ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រាប់ថាទៅរត់តាក់ស៊ី ប្រពន្ធសង្ស័យតាមពីក្រោយឃើញ​ដឹកស្រីចូលផ្ទះសំណាក់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​មាន​ប្រពន្ធ​និង​កូន​២​នាក់​ទៅ​ហើយ​ ​បានប្រាប់ប្រពន្ធ​ថាទៅរត់តាក់ស៊ី បែរ​ជា​​ដឹក​ស្ត្រីម្នាក់​ចូល​ទៅ​​ផ្ទះសំណាក់​ ​ត្រូវ​ប្រពន្ធ​តាម​ទាន់​ រួច​រ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្ត​គម​ន៍​បង្ក​អោយ​មាន​ការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៤ ​ខែមេសា​ ឆ្នាំ​២០២០​ ​តាម​បណ្តោយ​ផ្លូវ​អេស​អូ​អេស…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​មាន​ប្រពន្ធ​និង​កូន​២​នាក់​ទៅ​ហើយ​ ​បានប្រាប់ប្រពន្ធ​ថាទៅរត់តាក់ស៊ី បែរ​ជា​​ដឹក​ស្ត្រីម្នាក់​ចូល​ទៅ​​ផ្ទះសំណាក់​ ​ត្រូវ​ប្រពន្ធ​តាម​ទាន់​ រួច​រ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្ត​គម​ន៍​បង្ក​អោយ​មាន​ការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៤ ​ខែមេសា​ ឆ្នាំ​២០២០​ ​តាម​បណ្តោយ​ផ្លូវ​អេស​អូ​អេស ស្ថិត​ក្នុង​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ពី​បងស្រី​របស់​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា ប្អូនស្រី​របស់​គាត់​និង​ប្តី​រស់នៅ​ខណ្ឌ​សែន​សុខ ចំណែក​ស្រី​ស្នេហ៍​​មាន​អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ពង​ទានៅផ្សារ​​ មានកូន​ម្នាក់​ និងមាន​ប្តី​ជា​ទាហាន​ធ្វើការ​នៅ​បរទេស ។

តាមប្រភពដដែលបានបន្ត​ថា ​ប្អូនស្រីរបស់គាត់​​លក់​ហ្គា​ស​នៅ​ផ្សារ គឺ​លក់​នៅ​តូប​ជិតគ្នា​ជាមួយ​នឹង​ស្រី​ស្នេហ៍ កន្លង​មក​​ប្អូនស្រីគាត់​​និង​ស្រី​ស្នេហ៍​បាន​រាប់អាន​គ្នា​ដូច​បងប្អូន​លក់ដូរ​ជិត​គ្នា និង​ផឹកស៊ី​ជាមួយ​គ្នា​រឿយ​ៗ​ រួម​ជាមួយ​​បុរសជា​ប្តី​ផង​ដែរ ដោយសារ​គិត​ថា​ ​ស្ត្រីម្នាក់​នោះ​មាន​ប្តី​រួច​ទៅ​ហើយ មិនដឹង​ថា​គេ​លួច​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​តាំងពី​ពេល​ណា​មក​ទេ ។

ស្ត្រី​ជា​បង​បាន​ប្រាប់​ទៀត​ថា ប្តី​របស់​ប្អូនស្រី​គាត់​ជា​រៀង​រាល់​យប់​មិន​ដែល​នៅផ្ទះ​ទេ តែងតែ​បាត់​ពី​ផ្ទះ​ហើយ​ប្រាប់​ថា​ទៅ​រត់​តាក់ស៊ី ។ លុះ​នៅ​យប់​កើតហេតុ​ ពេល​ដែល​គាត់​ចេញ​ផ្សារស្រាប់តែ​ឃើញ​ប្អូនថ្លៃ​ដឹក​ស្រី្ត​លក់​ពង​ទា​ ទើប​គាត់​សង្ស័យ​ក៏​បាន​ទៅ​ហៅ​ប្អូនស្រី​ជិះ​ម៉ូតូ​តាមរថយន្ត​ ក៏​ឃើញ​ដឹក​​ស្ត្រីម្នាក់​​នោះ​ចូល​ផ្ទះសំណាក់ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​បានអោយ​ដឹង​ថា គាត់​បាន​រៀប​ការ​ជាង​១០​ឆ្នាំ​មក​ហើយ មានកូន​២​នាក់ មាន​សំបុត្រ​អាពាហ៍ពិពាហ៍​ស្របច្បាប់ ។ នៅ​យប់​កើតហេតុ​ ប្តី​របស់​គាត់​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​ RX៣៣០ ពណ៌​ផ្សែង​បារី ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២AZ-៥០១០ ចេញពីផ្ទះ​ ដោយ​ប្រាប់​គាត់​ថា​ទៅ​រត់​តាក់ស៊ី ធ្វើ​ឲ្យ​គាត់​មានការ​សង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​២​នាក់​បងស្រី​តាម​ពីក្រោយ​ក៏​ឃើញ​ដឹក​ស្ត្រី​ម្នាក់​ចូល​ទៅ​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ឃើញ​បែប​នេះ​ គាត់​បាន​ទុក​បងស្រី​បង្កើត​អោយ​ចាំ​មើល​នៅ​មុខ​ផ្ទះសំណាក់​ខាងលើ​ ហើយ​​គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ប្តឹង​សមត្ថ​ក​ច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​អោយ​ជួយ​អន្តរាគមន៍​នាំ​ខ្លួន​ប្តី​ និ​ង​ស្ត្រី​ដែល​ជា​ស្រី​ស្នេហ៍​ទៅ​ប៉ុស្តិ៍​នគរបាល​ភ្នំពេញ​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​ច្បាប់​ឲ្យ​ឈប់​ទំនាក់ទំនង​គ្នា​បន្ត​ទៀត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ