ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ ៖ ជាប់គុក​២​ឆ្នាំ និង​ពិន័យ​ជាង​១០០០​ដុល្លារ បើ​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ

4 ឆ្នាំ មុន

ប្រទេស​ថៃ​ចាប់ពី​ថ្ងៃនេះ​ទៅ​បាន​ចេញ​បំរាម​គោចរ​មិន​អោយ​ប្រជាជន​របស់​ខ្លួន​ចេញពី​ផ្ទះ​ឡើយ ​ចាប់ពី​ម៉ោង​ដប់​យប់​ទៅ​រហូត​ដល់​ម៉ោង​បួន​ភ្លឺ​។ នេះ​ជា​វិធា​នការ​ថ្មី​មួយទៀត​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ខ​ណៈ​ដែល​ប្រទេសថ្មី​មាន​ចំនួន​អ្នក​ឆ្លង​ថ្មី​ជា​រៀងរាល់ថ្ងៃ​ហើយ​ចំនួន​សរុប​ឡើង​ជិត​២០០០​នាក់​។ ចំណែក​អ្នក​ស្លាប់ ដោយសារ​កូ​វី​ដ​១៩​គឺ​មាន​ចំនួន​១៥​នាក់​ហើយ​។ អ្នក​ល្មើស​នឹង​បំរាម​គោ​ចរណ៍​នេះ​អាច​ប្រឈម​មុខ​នឹង​ជាប់​ព​ន្ឋ​នាគារ​រហូត​ដល់​ពីរ​ឆ្នាំ ឬ​ក៏​ពិន័យ ជា​ប្រាក់​ចំនួន ៤០…

ប្រទេស​ថៃ​ចាប់ពី​ថ្ងៃនេះ​ទៅ​បាន​ចេញ​បំរាម​គោចរ​មិន​អោយ​ប្រជាជន​របស់​ខ្លួន​ចេញពី​ផ្ទះ​ឡើយ ​ចាប់ពី​ម៉ោង​ដប់​យប់​ទៅ​រហូត​ដល់​ម៉ោង​បួន​ភ្លឺ​។

នេះ​ជា​វិធា​នការ​ថ្មី​មួយទៀត​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ខ​ណៈ​ដែល​ប្រទេស
ថ្មី​មាន​ចំនួន​អ្នក​ឆ្លង​ថ្មី​ជា​រៀងរាល់ថ្ងៃ​ហើយ​ចំនួន​សរុប​ឡើង​ជិត​២០០០​នាក់​។ ចំណែក​អ្នក​ស្លាប់ ដោយសារ​កូ​វី​ដ​១៩​គឺ​មាន​ចំនួន​១៥​នាក់​ហើយ​។

អ្នក​ល្មើស​នឹង​បំរាម​គោ​ចរណ៍​នេះ​អាច​ប្រឈម​មុខ​នឹង​ជាប់​ព​ន្ឋ​នាគារ​រហូត​ដល់​ពីរ​ឆ្នាំ ឬ​ក៏​ពិន័យ ជា​ប្រាក់​ចំនួន ៤០ ០០០ បាត ឬ​ជាង​១២០០​ដុល្លារ​។

កន្លង​មក​ថៃ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ហើយ​បិទ​កន្លែង​ជា​ច្រើន​រួម​ទាំង​ហាង​ទំនិញ​ធំ​ៗ ក្លឹ​ម​កម្សាន្ត និង កន្លែង​ជា​ច្រើន​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ