរូប​៤​អង្គ​តូច​ៗ​ធ្វើ​អំពី​សំរឹទ្ធ និង​ទេវរូប​មួយ​អង្គ​ទៀត​ធ្វើ​អំពី​ថ្ម ។ ដូនពេញ និង​អ្នក​ជិតខាង​ដែល​ទៅ​ជួយ​មាន​សេចក្តី​ត្រេកអរ​ណាស់​ក៏​នាំ​គ្នា​ដង្ហែ​ព្រះ បដិមា​ទាំងនោះ​មក​តម្កល់​ក្នុង​ខ្ទម​តូច​មួយ​នៅ​លើ​កូនភ្នំ​នោះ​ជា​បណ្ដោះអាសន្ន ។

ថ្ងៃ​ក្រោយមក​ដូនពេញ​បាន​អំពាវនាវ​ឲ្យ​អ្នក​ជិតខាង​ជួយ​លើកដី​ពូន​ភ្នំ ដែល​នៅ​ខាងលិច​ផ្ទះ​របស់​គាត់​នោះ​ឲ្យ​ទៅ​ជា​ភ្នំ​មែនទែន ហើយ​ដូនពេញ​និង​អ្នកស្រុក​បាន​ស្រុះស្រួល​បបួល​គ្នា​សាងសង់​ព្រះ​វិហារ​មួយ​ខ្នង​ប្រក់ ស្បូវភ្លាំង អារ​ដើម​គគីរ​ជា​សសរ​វិហារ​នៅ​លើ​កំពូលភ្នំ​នោះ ។

គាត់​បាន​នាំ​គ្នា​ដង្ហែ​ព្រះ​ពុទ្ធរូប​សំរឹទ្ធ​ទាំង​៤​អង្គ​ទៅ​តម្កល់​ទុក​ក្នុង​វិហារ ចំណែក​ទេវរូប​ថ្ម មួយ​អង្គ​គាត់​ដង្ហែ​ទៅ​តម្កល់​ទុក​លើ​អាសនៈ​មួយ​នៅ​ជើងភ្នំ​ខាងកើត និង​បាន​និមន្ត​ព្រះសង្ឃ​មក​គង់នៅ​គ្រាន់​បំពេញ​ទាន ទើប​ទី​នោះ​មានឈ្មោះ​ថា វត្ត​ភ្នំ​ដូនពេញ ដែល​សព្វថ្ងៃ​ហៅ​កាត់​ថា វត្ត​ភ្នំ តាំងពី​ពេល​នោះ​រហូត​មក​ដល់​សព្វថ្ងៃ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ