នាយករដ្ឋមន្ត្រីអង់គ្លេសសម្រេចចូលពេទ្យ ក្រោយមិនធូរស្បើយពីកូវីដ១៩
អង់គ្លេស ៖ នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស លោក Boris Johnson ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរកឃើញថា មានជំងឺកូវីដ១៩ តាំងពី១០ថ្ងៃមុន…
អង់គ្លេស ៖ នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស លោក Boris Johnson ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរកឃើញថា មានជំងឺកូវីដ១៩ តាំងពី១០ថ្ងៃមុន…
អង់គ្លេស ៖ នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស លោក Boris Johnson ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរកឃើញថា មានជំងឺកូវីដ១៩ តាំងពី១០ថ្ងៃមុន ហើយមិនទាន់បានធូរស្បើយពីរោគសញ្ញា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យ Downing Street បាននិយាយថា៖ «តាមយោបល់របស់វេជ្ជបណ្ឌិតរបស់លោកនាយករដ្ឋមន្ត្រីនៅយប់នេះ បានឱ្យចូលមន្ទីរពេទ្យ ដើម្បីធ្វើតេស្តម្តងទៀត»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា នេះគឺជាជំហានប្រុងប្រយ័ត្នជាមុន ខណៈដែលនាយករដ្ឋមន្ត្រីនៅតែមានរោគសញ្ញាជាប់លាប់ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីការធ្វើតេស្តរកវីរុសវិជ្ជមាន។ លោកនាយករដ្ឋមន្ត្រីថ្លែងអំណរគុណដល់បុគ្គលិកសុខាភិបាល សម្រាប់ការខិតខំប្រឹងប្រែងមិនគួរឱ្យជឿរបស់ពួកគេ ហើយជំរុញឱ្យសាធារណជនបន្តធ្វើតាមការណែនាំរបស់រដ្ឋាភិបាលឱ្យស្នាក់នៅក្នុងផ្ទះ និងជួយសង្គ្រោះជីវិតមនុស្ស។
ការហៅចូលមន្ទីរពេទ្យ របស់លោកនាយករដ្ឋមន្ត្រីមិនមែនជាការចូលជាបន្ទាន់ទេ។ គ្រូពេទ្យរបស់លោកយល់ថា វាជាការសមហេតុផលសម្រាប់នាយករដ្ឋមន្ត្រីដែលត្រូវឆ្លងកាត់ការធ្វើតេស្ត និងពិនិត្យសុខភាពដោយផ្ទាល់ ព្រោះរោគសញ្ញារបស់លោកបានបន្តអស់រយៈពេលជាង ១០ថ្ងៃមកហើយ។
លោកនាយករដ្ឋមន្ត្រី អាយុ៥៥ឆ្នាំដែលបានប្រកាសថា គាត់បានធ្វើតេស្តវិជ្ជមាននៅថ្ងៃទី២៧ ខែមីនា នោះបានផ្តាច់ខ្លួននៅឯផ្ទះរបស់គាត់។ ទោះបីជាគាត់នៅតែមានសីតុណ្ហភាពខ្ពស់ ក៏ដោយក៏ស្ថានភាពរបស់គាត់ត្រូវបានគេរាយការណ៍ថា បានប្រសើរឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ទោះបីជាមានជម្ងឺក៏ដោយ លោកនាយករដ្ឋមន្ត្រីនៅតែទទួលខុសត្រូវរដ្ឋាភិបាលអង់គ្លេស នេះបើយោងតាមគេហទំព័រ 10 Downing Street។ រដ្ឋមន្ត្រីក្រសួងការបរទេស Dominic Raab នឹងកាន់កាប់តួនាទីនាយករដ្ឋមន្ត្រី ប្រសិនបើស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺន។
គួរបញ្ជាក់ថា លោក បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេសត្រូវមេរោគបានវាយលុកដល់សួតរបស់លោក ធ្វើអោយសួតរលាក។ រីឯការងារដឹកនាំការប្រយុទ្ធប្រឆាំងកូវីដ១៩ នៅអង់គ្លេសក៏បានផ្ទេរទៅអោយរដ្ឋមន្ត្រីការបរទេសដឹកនាំជំនួស។
ចំណែកប្រធានាធិបតីត្រាំ ក៏បានជូនពរលោកពីចម្ថាយដើម្បីអោយលោកឆាប់ជាហើយថាគាត់ជាមេដឹកនាំដ៏ល្អម្នាក់។
គួរបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃអាទិត្យនេះ សហរដ្ឋអាមេរិកបានបញ្ជាក់ថា មានចំនួនសរុបជាង ៤៨០០០ ករណីឆ្លង និង មានអ្នកបាត់បង់ជីវិតជិត ៥០០០នាក់៕ ដកស្រង់ចេញពីវេបសាយ ៖ newsweek (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ