ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​រលាក​ផ្លូវដង្ហើម​ចំពោះ​កុមារ​នៅ​តែ​ជា​ក្ដី​បារម្ភ​សម្រាប់​កម្ពុជា

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទោះបី​មាន​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​ជំងឺ​រលាក​ផ្លូវដង្ហើម​យ៉ាងណា​ក្តី ក៏​ជំងឺ​ប្រភេទ​មួយ​នេះ​នៅ​តែ​បង្ក​ឱ្យ​មាន​ក្តី​កង្វល់ សម្រាប់​កម្ពុជា ប្រសិនបើ​គ្មាន​ការ​ព្យាបាល ឬ​វិធានការ​សម្រាប់​ទប់ស្កាត់​ឱ្យទាន់​ពេលវេលា​ទេ​នោះ ។ លោក​វេជ្ជបណ្ឌិត​គឹ​ម អាង សាស្ត្រាចារ្យ ផ្នែក​រោគ​កុមារ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​ជា​អនុប្រធាន​ការិយាល័យ នៃ​មន្ទី​ពេទ្យ​កុមារ​ជាតិ​

រាជធានី​ភ្នំពេញ ៖ ទោះបី​មាន​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​ជំងឺ​រលាក​ផ្លូវដង្ហើម​យ៉ាងណា​ក្តី ក៏​ជំងឺ​ប្រភេទ​មួយ​នេះ​នៅ​តែ​បង្ក​ឱ្យ​មាន​ក្តី​កង្វល់ សម្រាប់​កម្ពុជា ប្រសិនបើ​គ្មាន​ការ​ព្យាបាល ឬ​វិធានការ​សម្រាប់​ទប់ស្កាត់​ឱ្យទាន់​ពេលវេលា​ទេ​នោះ ។ លោក​វេជ្ជបណ្ឌិត​គឹ​ម អាង សាស្ត្រាចារ្យ ផ្នែក​រោគ​កុមារ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​ជា​អនុប្រធាន​ការិយាល័យ នៃ​មន្ទី​ពេទ្យ​កុមារ​ជាតិ​ឲ្យ​ដឹង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ឱសថ​Noe- Codion  របស់​ក្រុមហ៊ុន ដេប៉ូ មិច នា​ព្រឹក​ថ្ងៃ​ទី​៣ តុលា នៅ​សណ្ឋាគា​សាន់​វ៉េ ស្តី​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថា ជំងឺ​រលាក​ផ្លូវដង្ហើម​គឺជា​ក្ដី​កង្វល់​មូ​យ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​លើ​ពិភពលោក​ដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​បណ្តា​ប្រទេស​ទាំងនោះដែរ ។ លោក​បន្ត​ថា តាម​ស្ថិតិ​ជា​ច្រើន​លើក​ឡើង​ថា អត្រា​ស្លាប់​របស់​កុមារ​ចំពោះ​ជំងឺ​ផ្លូវដង្ហើម​មាន​ចន្លោះ​ពី​២០%​ទៅ​២៥%​និង​អត្រា​នៃ​ជំងឺ​ផ្លូវដង្ហើម​របស់​កុមារ​មាន​ចំនួន​ច្រើន​ជាង​ជំងឺផ្សេង​ៗ ។

លោក​វេជ្ជបណ្ឌិត​សង្កត់ធ្ងន់​ថា ជំងឺ​ផ្លូវដង្ហើម​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​ជា​អាទិភាព​ជាងគេ​និង​ត្រូវការ​គ្រូពេទ្យ​ជំនាញ​ផ្នែក​កុមារ​។ ជំងឺ​ផ្លូវដង្ហើម​អាច​និយាយ​បាន​ថា កើតឡើង​ក្នុង​រដូវ​ត្រជាក់ ឬ​អាកាសធាតុ​ផ្លាស់​ប្តូរ ។ ទោះជា​យ៉ាងណា​ក្តី​លោក​វេជ្ជបណ្ឌិត​ប្រាប់​ថា ជំងឺ​រលាក​ផ្លូវដង្ហើម​មិន​អាស្រ័យ​ទៅ​លើក​តំបន់​ដែល​ដាច់​ស្រយាល​នោះ​ទេ ជាក់ស្តែង​ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ​មាន​កុមារ​មក​ពិនិត្យ​ជា​ច្រើន ។ កន្លង​មក​ក្រសួងសុខាភិបាល​បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើការ​ទប់ស្កាត់​ជំងឺ​រលាក​ផ្លូវដង្ហើម​ហើយ​ការ​ផ្សព្វផ្សាយ​នេះ​បាន​ធ្វើ​ឲ្យ​មាតាបិតា​បាន​យល់​ដឹង​ច្រើន ហើយ​ពួក​គាត់​បាន​ចេះ​ពិនិត្យ​ជំងឺ និង​ឆាប់​នាំ​យក​កុមារ​ទៅ​មន្ទី​ពេទ្យ​ទាន់​ពេលវេលា ។

លោក​វេជ្ជបណ្ឌិត គឹ​ម អាង បន្ត​ទៀត​ថា​សម្រាប់​កុមារ​ដែល​សម្បូរ​កើត​ជំងឺ​រលាក់​ផ្លូវដង្ហើម​ភាគច្រើន​កើត​លើ​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ​ដែល​ជា​វ័យ​មួយ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ប៉ុន្តែ​នៅ​ពេល​ដែល​កុមារ​មាន​អាយុ​លើស​ពី​៥​ឆ្នាំ​ឡើង​ទៅ​កុមារ​អាច​សុ​ាំ​នឹង​ជំងឺ​បាន ។ ជំងឺ​រលាក​ផ្លូវដង្ហើម​កំពុង​ជា​អាទិភាព​មួយ​សម្រាប់​គ្រូពេទ្យ​នៅ​កម្ពុជា​ក្នុង​ការ​ព្យាបាល ។

លោក​សាស្ត្រ​ចា​រ្យ​បាន​បញ្ជក់​ថា «​ខ្ញុំ​យល់​ថា ជំងឺ​ផ្លូវដង្ហើម នៅ​តែ​ជា​ផ្នែក​អាទិភាព​មួយ​សម្រាប់​ផ្នែក​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​យើង​ដដែល​» ។ ហើយ​នៅ​ក្នុង​សិក្ខាសាលា​នេះ​ផង​ដែរ​បាន​យក​បញ្ហា​នេះ​មក​សិក្សា តើ​មាន​បន្ទុក​ប៉ុន្មាន ក្នុង​ចំណោម​កុមារ​ស្លាប់ និង​កុមារ​សម្រាក​នៅ​មន្ទីរពេទ្យ​ទោះបី​ថា ជំងឺ​របស់​កុមារ​មាន​ច្រើន​ប្រភេទ​តែ​ជំងឺ​ផ្លូវដង្ហើម​នេះ​គឺ​មាន​កម្រិត​ខ្ពស់​ជាងគេ​» ។លោក​សាស្ត្រាចារ្យ​ក៏​បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ត្រូវ​នាំ​កូនចៅ​ទាំងអស់ ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្លូវដង្ហើម​នេះ​ឲ្យ​បាន​គ្រប់​គ្នា និង​នៅ​ពេល​ដែល​មាន​ជំងឺ​នេះ​កើតឡើង ត្រូវ​ប្រញាប់​បញ្ជូន​ពួក​គេ​ទៅ​ព្យាបាល​នៅ​ម​នី្ទ​រ​ពេទ្យ ។

ជាមួយនឹង​ការ​ប្រឈម​របស់​កុមារ​ផ្នែក​ផ្លូវដង្ហើម​នោះ​កញ្ញា​យូ វណ្ណ​នី អនុប្រធាន​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​ដេប៉ូ​មិច បាន​ឲ្យ​ដឹង​ថា ដើម្បី​ជួយ​ព្យាបាល​ជំងឺ​ផ្លូវដង្ហើម​កុមារ​នេះ​ក្រុមហ៊ុន​បាន​នាំ​ចូល​នូវ​ប្រភេទ​ថ្នាំ​ម្យ៉ាង​ឈ្មោះ​Neo-Codion ដែល​មាន​ប្រសិទ្ធភាព​ខ្លាំង​ក្នុង ការ​ព្យាបាល​ជំងឺ​ក្អក ។ដោយឡែក​ឱសថ​បណ្ឌិត​ហម កណិកា បាន​ឲ្យ​ដឹង​ថា Neo-Codion ជា​ឱសថ​សម្រាប់ បំបាត់​ក្អក​ហើយ​អាច​បរិភោគ​បាន​គ្រប់​វ័យ​និង​មាន​ទម្រង់​ជា​គ្រាប់ និង​ទឹក​សី​ុ​រ៉ូ​។ សម្រាប់​មនុស្ស​ពេញវ័យ​ប្រើ​ថ្នាំ​គ្រាប់ និង​ស៊ី​រ៉ូ​សម្រាប់​កុមារ និង​ទារក ។ ថ្នាំ​នេះ​ដែរ ក៏​មានការ​ទទួលស្គាល់​ពី​វេជ្ជបណ្ឌិត​នានា​យ៉ាង​ទូលំទូលាយ ៕