រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រថយន្តម៉ាក RANGROVER ស៊េរីឆ្នាំ២០០៦ ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅសល់តែដែក ខណៈម្ចាស់បញ្ឆេះសាក់ ហើយចេញបានបន្តិចក៏ឆ្លងចរន្តឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណ៣និង៥៥នាទីរសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២០ នៅក្នុងនាយកដ្ឋានគ្រឿងយន្តកសិកម្ម នៅតាមផ្លូវភ្នំពេញហាណូយ ខាងត្បូងផ្សារដីហុយ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នោះ តាមពិតរថយន្តដែលទើបតែទិញបានជាង១ខែក្នុងតម្លៃជាង២ម៉ឺនដុល្លារ ដែលមានម្ចាស់ត្រូវបានគេស្គាល់ថា ជារបស់មន្ត្រីចូលនិវត្តន៍ ។

សេចក្តីរាយការណ៍បន្តថា រថយន្តដែលត្រូវភ្លើងឆេះខាងលើនោះ ម៉ាក RANGROVER សេរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ ២P.០២៦៨ មានម្ចាស់ដែលគេស្គាល់ថា ជាមន្ត្រីចូលនិវត្តន៍របស់នាយកដ្ឋានគ្រឿងយន្តកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។

តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្រាប់តែរថយន្តដែលចតទុកចោលខាងលើឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ។ បន្ទាប់ពីកើតមានអគ្គីភ័យនោះ នគរបាលក៍បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង បាញ់ពន្លត់ តែរថយន្តនោះត្រូវភ្លើងឆេះក្លាយជាដែកទៅហើយ ។

តាមម្ចាស់រថយន្ត បានអោយដឹងថា រថយន្តនោះ ត្រូវបានគាត់ឈប់ចតជាប្រចាំនៅក្នុងនាយកដ្ឋាន។ ហើយនៅមុនពេលកើតហេតុ គាត់ក៏បានបញ្ឆេះរថយន្តសាកអាគុយ លុះមួយសន្ទុះក៏បានចុះចេញបានបន្តិច ស្រាប់តែភ្លើងបានឆាបឆេះចេញពីម៉ាស៊ីនផ្នែកខាងមុខ យ៉ាងសន្ធោសន្ធៅតែម្តង។

តាមម្ចាស់អោយដឹងថា រថយន្តនោះ គាត់ទើបតែទិញបានជាង១ខែក្នុងតម្លៃជាង២ម៉ឺនដុល្លារ មិនទាន់បានជិះទៅលេងស្រុកម្តងផង ក៏ឆេះខ្ទេចបាត់ទៅហើយ ។ ទាក់ទិននឹងការកើតមានអគ្គីភ័យនេះ ម្ចាស់មានការសង្ស័យថា បណ្តាលមកឆ្លងចរន្ត ៕ (កែសម្រួលដោយ ៖ បុប្ផា)


ចែករំលែកព័តមាននេះ