ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីប្រឹក្សា​សម្តេច​តេ​ជោ​មួយ​រូប​បរិច្ចាគ​ប្រាក់បៀវត្សរ៍​៦​ខែ​ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីប្រឹក្សា​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្សរ៍​ជា​រដ្ឋលេខាធិការ​លោក សុខ សុ​ក្រឹ​ត្យា របស់​ខ្លួន​ចំនួន​៦​ខែ…

រាជធានី​ភ្នំពេញ ៖ ទីប្រឹក្សា​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្សរ៍​ជា​រដ្ឋលេខាធិការ​លោក សុខ សុ​ក្រឹ​ត្យា របស់​ខ្លួន​ចំនួន​៦​ខែ ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ដើម្បី​ចូលរួម​ដោះស្រាយ​ការ​លំបាក​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

យោង​តាម​តារាង​ប្រាក់បៀវត្សរ៍​របស់​មន្ត្រីរាជការ​បាន​បង្ហាញ​ថា មន្ត្រីរាជការ​ក្នុង​តំណែង​ជា​រដ្ឋលេខាធិការ​ទទួល​បាន​ប្រាក់បៀវត្សរ​ប្រមាណ​៣,៥០០,០០០​រៀល​ក្នុង​មួយ​ខែ ។

សូម​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២០ បាន​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្សរ៍​របស់​សម្តេច​ចំនួន​៧​ខែ​ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ។ ប្រាក់បៀវត្សរ៍​របស់​សម្តេច​តេ​ជោ ដែល​បរិច្ចាគ​នេះ គឺ​រាប់​ចាប់ពី​ខែមីនា រហូត​ដល់​ខែកញ្ញា ឆ្នាំ​២០២០ ។

ប្រាក់បៀវត្សរ៍​នាយក​រដ្ឋមន្ត្រី​កម្ពុជា មាន​ប្រមាណ​១០​លាន​រៀល ក្នុង​១​ខែ​ខណៈ​ប្រាក់ខែ​ឧបនាយករដ្ឋមន្ត្រី ៨​លាន ប្រាក់ខែ​ទេស​រដ្ឋមន្ត្រី​ចំនួន​៦​លាន និង​រដ្ឋមន្ត្រី​មាន​ប្រមាណ​៥​លាន​រៀល​ក្នុង​១​ខែ ។ នៅ​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២០​នេះ គេ​បាន​សង្កេត​ឃើញ​មន្ត្រីជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ច្រើន​រូប បាន​សម្រេច​បរិច្ចាគ​ប្រាក់បៀវត្សរ៍​ប្រចាំខែ​របស់​ខ្លួន ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩​នេះ​ផង​ដែរ ដើម្បី​ដោះស្រាយ​ការ​លំបាក​របស់​ជាតិ​ក្នុង​ពេល​រង​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វី​ដ​១៩ ។

សូម​ជម្រាប​ផង​ដែរ​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តីសម្រេច​មួយ​តែងតាំង​សមាសភាព​គណៈកម្មការ​អន្តរក្រសួង​មួយ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ។ សមាសភាព​គណៈកម្មការ​នេះ មាន​ចំនួន​២៥​រូប ដឹកនាំ​ដោយ​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដោយ​មាន​អនុប្រធាន​៧​រូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ