ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សុខៗបាត់ខ្លួនថៅកែ ហើយ​មកដឹក​ឥវ៉ាន់​ចេញទៀត ​កម្មករមកកាក់ទុកទាំងយប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​កម្មករ-​ក​ម្មការិនី​​រោងចក្រ​កាត់ដេរ​ប្រមាណ​ជាង​១០០​នាក់ ​នាំ​គ្នាភ្ញាក់ផ្អើល​ទាំង​យប់​ចេញ​មក​ស្ទាក់​ឃាត់​រថយន្ត​ មិន​អោយ​ដឹក​ជំ​និ​ញ​ចេញ​ បន្ទាប់​ពី​ធ្វើការ​​សុខៗបែរថៅកែ​រត់​បាត់​ ។​ ហេតុ ការណ៍​នេះ ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​…

រាជធានី​ភ្នំពេញ​ ៖ ​កម្មករ-​ក​ម្មការិនី​​រោងចក្រ​កាត់ដេរ​ប្រមាណ​ជាង​១០០​នាក់ ​នាំ​គ្នាភ្ញាក់ផ្អើល​ទាំង​យប់​ចេញ​មក​ស្ទាក់​ឃាត់​រថយន្ត​ មិន​អោយ​ដឹក​ជំ​និ​ញ​ចេញ​ បន្ទាប់​ពី​ធ្វើការ​​សុខៗបែរថៅកែ​រត់​បាត់​ ។​ ហេតុ ការណ៍​នេះ ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៩ មីនា ឆ្នាំ ២០២០​ នៅ​ចំណុចទីតាំង​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​តាលុ​ន ​​អាគារលេខ៩៧F​ ផ្លូវ​លេខ៩៩ ក្នុងភូមិ បឹង​សាឡា​ង សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌប្ញ​ស្សី​កែវ ។

តាមកម្មករបានអោយ​ដឹង​ថា រោងចក្រ​កាត់ដេរនេះ ​បាន​ដំណើរការ​ប្រមាណ​៤​ឆ្នាំមក​ហើយ ដោយ​មាន​កម្មករ ក​ម្មការី​នីចំនួន​១៧០​នាក់ ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិនតៃវ៉ាន់​។ ​នៅ​ពេល​ដំណើរការ​សុខៗ ស្រាប់ តែ​នៅ​យប់​ថ្ងៃ​ទី​២៩ មីនា មាន​ជនជាតិ​ចិន​​នាំ​គ្នាមក​ដឹក​អីវ៉ាន់​ចេញ​ទាំង​យប់ ​ទើប​កម្មករ​បាន​នាំ​គ្នា ធ្វើ​កូដ​កម្ម ហាមឃាត់​មិន​អោយ​មានការ​ដឹក​ចេញ​រង​់ចាំ​ដោះស្រាយ​បើក​ប្រាក់ខែ​អោយ​កម្មករ​សិន ។

តាម​កម្មករបានអោយ​ដឹង​ទៀតថា ពួក​គាត់​ពុំ​បានដឹង​ថា ថៅកែ​រោងចក្រមាន​បញ្ហា​អ្វី​នោះ​ទេ ។ ​នៅ​ពេល​កំពុង​តែ​ធ្វើការនៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅ​រ៍ មាន​ជនជាតិ​ចិនចុះ​មក​ថត ម៉ាស៊ីន ដេរ​សម្ភា​រ នៅ​ក្នុង​រោងចក្រ តែ កម្មករ ទាំងអស់​មិន​បាន​ចាប់អារម្មណ៍ ស្រាប់តែនៅ​យប់​ថ្ងៃអាទិត្យ នាំ​គ្នា មក​ដឹក​ជំ​និ​ញ​ចេញ​តែ​ម្តង​។

បន្ទាប់​ពី​កម្មករ មាន​បាតុកម្ម​ហាមឃាត់​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ចៀស​វាង កើត​មាននៅ​អំពើ​ហិង្សា​ណាមួយ​ ។ តាម​កម្មករថា រោងចក្រមិន​ទាន់​បើក​ប្រាក់ខែ​អោយ​កម្មករ​សម្រាប់​ខែមីនានេះ ដែល​ក្នុង​ម្នាក់​ប្រមាណ​១៥០​ទៅ​២៥០​ដុល្លារ ដែល​កាលពី​ថ្ងៃ​ទី​២៨​ខែមីនា បើក​កន្លះ ខែ​ត្រូវ​រោងចក្រ​អោយ​ខ្ចី​តែ​៥០​ដុល្លារ​ម្នាក់​នោះ​ទេ ។​

តំណាង​កម្មក​បាន​ទ​ទូច​សុំ​អោយ​អាជ្ញាធរ ​ក៏​ដូច​ជា​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជា​ជី​វៈ ​មេត្តា​ជួយ​ដោះស្រាយ​អោយ​បាន​ឆាប​់ផង ។​

ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣០ ​មីនា នេះ ​កម្មករ​ដដែលបាន​ជួប​ប្រមូលផ្តុំ​រង​់ចាំ​នូវ​ការ​ចូលរួម​ដោះស្រាយ តែ​ព្រឹក​នោះ​គេ​ឃើញ​តែ​អាជ្ញាធរ និង​សមត្ថកិច្ច​មិន​ទាន់​ឃើញ​មាន​មន្ត្រី​ជំនាញ​ចូល​ជួប​ដោះស្រាយ​ឡើយ​ ។

អត្ថបទសរសេរ ដោយ