​ផ្ទុះ​កូ​វី​ដ​១៩ អាច​ជួយ​ដល់​គុណភាព​ខ្យល់​ក្នុង​បរិយាកាស​ពិភពលោក


នៅ​ពេល​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ គ្របដណ្តប់​ពិភពលោក​នាំ​ឱ្យ​សេដ្ឋកិច្ច​ជាប់​គាំង អ្នក​វិទ្យាសាស្ត្រ​បាន​ព្យាករណ៍​ថា ការ​បំ​ភាយ​កាបូនឌីអុកស៊ីត​ក្នុង​ពិភពលោក​អាច​នឹង​ធ្លាក់​ចុះ​ជាង ៥% នៅ​ឆ្នាំ​២០២០ ដែល​ជា​ការ​ធ្លាក់​ចុះ​ដ៏​ធំ​បំផុត​ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២​ត្រូវ​បាន​បញ្ចប់​។

ការ​ព្យាករណ៍​បាន​មក​ពី​អ្នក​ស្រាវជ្រាវ​ម្នាក់​ជាមួយ​គម្រោង​កាបូន​ពិភពលោក (GCP) ដែល​ជា​អង្គការ​មាន​គោលដៅ​តាមដាន​បរិមាណ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​មនុស្ស​កំពុង​បញ្ចេញ​ចូល​ទៅ​ក្នុង​បរិយាកាស​។

លោក Rob Jackson ប្រធាន​អង្គការ GCP និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Stanford បាន​និយាយ​ថា​៖ «ខ្ញុំ​នឹង​មិន​មានការ​ភ្ញាក់ផ្អើល​ទេ ដែល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​ការ​បញ្ចេញ​កាបូនឌីអុកស៊ីត ៥% ឬ​ច្រើន​ជាង​នេះ​ក្នុងឆ្នាំនេះ​»។​

លោក​បាន​មាន​ប្រសាសន៍​ថា​ ៖ «​ការ​ដួល​រលំ​នៃ​សហភាព​សូ​វៀត​និង​វិបត្តិ​ប្រេង​ឬ​ប្រាក់​សន្សំ​និង​ប្រាក់​កម្ចី​ផ្សេង​ៗ​គ្នា​ក្នុង​រយៈពេល​៥០​ឆ្នាំ​កន្លង​មកនេះ ទំនងជា​មិន​ប៉ះពាល់​ដល់​ការ​បំ​ភាយ​ឧស្ម័ន តាម​របៀប​ដែល​កូ​វី​ដ​១៩​កើត​មាន​នោះ​ទេ​»។​

ការ​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ​គឺជា​ការ​កាត់​បន្ថយ​លើក​ដំបូង​ក្នុង​ការ​បំ​ភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត ចាប់តាំងពី​ការ​ធ្លាក់​ចុះ ១,៤% បន្ទាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨​។

លោក Kevin Rose ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​ជីវសាស្ត្រ​និង​ជា​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីព​នៅ​ក្នុង​វិទ្យាសាស្ត្រ​ជីវវិទ្យា​ទឹកសាប បាន​និយាយ​ថា នៅ​ពេល​ដែល​ផលិតភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ការ​ថយ​ចុះ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​មិន​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​ដោយសារ​តែ​កត្តា​ទាំង​ពីរ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​តឹង​រឹង​៕ (យោង​តាម​ប្រភពពី www.newsweek.com )

ព្រឹត្តិការណ៍អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ