ត្រាំ​ថា ​នឹង​ស្លាប់​ច្រើន ខ​ណៈ​​៣​សែន​នាក់​​មាន​ជំងឺ​កូ​វី​ដ​១៩ ​នៅ​អា​មេ​រិ​ក


លោក​ប្រធានាធិបតី​ត្រាំ​ បាន​និយាយ​ថា ​នឹង​មាន​មនុស្ស​ស្លាប់​ច្រើន​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ និង​ស​ប្តា​ហ៍​ក្រោយ ខ​ណៈ​ដែល​ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩ ​នៅ​អា​មេ​រិ​កបាន​ឡើង​ដល់​៣​សែន​នាក់​ ឬ​បួន​ដង នៃ​ចំនួន​នៅ​ប្រទេស​ចិន​​។

លោក​ត្រាំ ​បាន​ប្រាប់​ដល់​ក្រុមការងារ​ប្រ​យុ​ទ្ធ​នឹង​មេរោគ​កូ​វី​ដ​១៩ ​កាលពី​ថ្ងៃ​សៅរ៍​ថា ស​ប្តា​ហ៍​នេះ​និង​ស​ប្តា​ហ៍ ក្រោយ​ជា​ពេលវេលា​ដ៏​តឹងតែង​បំផុត​។

អា​មេ​រិ​កបាន​ក្លាយជា​ប្រទេស​ដែល​មាន​អ្នកជំងឺ​កូ​វី​ដ​១៩​ ច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក ហើយ ​គេ​មានការ​បារម្ភ​ខ្លាំង​ថា ​មនុស្ស​នឹង​ស្លាប់​ច្រើន​នៅ​ក្នុង​ប្រទេស​មហាអំណាច​មួយ​នេះ​។

បើ​គិត​​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ​នេះ ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩ ​នៅ​អា​មេ​រិ​កបាន​ឡើង​ដល់​ជាង​៣ ១០០ ០០០ នាក់​ហើយ​។ ចំណែក​អ្នក​ស្លាប់​ឡើង​ដល់​ជិត​៨៥០០​នាក់​៕ (កែ​សម្រួលដោយ ៖ បុប្ផា)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ