មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ


ឆ្នាំ​នេះ​មហាសង្ក្រាន្ត​ចូល​មក​ដល់​នៅ​ថ្ងៃ​ចន្ទ ៦​រោង ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមេសា គ​.​ស 2020 វេលា​ម៉ោង ២០​និង​៤៨​នាទី ជា​ថ្ងៃ​ចូល​ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ជា​វារៈ​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ។

ថ្ងៃ​អង្គារ ៧​រោច ខែចេត្រ​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា គ​.​ស 2020 ជា​វារៈ​វ័ន​បត ។
ថ្ងៃ​ពុធ ៨​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែមេសា គ​.​ស 2020 ជា​វារៈ​វ័ន​បត ។
ថ្ងៃ​ព្រហស្បតិ៍​៩​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែមេសា គ​.​ស 2020 នៅ​វេលា​ម៉ោង​១​និង​២៤​នាទី​៣៦​វិនាទី ជា​វារៈ​ឡើងស័ក​គម្រប់​ជា​សង្ក្រាន្ត​បី​ថ្ងៃ​ចូល​ជាស​កល​ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤​ដោយ​បរិបូណ៌ ។

នៅ​ក្នុង​ឱកាស​ទាំង​៤​ថ្ងៃនេះ​សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ​រៀបចំ​ពលិការ គ្រឿង​សក្ការបូជា អុច​ប្រទីបជ្វាលា​ថ្វាយ​ព្រះ​រតនត្រ័យ​និង​ទទួល​ស្វាគមន៍​ទេវធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថិយ​ជា​ចិត្ត​អប្រិយ​ជាប់​ដោយ​គំនុំគុំកួន​ព្យាបាទ​ឈ្នានីស​ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឱ្យ​ជ្រះស្រឡះ តាំងចិត្ត​ប្រព្រឹត្ត​ល្អ​ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សាសីល​ប្រាំ​ឱ្យ​បាន​ជាប់​ជា​និច្ច នោះ​ទេវតា​នឹង​ឱ្យ​ពរ​សព្ទសាធុការ លោក​អ្នក​នឹង​មាន​សិរី​សួស្តី សុភមង្គល​វិបុល​សុខ​គ្រប់​ប្រការ​តាំងពី​ឆ្នាំ​ថ្មី​នេះ​តរៀ​ទៅ ។ សាន សារិន

វប្ប​​​ធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ