ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ប៉ះ​ខ្លាំង​! វង្ស វិ​ឆ័​យ ប៉ះ​នី សុ​ភី ចំណែក​ឈុត សេរី​វណ្ណ​ថង ប៉ះ​តា​ញ់ មក​រា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ផ្អាកការ​ប្រកួត​អស់​មួ​យស​ប្ដា​ហ៍ ដោយសារ​តែ​ការភ័យ​ខ្លាច​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​-19នៅ​ថ្ងៃ​សៅរ៍ ទី​៤ មេ​សា ខាង​មុខ​នេះ ការ​ប្រកួតប្រដាល់​ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​ទូរទស្សន៍ស៊ី​អិន​ស៊ី​ក្នុង​កម្មវិធី​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»នឹង​ចាប់ផ្ដើម​ដំណើរការ​ជា​ធម្មតា​វិញ​ហើយ តែក្នុង​លក្ខខណ្ឌ​បិទទ្វារ​ដោយ​មិន​អនុញ្ញាត​ឱ្យ​មានអ្នក​ទស្សនា​ផ្ទាល់​នោះ​ទេ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ផ្អាកការ​ប្រកួត​អស់​មួ​យស​ប្ដា​ហ៍ ដោយសារ​តែ​ការភ័យ​ខ្លាច​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​-19នៅ​ថ្ងៃ​សៅរ៍ ទី​៤ មេ​សា ខាង​មុខ​នេះ ការ​ប្រកួតប្រដាល់​ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​ទូរទស្សន៍ស៊ី​អិន​ស៊ី​ក្នុង​កម្មវិធី​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»នឹង​ចាប់ផ្ដើម​ដំណើរការ​ជា​ធម្មតា​វិញ​ហើយ តែក្នុង​លក្ខខណ្ឌ​បិទទ្វារ​ដោយ​មិន​អនុញ្ញាត​ឱ្យ​មានអ្នក​ទស្សនា​ផ្ទាល់​នោះ​ទេ។

សម្រាប់​គូប្រកួត​ដណ្ដើម​ប្រាក់​លាន​រៀល​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​ធ្វើ​ឱ្យ​មានការ​រំពឹង​ថា​នឹង​ល្អមើល​ជាក់​ជា​មិន​ខាន ។ កីឡាករ វង្ស វិ​ឆ័​យដែល​​ជា​ជើង​ខ្លាំង​មក​ពី​ក្លិប​កងពលតូច​លេខ​៧០​ត្រូវ​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ជើង​ចាស់ នី សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។ រវាង វង្ស វិ​ឆ័​យនិង​នី សុ​ភី សុទ្ធតែ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ធ្លាប់​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ជា​យូរ​ឆ្នាំ​មក​ហើយ ។ ទោះជា​យ៉ាងណា សម្រាប់​កីឡាករ វង្ស វិ​ឆ័​យ មួយ​រយៈ​មកនេះ​ហាក់ដូចជា​ឃ្លាតឆ្ងាយ​ពី​សង្វៀន​ប្រកួត​បន្តិច​ហើយ មិន​ដូច​នី សុ​ភីនោះ​ទេ​ដែល​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ឡើង​សង្វៀន​ប្រកួត​មិនសូវ​ដែល​ដាច់​នោះ​ទេ ។ ការ​ជួប​គ្នា​លើក​នេះ បើ​ទោះជា​នី សុ​ភី ធ្លាប់​យកឈ្នះ​ជា​បន្តបន្ទាប់​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​ក្ដី​ក៏​គេ​មិន​សង្ឃឹមថា អាច​ក្លាយជា​ម្ចាស់​ប្រាក់​លាន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ដែរ​ដោយសារ​វង្ស វិ​ឆ័​យ បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ទប់ទល់​ជាមួយ នី សុ​ភី​។

មួយគូ​ទៀត​កីឡាករ ឈុត សេរី​វណ្ណ​ថង​មក​ពី​ក្លិប​រាហូ​កីឡា​ខេត្តបាត់ដំបង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ តា​ញ់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ ការ​ជួប​គ្នា​រវាង​កីឡាករ​ជើង​ខ្លាំង​ទាំង​ពីរ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ប្រាក់​លាន​លើក​នេះនឹង​ធ្វើ​ឱ្យ​អ្នក​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​មានចិត្តអន្ទះសារ​ចង់​ដឹង​ខ្លាំង​ណាស់​ថា អ្នក​ណា​នឹង​ក្លាយជា​ម្ចាស់​ប្រាក់​លាន ។ អ្នក​ប្រដាល់​វ័យក្មេង​ទាំង​ពីរ​រូប​នេះ​សុទ្ធតែ​មាន​ចរិត​ឆេវឆាវ កម្លាំង​ខ្លាំង​និង​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​យ៉ាង​សំបូរ​បែប​ទៀត​ផង ។ ដូច្នេះ​គូ​នេះ​មិន​អាច​មើល​ស្រាល​ខាង​ណា​ម្នាក់​បាន​ឡើយ មានតែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ​។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មានកីឡាករ ពុទ្ធ សំបូរ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ ឃី​ម បូ​រ៉ាមក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ និងគូប្រកួត​បើក​ឆាក​កីឡាករ ធួន បួន មក​ពី​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ ពុទ្ធ ហា​ណួ​យ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ​៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ