ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​! មាន​តែ​លក់​ទ្រព្យសម្បតិ្ត​ក្នុង​រោងចក្រ​បើកប្រាក់​ឲ្យ​កម្មករ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​បង្កើត​ជាក​ម្មការ ដោះស្រាយ​មួយ​ដោយ​សហ​ការណ៍​ជាមួយ អាជ្ញាធរ និង​ម្ចាស់​អគារ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​រាប់​ទ្រព្យ​សម្ភារៈ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​តា​លន់ លក់​ឡៃ​ឡុ​ង ដើម្បី​យក​ប្រាក់​បើក​ប្រាក់ខែ​អោយ​កម្មករ បន្ទាប់​ពី​រោងចក្រ​នោះ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​បង្កើត​ជាក​ម្មការ ដោះស្រាយ​មួយ​ដោយ​សហ​ការណ៍​ជាមួយ អាជ្ញាធរ និង​ម្ចាស់​អគារ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​រាប់​ទ្រព្យ​សម្ភារៈ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​តា​លន់ លក់​ឡៃ​ឡុ​ង ដើម្បី​យក​ប្រាក់​បើក​ប្រាក់ខែ​អោយ​កម្មករ បន្ទាប់​ពី​រោងចក្រ​នោះ សង្ស័យ​ក្ស័យធន ត្រូវ​បាន​ថៅកែ​វ​រត់​ចោល ។

ការ​ចុះ​រាប់​ទ្រព្យ​សម្ភារៈ​នេះ​បាន​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​០១​ខែមេសា ឆ្នាំ​២០២០ នៅ​ទីតាំង​រោងចក្រ ដែល​ស្ថិត​នៅ អគារ​លេខ ៩៧F ផ្លូវ​លេខ ៩៩ ក្នុងភូមិ បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ ឬ​ស្សី​កែវ ។ នៅ​ក្នុង​ការ​ចុះ​រាប់​ទ្រព្យ​នោះ​ដែរ ដោយ​មានការ​ចូលរួម ពី​លោក​ហែម ហឿ​ន អគ្គលេខាធិការ​រង និង​ជា​ប្រធាន​ក្រុមការងារ​អន្តរាគមន៍ និង​ដោះស្រាយ​ទី​៣ ព្រមទាំង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​មន្ត្រី​ការិយាល័យ សន្តិសុខ ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ , មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រាជធានី​ភ្នំពេញ និង​តំណាង​ម្ចាស់​អគារ ព្រមទាំង​តំណាង​កម្មករ​និ​យោ​ជិ​ក​ផង​ដែរ ។

តាម​មន្ត្រី​សម្របសម្រួល​នៃ​គណៈ​ក​ម្មា​ការ​ដោះស្រាយ ករណី​កូដកម្ម និង​បាតុកម្ម​បានអោយ​ដឹង​ថា បន្ទាប់​ពី​គណៈ​ក​ម្មា​ការ​រាប់ និង​ញ៉ែ​ក​អោយ​ដាច់​ពី​ទ្រព្យ​ដែល​ក្រុមហ៊ុន ជួល និង​ទ្រព្យ ដែល​ជា​របស់​ក្រុមហ៊ុន​ផ្ទាល់​ដោយ​ផ្អែក​ទៅ​លើ​លិខិត​ស្នាម រួច​មក​តំណាង​កម្មករ និ​យោ​ជិ​កបាន​ចេញ​សេចក្តីជូនដំណឹង​ជា​សាធារណៈ​លើក​ទី​២ ដោយ​ទុក​រយៈពេល​៣​ថ្ងៃ អោយ​និយោជក ឬ​តំណាង​ក្រុមហ៊ុន​ចូលខ្លួន​មក​ដោះស្រាយ ប្រាក់​ឈ្មួ​ល​ជួន​បងប្អូន​កម្មករ និ​យោ​ជិ​ក ព្រមទាំង​ប្រកាស​ជា​សារ​ធារ​ណៈ​រក​ឈ្មួញ​មក​ដេញ​ថ្ងៃ ដើម្បី​លក់​ឡៃ​ឡុ​ង​នូវ​ទ្រព្យ​ទាំងនោះ ។

ទន្ទឹម​នោះ​ប្រធាន​អង្គប្រជុំ​ក៏​បាន​ស្នើរ​អោយ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាកព័ន្ធ​ទាំងអស់​ជួយ​រក្សា​សន្តិសុខ​ដល់​បងប្អូន កម្មករ និ​យោ​ជិ​ក​ទាំងអស់ ក្នុង​ពេល​កំពុង​តែ​ស្នាក់​នៅ​ក្នុង​បរិវេណ​រោងចក្រ ដើម្បី​យាម​ទ្រព្យ​ទាំងនេះ ព្រមទាំង​ស្នើរ​អោយ​បងប្អូន​កម្មករ និ​យោ​ជិ​ក​ទាំងអស់​រក្សារ​ភាព​ស្ងៀមស្ងាត់​ក្នុង​កំឡុង​ពេល​ដោះស្រាយ​ជៀសវាង​ការ​ធ្វើអំពើរ​អ្វី​ដែល​នាំ​អោយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ដែល​នាំ​អោយ​ប្រឈម​នឹង​ផ្លូវច្បាប់​ផ្សេង​ៗ​ជា​ធរមាន ។

គួរ​បញ្ជាក់​ថា កម្មករ​ក​ម្មា​ការ​នី​រោងចក្រ​កាត់ដេរ​តា​លន់​នេះ ប្រមាណ​ជាង​១០០​នាក់ ក្នុង​ចំណោម​បុគ្គលិក​កម្មករ ទាំងអស់ ១៨២​នាក់ បាន​នាំ​គ្នា​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២០ ចេញ​មក​ស្ទាក់​ឃាត់​រថយន្ត​មិន​អោយ​ដឹក​ជំ​និ​ញ​ចេញ​បន្ទាប់​ពី​ធ្វើការ​សុក​ខ​ៗ ថៅកែ​រត់​បាត់ ។ បន្ទាប់​ពី​មានការ​តវ៉ា នៅ​វេលា​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០ ខាង​មន្ត្រី​ក្រសួង និង​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​សហ​ការណ៍​មួយ អាជ្ញាធរ​ហើយ​ក៏​ឈាន​ទៅ​បង្កើត​គណៈ​ក​ម្មា​ការ​ចុះ​រាប់​ទ្រព្យ សម្ភារៈ​ក្នុង​រោងចក្រ ដើម្បី​ដំណើរការ​លក់​ឡៃ​ឡុ​ង បើកប្រាក់​អោយ​កម្មករ ក្នុង​ករណី​ថៅកែ​វ មិន​ចូលខ្លួន ដោះស្រាយ ៕

បញ្ជាក់ ៖​ សុខៗបាត់ខ្លួនថៅកែ ហើយ​មកដឹក​ឥវ៉ាន់​ចេញទៀត ​កម្មករមកកាក់ទុកទាំងយប់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ