ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ជា​សម្ភារៈ​ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​មណ្ឌល​សុខភាព​ទាំង​១៤

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ នា​រសៀល​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២០ សម្ភារ​ជា​អំណោយ​របស់​កាកបាទក្រហមកម្ពុជា​ផ្តល់​ជូន​តាម​រយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ដល់​ក្រុម​គ្រូពេទ្យ​ប្រចាំការ​ផ្ទះ​ស្នាក់​ដោយឡែក​នូវ​អាល់កុល​ចំនួន​៤០​លី​ត្រ សាប៊ូ​១០០​ដុំ​, ជូន​ក្រុម​អប់រំ និង​ផ្សព្វផ្សាយ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​នូវ​អាល់កុល​ចំនួន ២០​លី​ត្រ…

ខេត្តស្ទឹងត្រែង ​៖ នា​រសៀល​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២០ សម្ភារ​ជា​អំណោយ​របស់​កាកបាទក្រហមកម្ពុជា​ផ្តល់​ជូន​តាម​រយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ដល់​ក្រុម​គ្រូពេទ្យ​ប្រចាំការ​ផ្ទះ​ស្នាក់​ដោយឡែក​នូវ​អាល់កុល​ចំនួន​៤០​លី​ត្រ សាប៊ូ​១០០​ដុំ​, ជូន​ក្រុម​អប់រំ និង​ផ្សព្វផ្សាយ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​នូវ​អាល់កុល​ចំនួន ២០​លី​ត្រ សាប៊ូ១០០​ដុំ​, ជូន​មណ្ឌល​សុខភាព​ទាំង​១៤​នូវ​ឧបករណ៍​បំពង​សំឡេង​ចំនួន​១៤​គ្រឿង ម៉ាស៊ីន​បាញ់​កំ​ដៅ​ចំនួន ១៥​គ្រឿង ជូន​ដល់​ក្រុម​មន្ត្រី​ឆ្លើយ​តប​បន្ទាន់​របស់​មន្ទីរ​សុខាភិបាល​ខេត្ត ព្រមទាំង​ម៉ាស៊ីន​បាញ់ថ្នាំ​សម្លាប់​មេរោគ​ចំនួន​៦​គ្រឿង ដើម្បី​កាត់​បន្ថយការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ។​

​លោក​ ម៉ុម សា​រឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩(COVID-19)​ខេត្តស្ទឹងត្រែង បាន​អញ្ជើញ​ជា​អ​ធ​បតី​ក្នុង​ពិធី​ចែក​សម្ភារ​សម្រាប់​យុទ្ធនាការ​ផ្សព្វផ្សាយ បង្ការ និង​ទប់ស្កាត់​ប្រយុទ្ធ​ជំងឺ​កូ​វី​ដ​-១៩ ដែលបាន​ប្រព្រឹត្ត​ទៅ​នៅ​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ អនុប្រធាន​កិត្តិយស លោក លោកស្រី សមាជិក សមាជិកា​សាខា លោក នាយក​ប្រ​តិ​បត្ត​សាខា និង​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​ជា​ច្រើន​រូបផងដែរ ។​

នា​ឱកាស​នោះ​​លោក​​ប្រធាន​បាន​មាន​ប្រសាសន៍ កោតសរសើរ​បំផុត​ចំពោះ​ក្រុម​គ្រូពេទ្យ​ទាំងអស់ ដែល​ជា​អ្នក​ប្រយុទ្ធ​ជួរ​មុខ ដែល​ខិតខំ​ទាំង​កម្លាំងកាយ​ចិត្ត​ទប់ស្កាត់ និង​ត្រៀម​បង្ការ​ចំពោះ​ជំងឺឆ្លង​ដ៏​កាច​សាហាវ នេះ​។ ​លោក​ក៏​បាន​សំណូមពរ​ដល់​ក្រុម​គ្រូពេទ្យ​ទាំងអស់​សហការ ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ ចុះ​អប់រំ ណែនាំ​នូវ​វិធានការ​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង នៃ​ហានិភ័យ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ទៅ​ដល់​ប្រជាពលរដ្ឋ​​​ក្នុង​សហគមន៍ និង​ពលករ​ដែល​វិល​ត្រឡប់​ពី​ក្រៅប្រទេស សូម​មានការ​ប្រុង​ប្រយ័ត្ន និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។​

លោក​វេជ្ជ​បណ្ឌិត អ៊ុ​ង សូ​វៀត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​បាន​អះ​អាង​ថា រ​ហូ​តម​ក​ដល់​ពេល​នេះ​ខេត្ត​ស្ទឹង​ត្រែង​មិន​ទាន់​មាន​ករណី​ឆ្លង​ជំងឺ​COVID-19​នៅឡើយ​ទេ​។ ប៉ុន្តែ​ដើម្បី​ចូលរួម​ស្កាត់​កុំ​ឲ្យ​មានការ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ មន្ទីរ​សុខាភិបាល​ខេត្ត​ដោយ​មានការ​ណែនាំ​ពី​អភិបាលខេត្ត​បាន​រៀបចំ​ក្រុម​ឆ្លើយ​តប​បន្ទាន់ ព្រមទាំង​រៀបចំ​កន្លែង​ពិនិត្យ​សុខភាព​នៅ​ព្រំដែន តាម​ផ្លូវជាតិ​ធំ​ៗ​រួម​មាន​ផ្លូវជាតិ​លេខ​៧ លេខ​៧៨ និង​ផ្លូវជាតិ​លេខ​៩ មិនតែប៉ុណ្ណោះ​មន្ទីរ​សុខាភិបាល​បាន​បង្កើត​ក្រុម​ផ្សព្វផ្សាយ ចែក​ខិត្ត​ប័ណ្ណ​អប់រំ និង​ក្រុ​ុ​ម​ស្រាវជ្រាវ​តាមដាន​មុខសញ្ញា​ជំងឺ​COVID-19​នៅ​តាម​សហគមន៍ ពិសេស​អ្នក​ទើប​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​។

លោក​វេជ្ជបណ្ឌិត​បាន​​បញ្ជាក់​ថា ទោះបី​ខេត្តស្ទឹងត្រែង​មិន​ទាន់​ករណី​ឆ្លង​ជំងឺ​COVID-19​ ក៏​ប៉ុន្តែ​មន្ទីរ​សុខាភិបាល​បាន​យក​កំហាក​មុខសញ្ញា​សង្ស័យ​ឆ្លង​ជំងឺ​COVID-19​ចំនួន​៨៦​នាក់ (ស្រី​៣១​នាក់​) ទៅ​ពិនិត្យ​ដើម្បី​រក​មើលជំងឺ​COVID-19 ដែល​ជា​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។ លោក​បន្ថែម​ថា ការ​ពិនិត្យ​កំហាកមុខសញ្ញា​ជំងឺ​កូ​វី​ដ​នេះ​ក៏​មាន​ប្រជាពលរដ្ឋ​មក​ពី​ក្រៅប្រទេស​ផង​ដែរ ដូច​ជា​មក​ពី​ប្រទេស​ថៃ​ចំនួន​៤១​នាក់ មក​ពី​ចិន​២​នាក់ មក​ពី​ម៉ា​ឡេ​ស៊ី​​១២​នាក់ មក​ពី​វៀតណាម​២​នាក់ ឡាវ៤​នាក់ និង​ជនជាតិ​អុី​​តា​លី១​នាក់​៕ (កែសម្រួួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ