UCL និង UEL អាចនឹងត្រូវរំសាយចោល បើ Covid-19 មិនថមថយ
ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) លោក Aleksander Ceferin បានព្រមានថា ការប្រកួតក្របខ័ណ្ឌកំពូលទាំង២របស់ទ្វីបអឺរ៉ុប Champions League និង…
ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) លោក Aleksander Ceferin បានព្រមានថា ការប្រកួតក្របខ័ណ្ឌកំពូលទាំង២របស់ទ្វីបអឺរ៉ុប Champions League និង…
ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) លោក Aleksander Ceferin បានព្រមានថា ការប្រកួតក្របខ័ណ្ឌកំពូលទាំង២របស់ទ្វីបអឺរ៉ុប Champions League និង Europa League រដូវកាលនេះ អាចនឹងត្រូវបានរំសាយចោល ប្រសិនបើការឆ្លងរបស់វីរុស Covid-19 នៅតែបន្តកើតឡើងឥតឈប់ឈរ ។
ក្របខ័ណ្ឌទាំង២ ត្រូវបានផ្អាកដោយគ្មានកំណត់ ដោយសារតែវិបត្ដិនៃវីរុស Covid-19 ។ ការប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ កំពុងតែជាប់គាំងមិនខុសគ្នាពីការប្រកួតបាល់ទាត់ជាច្រើននៅជុំវិញពិភពលោកឡើយ ក្នុងគោលបំណងដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ ។
មិនមានកាលបរិច្ឆេទត្រូវបានកំណត់ ក្នុងការវិលត្រឡប់មកកាន់ការប្រកួតវិញនោះទេ ខណៈបច្ចុប្បន្នបានឈានដល់ការប្រកួតជើងទី២ វគ្គ១៦ចុងក្រោយ ។
លោក Aleksander Ceferin បានប្រាប់ ZDF Sportstudio ថា «ការប្រកួតទាំងអស់ត្រូវតែបញ្ចប់នៅថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២០ ។ យើងមិនអាចពន្យារពេលរហូតដល់ខែ កញ្ញា ឬ តុលា នោះទេ ។ ប្រសិនបើអាជ្ញាធរមិនអនុញ្ញាតឱ្យយើងលេងទេ នោះព្រឹត្តិការណ៍នេះអាចនឹងត្រូវរំសាយចោល» ។
«យើងកំពុងរង់ចាំការវិវឌ្ឍនៃស្ថានភាពដ៏អាក្រក់នេះនៅទូទាំងពិភពលោក ជាពិសេសនៅអឺរ៉ុប ។ បាល់ទាត់មិនដូចគ្នាទេ បើលេងដោយគ្មានអ្នកគាំទ្រទស្សនាផ្ទាល់ ។ ប៉ុន្តែវានៅតែល្អប្រសើរក្នុងការលេងពីក្រោយការបិទទ្វារ ដោយមានការផ្សាយនៅលើកញ្ចក់ទូរទស្សន៍ នោះជាអ្វីដែលប្រជាជនត្រូវការ និងចង់បាន អំឡុងពួកគេជាប់នៅក្នុងផ្ទះ» ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ