ខេត្តឧត្តរមានជ័យ ៖ លំនៅឋានប្រជាពលរដ្ឋតូចធំចំនួន២៧ខ្នងបានរងការខូចខាតដោយគ្រោះធម្មជាតិ ខណៈមានទឹកភ្លៀងធ្លាក់កក់ខែលាយឡំនឹងខ្យល់កន្ទ្រាក់បក់បោក ផ្លេកបន្ទោ និងផ្គររន្ទះក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១ នឹងថ្ងៃទី២ មេសា ឆ្នាំ២០២០ ស្ថិតក្នុងស្រុកចំនួន២ គឺស្រុកចុងកាល់ និងស្រុកត្រពាំងប្រាសាទ ។

យោងតាមរបាយការណ៍សរុបពីរដ្ឋបាលសាលាខេត្ត បានអោយដឹងថា ១-ក្រុងសំរោង ៖ ភូមិបុស្បូវ សង្កាត់បុស្បូវ របើកដំបូលចំនួន១ខ្នង, ភូមិភ្លង់ថ្មី សង្កាត់សំរោង របើកដំបូងចំនួន៣ខ្នង ។

២-ស្រុកចុងកាល់ ៖ ភូមិបន្ទាត់បោះ ឃុំក្រសាំង របើកដំបូលចំនួន១ខ្នង ។
៣-ស្រុកអន្លង់វែង ៖ ភូមិអូរអង្រែ ឃុំត្រពាំងតាវ របើកដំបូងចំនួន៦ខ្នង, ភូមិទូលប្រាសាទ របើកដំបូលក្បឿងសាលាចំនួន៥០សន្លឹក និងរលំរបងអស់ប្រវែង១៦ម៉ែត្រ, ភូមិនិវត្តជន ឃុំអន្លង់វែង របើកដំបូលចំនួន ៨ខ្នង និងដួលរលំផ្ទះចំនួន១ខ្នង ។

៤.ស្រុកត្រពាំងប្រាសាទ ៖ ភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ របើកដំបូងចំនួន៥ខ្នង, ដួលរលំចំនួន១ខ្នង និងផ្ទះដែលធ្លាក់ចេញពីជើងតាងចំនួន១ខ្នង ៕ (កែសម្រួលដោយ ៖ ធីតា)







ចែករំលែកព័តមាននេះ