ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វី​លី​ពី​ន​អ្នក​ស្លា.ប់​ច្រើន​ជាង​អ្នកជា​សះស្បើយ​ពី​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ប្រទេស​ហ្វី​លី​ពី​ន​បាន​មាន​ចំនួន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ ច្រើន​ជាង​អ្នកជា​សះស្បើយ​ពី​ជំងឺ​នេះ ។ អ្នក​ស្លាប់មាន​ចំនួន​ជិត​១០០​នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​តែ​៥០​នាក់ ។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន Inquirer របស់​ហ្វី​លី​ពី​ន នៅ​ថ្ងៃ​ទី​២…

ប្រទេស​ហ្វី​លី​ពី​ន​បាន​មាន​ចំនួន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ ច្រើន​ជាង​អ្នកជា​សះស្បើយ​ពី​ជំងឺ​នេះ ។ អ្នក​ស្លាប់មាន​ចំនួន​ជិត​១០០​នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​តែ​៥០​នាក់ ។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន Inquirer របស់​ហ្វី​លី​ពី​ន នៅ​ថ្ងៃ​ទី​២ មេ​សា​នេះ ។

សារព័ត៌មាន​នេះ​បានអោយ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ហ្វី​លី​ពី​ន​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ចំនួន​២៣១១​នាក់ និង​មាន​អ្នក​ស្លាប់​ចំនួន​៩៦​នាក់ ។ ចំណែក​អ្នកជា​សះស្បើយ​វិញ មាន​ចំនួន​៥០​នាក់ ។ ហ្វី​លី​ពី​ន គឺជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​កូ​វី​ដ​១៩​ច្រើន​ជាងគេ​ទី​ពីរ នៅ​ក្នុង​តំបន់​អាស៊ាន​បន្ទាប់​ពី​ឥណ្ឌូ​នេ​ស៊ី​។

ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​អ្នក​ស្លាប់​ចំនួន​១៥៥​នាក់ ដោយ​ច្រើន​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន ។ ប៉ុន្តែ​មាន​សេចក្តីរាយការណ៍​ថា ឥណ្ឌូ​នេ​ស៊ី​កប់​សាកសព​ចំនួន​ជិត​៣០០​នាក់​ដែល​ជា​អ្នកមាន​ជំងឺ​កូ​វី​ដ​១៩ និង​អ្នក​សង្ស័យ​ថា​មាន​ជំងឺ​កូ​វី​ដ​១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ