ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាកបាទក្រហមកម្ពុជា​ចែក​ជំនួយ​សង្គ្រោះ​ដល់​គ្រួសារ​ក្រីក្រ និង​ចាស់ជរា

14 ឆ្នាំ មុន

ខេត្ដបាត់ដំបង ៖ សប្បុរសជន​ដែល គាំទ្រ​ចំពោះ​កម្មវិធី​រឿង​ពិត​នៃ​ជីវិត​របស់សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ បាន​ចុះចែក​អំណោយ​ដោយ​ផ្ទាល់ដល់​ប្រជាពលរដ្ឋក្រីក្រ​ចាស់ជរា​ចំនួន​២​ គ្រួសារ នៅ​ឃុំ​អន្លង់វិល ស្រុក​សង្កែ ។ ប្រតិភូ​ដឹកនាំ​ដោយ​លោក កង ប៊​ន នាយក​ប្រតិបត្ដិ​សាខា រួម​ដំណើរដោយ​មន្ដ្រី​សាខា ព្រមទាំង​សប្បុរសជន​ទាំងអស់ គឺ​លោក​វរសេនីយ៍ឯក ឡៅ ប៊ុ​ន​ម៉េ​ង តំណាង​ឱ្យ​លោក​ឧត្ដមសេនីយ៍ត្រី អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​សឹក​រង​ខេត្ដ

ខេត្ដបាត់ដំបង ៖ សប្បុរសជន​ដែល គាំទ្រ​ចំពោះ​កម្មវិធី​រឿង​ពិត​នៃ​ជីវិត​របស់សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ បាន​ចុះចែក​អំណោយ​ដោយ​ផ្ទាល់ដល់​ប្រជាពលរដ្ឋក្រីក្រ​ចាស់ជរា​ចំនួន​២​គ្រួសារ នៅ​ឃុំ​អន្លង់វិល ស្រុក​សង្កែ ។ ប្រតិភូ​ដឹកនាំ​ដោយ​លោក កង ប៊​ន នាយក​ប្រតិបត្ដិ​សាខា រួម​ដំណើរដោយ​មន្ដ្រី​សាខា ព្រមទាំង​សប្បុរសជន​ទាំងអស់ គឺ​លោក​វរសេនីយ៍ឯក ឡៅ ប៊ុ​ន​ម៉េ​ង តំណាង​ឱ្យ​លោក​ឧត្ដមសេនីយ៍ត្រី អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​សឹក​រង​ខេត្ដ លោក​ភួង ជាប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ដ លោក ឡុ​ង សុ​ភឿន ប្រធានការិយាល័យ​អប់រំ យុវជន និង​កីឡា ស្រុកសង្កែ និង​ភរិយា និង​លោក​កែវ ពិ​ជិត និងភរិយា ។

ដោយ​អនុវត្ដ​តាម​គោលការណ៍​ដឹកនាំរបស់​លោក​ជំទាវ ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០០៩ អំណោយ​ជា​គ្រឿង​ឧ​ភោគ​បរិភោគ ត្រូវ​បាន​ប្រតិភូ​នាំ​យក​ទៅ​ចែក​ជូនប្រជាពលរដ្ឋ​ក្រីក្រ​ចាស់ជរា​ចំនួន​២​គ្រួសារ គឺ​លោកតា​ប៉ិត ឆុំ អាយុ​៧៩​ឆ្នាំ រស់នៅ​ភូមិបេង ឃុំ​អន្លង់​វិល ដែល​មាន​ជម្ងឺ​ងងឹតភ្នែក និង​ថ្លង់​រស់នៅ​តែ​ម្នាក់ឯង និង​លោកយាយ សុខ ម៉ក់ អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​មុនី​១ ឃុំ​អន្លង់​វិល ដែល​មាន​ជម្ងឺ​ងងឹតភ្នែក គ្មាន​បងប្អូន​ជាទី​ពឹង រស់​ដោយសារ​ញាតិ​ជិតខាងមើលថែ​ទាំ ។

អំណោយ​ដែល​នាំ​យក​ទៅ​ចែកជូន​នោះ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​អង្ករ​៥០​គីឡូ ក្រាម កស៊ីអ៊ីវ​២​ដប ទឹកត្រី​២​ដប កន្ទេល​១ អំបិល​១​គីឡូក្រាម មី​១​កេស ខោអាវ​១ សំរាប់ ត្រីខ​៦​កំប៉ុង ភួយ​១ មុង​១ សារុង​១ ក្រមា​១ សាប៊ូ​៥​ដុំ និង​ម្សៅ​សាប៊ូ​១​ថង់ ។ លោក​កង ប៊​ន បាន​មាន​ប្រសាសន៍​ថា តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ ប៊ុ​ន រ៉ា​នី ហ៊ុន សែន ក៏​ដូច​ជា​រាជ​រដ្ឋ​ភិ​បាល គឺមិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដាច់​ពោះ ស្លាប់​ដោយសារ​អត់បាយ​នោះ​ទេ ពោល​គឺ​ទីណា​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​លំបាក ទីនោះមាន​កាកបាទក្រហមកម្ពុជា ។

លោកតា និង លោកយាយ​សុខ ម៉ក់ បាន​លើក​ម្រាមដៃ​ដប់សំពះ​ទាំង​ភ្នែក​មើល​មិនឃើញជូនពរ​ដល់សប្បុរសជន​ដែល​បាន​ផ្ដល់​អំណោយ​ដ៏​ថ្លៃថ្លានេះ សូម​ជួប​តែ​សេចក្ដីសុខ សេចក្ដីចំរើន ប្រកបការងារ​បាន​ជោគជ័យ​គ្រប់ពេលវេលា​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។