ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​គ​កំពូល​អា​មេ​រិ​ករក​ឃើញ​កីឡាករ​ដំបូង​គេ​ឆ្លង Covid-19

4 ឆ្នាំ មុន

ក្របខ័ណ្ឌ​លី​គ​កំពូល​សហរដ្ឋអាមេរិក MLS បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​ថា កីឡាករ​ម្នាក់​របស់​ក្លិប Philadelphia Union បាន​ធ្វើតេស្ត​រក​ឃើញ​សញ្ញា​វិជ្ជ​មាន​នៃ​វីរុស Covid-19 ។បច្ចុប្បន្ន​កីឡាករ​ដែល​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ មិន​បាន​បង្ហាញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ​នៃ​វីរុស​នេះ​ឡើយ…

ក្របខ័ណ្ឌ​លី​គ​កំពូល​សហរដ្ឋអាមេរិក MLS បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​ថា កីឡាករ​ម្នាក់​របស់​ក្លិប Philadelphia Union បាន​ធ្វើតេស្ត​រក​ឃើញ​សញ្ញា​វិជ្ជ​មាន​នៃ​វីរុស Covid-19 ។
បច្ចុប្បន្ន​កីឡាករ​ដែល​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ មិន​បាន​បង្ហាញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ​នៃ​វីរុស​នេះ​ឡើយ ។

រដូវ​កាល MLS ត្រូវ​បាន​ផ្អាក​កាលពី​ខែ​មុន ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ឆ្លង​ខាងលើ ដែល​បាន​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៥,១១២ នាក់ និង​ករណី​ឆ្លង​រហូត​ដល់​ជាង ២១៥,០០០​ករណី​នៅ​សហរដ្ឋ​អាមេរិក​គិត​ត្រឹម​ថ្ងៃ​ទី២ ខែ​មេ​សា​នេះ ។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្លិប Philadelphia Union បាន​ប្រកាស​ថា «​កីឡាករ​ម្នាក់​ក្នុង​ក្រុម Philadelphia Union បាន​ធ្វើតេស្ត​ឃើញ​មាន​សញ្ញា​វិជ្ជមាន ចំពោះ​វីរុស Covid-19» ។

«​ក្រុម​បុគ្គលិក​ពេទ្យ​បាន​និង​កំពុងធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​មន្ត្រី​ពេទ្យ Crozer-Keystone ដើម្បី​ព្យាបាល​កីឡាករ​រូប​នេះ ។ ហើយ​កីឡាករ​រូប​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ដាក់​ដាច់​ដោយឡែក​ពី​គ្នា​» ។

«​បច្ចុប្បន្ន​គ្មាន​ករណី ឬ​រោគ​សញ្ញា​ណា​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុម​ឡើយ ។ ហើយ​ក៏​គ្មាន​កីឡាករ ឬ​បុគ្គលិក​បច្ចេកទេស​ណា​ម្នាក់​របស់​ក្លិប Philadelphia Union ហ្វឹកហាត់​នៅ​ឯ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល Power Training Complex ឬ Subaru Park ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១២ ខែមីនា​មក​» ៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ