ប្រទេសអង់គ្លេស៖ ក្រសួងសុខាភិបាលអង់គ្លេសប្រកាស នាថ្ងៃទី៥មេសាថា ប្រទេសអង់គ្លេសកត់សម្គាល់ឃើញមនុស្សស្លាប់៦២១នាក់ថែមទៀត ទាក់ទិននឹងវីរុសCOVID-19 រយៈពេល២៤ម៉ោងចុងក្រោយនេះ នាំឲ្យចំនួនអ្នកស្លាប់សរុបដោយសារវីរុស ក្នុងប្រទេសនោះឡើងដល់ជិត៥.០០០នាក់។

តុល្យការផ្លូវការនៃការឆ្លងរាលដាលនៃវីរុសនោះតាមអាជ្ញាធរអង់គ្លេសថា អ្នកឆ្លងពេលនេះមានសរុប៤៧.៨០៦នាក់គិតដល់ថ្ងៃទី៥មេសា ទល់នឹង៤១.៩០៣នាក់គិតត្រឹមថ្ងៃទី៤មេសា។
នាយករដ្ឋមន្ត្រីអង់គ្លេសលោកបូរីស ចនសុន បានចូលមន្ទីរពេទ្យកាលពីថ្ងៃទី៥ មេសា ដើម្បីពិនិត្យសុខភាពជាវិធានការប្រុងប្រយ័ត្ន១០ថ្ងៃ ក្រោយពីលោកធ្វើតេស្ត ឃើញលទ្ធផលវិជ្ជមាននៃការឆ្លងវីរុស។ វិមានរដ្ឋាភិបាលអង់គ្លេសនិយាយថា តាមការណែនាំរបស់គ្រូពេទ្យលោកនាយករដ្ឋមន្ត្រី បានចូលមន្ទីរពេទ្យនាយប់ថ្ងៃទី៥មេសាបន្តការធ្វើតេស្ត។នោះជាវិធានការប្រុងប្រយ័ត្ន ព្រោះនាយករដ្ឋមន្ត្រីបន្ទមានរោគសញា្្នៃការឆ្លងវីរុស ១០ថ្ងៃក្រោយធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន។
អាយុ៥៥ឆ្នាំលោកបូរីសចនសុនកាលពីថ្ងៃទី២៧មីនា បានក្លាយជាមេដឹកនាំនៃប្រទេសមហាអំណាចមួយ ដែលប្រកាសថាធ្វើតេស្តវិជ្ជមាននៃវីរុស។ ចាប់តាំងពីពេលនោះមក លោកបានស្ថិតនៅដាច់ពីគេ។ កាលពីថ្ងៃទី៣មេសាលោកប្រកាសថា រូបលោកពុំទាន់បានស្រួលខ្លួនមែនទែនដើម្បីវិលមកធ្វើការវិញជាធម្មតាឡើយ។ កម្ដៅក្នុងខ្លួនខ្ញុំនៅតែមានខ្ពស់ ហើយខ្ញុំបន្តស្ថិតនៅដាច់ពីគេទៀត។
ចំណែកព្រះមហាក្សត្រីយានីអង់គ្លេស អេលីហ្សាបែតទី២ ទើបចេញថ្លែងព្រះរាជសង្កថាដ៏កម្រមួយ កាលពីថ្ងៃទី៥មេសាដោយអំពាវដល់ពលរដ្ឋអង់គ្លេសកុំរាថយ ចំពោះការតស៊ូប្រឆាំងវីរុស។ ព្រះអង្គទ្រង់អះអាងថាយើងនឹងឈ្នះក្នុងការតស៊ូនេះ ៕

សូមរំលឹកថា ៖ នាយករដ្ឋមន្ត្រីអង់គ្លេសសម្រេចចូលពេទ្យ ក្រោយមិនធូរស្បើយពីកូវីដ១៩
ចែករំលែកព័តមាននេះ