Newcastle ក្លាយជា​ក្លិបដំបូង​បំផុត​គេ​នៅ PL អនុញ្ញាត​ឱ្យ​បុគ្គលិក​ឈប់​សម្រាក


ក្លិប​បាល់ទាត់ Newcastle United បាន​ក្លាយជា​ក្លិប​ដំបូង​គេ​នៃ​ក្របខ័ណ្ឌ Premier League ដែល​បាន​ដាក់​បុគ្គលិក​ដែល​មិនមែន​ជា​កីឡាករ​របស់​ពួក​គេ​ឱ្យ​ឈប់​សម្រាក​បណ្តោះអាសន្ន ដោយសារ​តែ​ការ​រាតត្បាត​នៃ​វីរុស​ឆ្លង Covid-19 ។

នាយក​គ្រប់គ្រង​ក្លិប​លោក Lee Charnley បាន​ផ្ញើ​អ៊ីមែល​ទៅ​កាន់​បុគ្គលិក​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​និយាយ​ថា ការ​សម្រេចចិត្ត​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ការពារ​អនាគត​ក្លិប ។

ទោះ​ត្រូវ​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​បណ្តោះអាសន្ន ប៉ុន្តែ​បុគ្គលិក​ទាំងអស់ នឹង​ទទួល​បាន​ប្រាក់ខែ ១០០% នៃ​ប្រាក់ខែ​របស់​ពួក​គេ រហូត​ដល់​ចុង​ខែមេសា នៅ​ពេល​ដែល​សេចក្តីសំរេច​នឹង​ត្រូវ​ពិនិត្យ​ឡើង​វិញ ។

ម្ចាស់​ក្លិប Newcastle លោក Mike Ashley ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ចាស់ដៃ​កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​គិតលុយ​អ្នកគាំទ្រ​សម្រាប់​ការ​ទិញ​សំបុត្រ​ប្រចាំ​រដូវ​កាល​ក្នុង​យុទ្ធនាការ ២០២០-២១ ទោះបី​ក្របខ័ណ្ឌ Premier League ត្រូវ​បាន​ផ្អាក​យ៉ាងណា​ក៏​ដោយ ៕ (ដកស្រង់​ចេញពី BBC)

កីឡាអន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ