ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មឿ​ន សុខ​ហ៊ុ​ច ណាត់​ជួ​បឡុង សំណាង សាក​កណ្ដាប់ដៃ​គ្នា​លើ​សង្វៀន​

4 ឆ្នាំ មុន
  • ភ្នំពេញ

រា​ជ​ធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​នៅ​ក្នុង​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ថ្ងៃ​សៅរ៍ ទី​៤មេ​សា ស​ប្ដា​ហ៍​នេះ ប្រមូលផ្ដុំ​ទៅ​ដោយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ជា​ច្រើន​គូ ដោយ​រំពឹង​ថា នឹង​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ទាំងមូល​កក្រើក​មិន​ខាន បើ​ទោះជា​មិន​មាន​កីឡាករ​បរទេស​ចូលរួមក៏​ដោយ​។…

រា​ជ​ធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​នៅ​ក្នុង​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ថ្ងៃ​សៅរ៍ ទី​៤មេ​សា ស​ប្ដា​ហ៍​នេះ ប្រមូលផ្ដុំ​ទៅ​ដោយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ជា​ច្រើន​គូ ដោយ​រំពឹង​ថា នឹង​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ទាំងមូល​កក្រើក​មិន​ខាន បើ​ទោះជា​មិន​មាន​កីឡាករ​បរទេស​ចូលរួមក៏​ដោយ​។

កីឡាករ មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ប៉ះប្រកួត​ជាមួយ​កីឡាករ ឡុ​ង សំណាង មក​ពី​ក្លិ​សាល​វ័​ន្ត​កីឡា​ក្នុង​នាម​ជា​គូ​ឯក​ប្រចាំ​ស​ប្ដា​ហ៍​។​តាម​ពិត​ទៅ​កីឡាករ​ទាំង​ពីរ​មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​ពី​មុន​មក​ទេ ដោយសារ​តែ​ម្នាក់​ៗ​ជាប់​ប្រកួត​ជាមួយ​កីឡាករ​បរទេស​រៀង​ៗ​ខ្លួន ។ ប៉ុន្តែ​លើក​នេះ​ដោយសារ​តែ​ជំងឺឆ្លង​កូ​វី​ដ​-19​កីឡាករ​បរទេស​មិន​អាច​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​បាន​ទើប​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សម្រេចចិត្ត​ធ្វើការ​ផ្គូផ្គង​ឱ្យ​ពួក​គេ​ទាំង​ពីរ​ប្រកួត​គ្នា​ដើម្បី​ចង់​ដឹង​ថា​អ្នក​ណា​មាន​ក្បាច់គុន​ល្អ​ជាង​។

បច្ចុប្បន្ន មឿ​ន សុខ​ហ៊ុ​ច ជា​កីឡាករ​លំដាប់ជួរ​មុខ​នៅ​ស្រុក​ខ្មែរ​អត់​មាន​អ្នក​ណា​អាច​ប្រៀប
ផ្ទឹម​ជាមួយ​បាន​ឡើយ ។ ទោះបីជា​កម្លាំង​របស់គេ​រាង​អន់​បន្តិច​មែន តែ​ក្បាច់​ប្រយុទ្ធ​របស់​គេ
គឺ​ល្អ​ខ្លាំង​ណាស់ ជា​ពិសេស​ស្នៀត​កណ្ដាប់ដៃនិង​ស្នៀត​ជើង​តែ​ម្ដង​ដែល​ធ្វើ​ឱ្យ​គូប្រកួត​ញាក់
សាច់​គ្រប់​គ្នា ។ ប៉ុន្តែ​បើ​និយាយ​ពី​ផ្លែ​កែង​និង​ជង្គង់​ជាមួយ​ឡុ​ង សំណាង​វិញ​នោះ​មិន​អាច​ទៅ​រួច​ឡើយ ។ ឡុ​ង សំណាង មាន​ចលនា​វាយ​ចេញ​រហ័ស ផ្លែ​កែង​ដ៏​មុត​ស្រួច​របស់​គេ​អាច​វាយ​ចំ​គោលដៅ​បាន​ល្អ​ខ្លាំង​ណាស់ ។ មិនតែប៉ុណ្ណោះ​អ្នក​ប្រដាល់​មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​រូប​នេះ​ចិត្ត
របស់​គេ​ក៏​សឿង​ណាស់​ដែរ ។ ដូច្នេះ​សម្រាប់​ការ​ជួប​គ្នា​លើក​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​សប្បាយ​ភ្នែក​មិន​ខាន​។

ដោយឡែក​សម្រាប់​គូប្រកួត​មិត្តភាព​ផ្សេង​ទៀត​វិញ​មាន កីឡាករ សូត្រ វាសនា មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ​កីឡាករស៊​ម រ៉ា​គី​ម មក​ពី​ក្លិប​រាហូ​កីឡា ខេត្តបាត់ដំបង ។កីឡាករ គឹ​ម​វាសនា មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ ឆៃ សា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារ​ជាតិ និង​គូប្រកួត​បើក​ឆាក​កីឡាករ ម៉ៅ ភារ​ក្ស មក​ពី​ក្លិប​រាហូ​កីឡា​ខេត្តបាត់ដំបង ប្រកួត​ជាមួយ​កីឡាករ ប៊​ន ពន្លឹក មក​ពី​ក្លិប​នាគរាជ​គុន​ខ្មែរ ៕(កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ