ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើគួរចាយលុយលើអ្វី និងមិនត្រូវទិញអ្វីក្នុងយុគ្គសម័យកូវីដ១៩ ?

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​វីរុស​កូ​វី​ដ​១៩ ត្រូវ​បាន​រក​ឃើញ​មាន​វត្តមាន នៅ​កម្ពុជា​និង​ពុំ​មាន​សញ្ញា​ថមថយ​សោះ​នោះ អ្នកជំនាញ​បាន​ណែនាំ​ថា ប្រជាពលរដ្ឋ​ខ្មែរ​គួរតែ​ត្រៀម​បំរុង​សាច់ប្រាក់​ឲ្យ​បាន​យ៉ាង​ហោច​ពី​៣ ខែ​ទៅ​៦ ដើម្បី​បញ្ជៀ​ស​នូវ​ហានិភ័យ​ផ្សេង​ៗ ។…

រាជធានី​ភ្នំពេញ ៖ ខណៈ​វីរុស​កូ​វី​ដ​១៩ ត្រូវ​បាន​រក​ឃើញ​មាន​វត្តមាន នៅ​កម្ពុជា​និង​ពុំ​មាន​សញ្ញា​ថមថយ​សោះ​នោះ អ្នកជំនាញ​បាន​ណែនាំ​ថា ប្រជាពលរដ្ឋ​ខ្មែរ​គួរតែ​ត្រៀម​បំរុង​សាច់ប្រាក់​ឲ្យ​បាន​យ៉ាង​ហោច​ពី​៣ ខែ​ទៅ​៦ ដើម្បី​បញ្ជៀ​ស​នូវ​ហានិភ័យ​ផ្សេង​ៗ ។

លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​ហេ​រិញ្ញ​វត្ថុ​ដែល​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) «​តាម​ពិត​ទៅ​ជា​លក្ខណៈ​បច្ចេកទេស គឺ​គ្រប់​ៗ​គ្នា​ជា​បុគ្គល ជា​គ្រួសារ ឬ​ក៏​ដូច​ជា ក្រុមហ៊ុន អ​ញ្ចឹ​ង​គួរតែ​ត្រៀម​សាច់ប្រាក់ សម្រាប់​ចំណាយ​នៅ​ពេល​ដែល​មាន​វិបត្តិ​កូ​វី​ដ​១៩​នេះ យ៉ាង​ហោច​ពី​៣ ទៅ​៦ ខែ​ដែរ​» ។

លោក​បាន​បន្ត​ថា «​ការ​ចាយ​លុយ​ក្នុង​កាលៈទេសៈ​កូ​វី​ដ​១៩​នេះ គឺ​គួរតែ​ធ្វើការ​បែងចែក​ការ​ចំណាយ​អោយ​បាន​ត្រឹមត្រូវ ដែល​ត្រង់នេះ​មាន​ន័យ​ថា មនុស្ស​គ្រប់​រូប​គួរតែ​ចំណាយ​ទៅ​លើ​អ្វី​ដែល​ចាំបាច់​ដូច​ជា ម្ហូបអាហារ ថ្នាំ​ដង្កូវ និង​លុយ​បង់​សាលា​កូន​រៀន​ជាដើម​» ។

លោក​បាន​បន្ត​ថា ក្នុងអំឡុងពេល​មាន​វិបត្តិ​នេះ មិន​គួរ​ចាយ​លើ​លុយ​ទៅ​លើ​អ្វី​ដែល​មិន​ចាំបាច់​នោះ​ទេ​ដូច​ជា ការ​ធ្វើ​ដំណើរ​កម្សាន្ត និង​ទិញ​សម្ភារៈ​មិន​ចាំបាច់ ដូច​ជា សម្លៀក​បំពាក់ ឬ​គ្រឿង​តុបតែង​កាយ គឺ​មិន​គួរ​ចំណាយ​ទៅ​លើ​នោះ​ទេ​នៅ​ក្នុង​គ្រា​នៃ​វិ​បិត្ត​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ