ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន UEFA បញ្ជាក់​កាលបរិច្ឆេទ​ចុង​ក្រោយសម្រាប់​ការប្រកួត​ពាន​ទ្វីបអឺរ៉ុប​ទាំង​២

4 ឆ្នាំ មុន

ប្រធាន​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA បាន​បញ្ជាក់​ថា ថ្ងៃ​ទី ៣ ខែ សីហា ឆ្នាំ ២០២០ គឺជា​កាលបរិច្ឆេទ​ចុង​ក្រោយ…

ប្រធាន​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA បាន​បញ្ជាក់​ថា ថ្ងៃ​ទី ៣ ខែ សីហា ឆ្នាំ ២០២០ គឺជា​កាលបរិច្ឆេទ​ចុង​ក្រោយ ដែល​ត្រូវ​បញ្ចប់​ការ​ប្រកួត​ទាំង​ពានរង្វាន់ Champions League និង Europa League រដូវ​កាល​នេះ ។

ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 បាន​នាំ​ឱ្យ​មានការ​អូស​បន្លាយពេល​យូរ​សម្រាប់​ព្រឹត្តិការណ៍​កីឡា ស្ទើរតែ​គ្រប់​ប្រទេស​នៅ​ជុំវិញ​ពិភពលោក ដែល​ក្នុង​នោះ​បាន​ជះ​ឥទ្ធិពល​លើ​ប្រព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប​មិន​ធ្លាប់​មាន​ពី​មុន ។ លី​គ​កំពូល ៗ ជា​ច្រើន​ត្រូវ​បាន​ផ្អាក​ដោយ​គ្មាន​កំណត់ពេល រាប់​បញ្ចូល​ទាំង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier League ផង​ដែរ ។

ប្រធាន UEFA ក៏​បាន​លើក​ឡើង​ថា យុទ្ធនាការ​នៃ​ក្របខ័ណ្ឌ Champions League និង Europa League ក៏​អាច​មាន​ភាគរយ​នឹង​ត្រូវ​លុប​ចោល ប្រសិនបើ​ការ​ប្រកួត​មិន​អាច​បញ្ចប់​នៅ​ដើមខែ​សីហា ។

លោក Aleksander Ceferin បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អា​ឡឺ​ម៉​ង់ ZDF ថា «​វា​ត្រូវ​តែ​បញ្ចប់​នៅ​ថ្ងៃ​ទី ៣ ខែ សីហា​ទាំង Champions League និង Europa League ។ យើង​អាច​បត់បែន​តាម​កាលបរិច្ឆេទ និង​ពេលវេលា​ចាប់ផ្តើម ។ ប្រសិនបើ​វិបត្តិ​ធូរស្រាល​ជាង​នេះ យើង​អាច​ចាប់ផ្តើម​ភ្លាម​ៗ» ។

លោក​បាន​បន្ត​ទៀត​ថា «​យើង​អាច​លេង​ជាមួយ​ប្រព័ន្ធ​បច្ចុប្បន្ន ឬ​ការ​ប្រកួត​តែ​មួយ (​គ្មាន​ជើង​១ និង​ជើង​ទី​២) ។ សម្រាប់​ពេល​នេះ​វា​គ្រាន់តែ​ជា​ជម្រើស​ក្នុង​ការ​លេង​ជាមួយ​វគ្គ ៨​ក្រុម ឬ ៤​ក្រុម​ចុង​ក្រោយ​តែ​ប៉ុណ្ណោះ​»​៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ