ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួយការ​គ្រូបង្វឹកក្រុមបាល់ទាត់​ជម្រើស​ជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ឆ្លង Covid-19

3 ឆ្នាំ មុន

ជំនួយការ​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូ​នេ​ស៊ី​លោក Gong Oh Kyun បាន​ទទួល​ការ​ធ្វើតេស្ត​រក​ឃើញ​សញ្ញា​វិជ្ជមាន​ចំពោះ​វីរុស Covid-19 នេះ​បើ​យោង​តាម​ការ​ប្រកាស​នៅ​លើ​គេហទំព័រ​ផ្លូវការ របស់​សមាគម​បាល់ទាត់​ឥណ្ឌូ​ណេ​ស៊ី (PSSI) កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ…

ជំនួយការ​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូ​នេ​ស៊ី​លោក Gong Oh Kyun បាន​ទទួល​ការ​ធ្វើតេស្ត​រក​ឃើញ​សញ្ញា​វិជ្ជមាន​ចំពោះ​វីរុស Covid-19 នេះ​បើ​យោង​តាម​ការ​ប្រកាស​នៅ​លើ​គេហទំព័រ​ផ្លូវការ របស់​សមាគម​បាល់ទាត់​ឥណ្ឌូ​ណេ​ស៊ី (PSSI) កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ។

បើ​តាម​ការ​ប្រកាស​របស់ PSSI បានឱ្យ​ដឹង​ថា ក្រៅពី​លោក Gong Oh Kyun ក្នុង​នោះ​គ្រូបង្វឹក​ធំ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូ​នេ​ស៊ី​លោក Shin Tae Yong រួម​និង​ក្រុមការងារ​ជនជាតិ​កូរ៉េ ៣​នាក់​ផ្សេង​ទៀត​គឺ​លោក Kim Hae Woon, Kim Woo Jae និង​លោក Lee Jaehong ក៏​បាន​ទទួល​ការ​ធ្វើតេស្ត​នៅ​មន្ទីរពេទ្យ​ផង​ដែរ ។ ជា​លទ្ធផល​បុរស​ជនជាតិ​កូរ៉េ​ទាំង​៤​នាក់ ត្រូវ​បាន​ប្រកាស​ថា​មាន​សញ្ញា​អវិជ្ជមាន​ចំពោះ​វីរុស Covid-19 ។

វេជ្ជបណ្ឌិត​ក្រុម​ជម្រើសជាតិ​ឥណ្ឌូ​នេ​ស៊ី​លោក Syarif Alwi បាន​និយាយ​ថា​បច្ចុប្បន្ន​លោក Gong Oh Kyun កំពុង​មាន​សុខភាព​ល្អ ។ ហើយ​រូប​លោក​នឹង​ឆ្លងកាត់​ការ​តាមដាន​សុខភាព​ជា​បន្ត​ទៀត ដោយនៅ​ដាច់​ដោយឡែក​ពី​គេ ។

តាម​ការ​បញ្ជាក់​បន្ថែម​ទៀត​បានឱ្យ​ដឹង​ថា កីឡាករ រួម​និង​បុគ្គលិក​ទាំងអស់​របស់ PSSI បាន​អនុវត្ត​នីតិវិធី​ដោយ​ធ្វើ​ការងារ​ពី​ផ្ទះ ចាប់តាំងពី​ថ្ងៃ​ទី ១៦ ខែ មីនា មក​ម្ល៉េះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ